ដាក់ទឹកបន្តិចលើថ្នាំមុនដុសធ្មេញ ធ្វើឲ្យបាត់ជាតិផ្លអ័ររ៉ាយការពារធ្មេញមិនឲ្យពុកបានយ៉ាងងាយ

  • 2020-01-10 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ជឿ​ថា​មនុស្ស​​ជា​ច្រើន ​ប្រាកដ​​ជា​មាន​ទម្លាប់​តែ​ង​​តែ​ច្របាច់​ថ្នាំ​ដុស​ធ្មេញ​លើ​ច្រាស​សិន​ហើយ​ដាក់​ទឹក​បន្តិច​លើ​ថ្នាំ​នោះ ​​ឬ​ក៏​​ដាក់​ច្រាស​ក្នុង​កែវ​ទឹក​បន្តិច​​មុន​នឹង​ដុស​ធ្មេញ​។ ​ដោយសារ​ពួក​គេ​ជឿ​ថា ​​ធ្វើ​បែប​នេះ ​នឹង​ជួយ​ឲ្យ​ពេល​ដុស​​ទៅ​ងាយ​ស្រួល ​និង​បង្កើន​ភាព​រលូន​ល្អ​​​ពេល​ដុស​ធ្មេញ​។ ​តាម​ពិត​ទៅ វិធី​​សាស្ត្រ​នេះ​​មិន​ល្អ​សម្រាប់​ធ្មេញ​របស់​អ្នក​ឡើយ។

រូបតំណាង

​​តាម​ការ​ណែ​នាំ ​​វា​​អាច​​កាត់​បន្ថយ​បរិមាណ​​ផ្ល​អ័ររ៉ាយ​ ( Fluoride ) ក្នុង​ថ្នាំ​ដុស​ធ្មេញ​បាន​។ ​អ្នក​ដឹង​ទេ​ថា ​ផ្ល​អ័​ររ៉ាយ​​មាន​ប្រសិទ្ធភាព​​បំ​ផុត​សម្រាប់​ការពារ​ធ្មេញ​​មិន​ឲ្យ​ពុក​ផុយ និង​ដង្កូវ​ស៊ី។ ​​មួយ​វិញ​ទៀត ​សូម្បី​តែ​ក្រោយ​ដុស​ធ្មេញ​រួច ​អ្នក​​ខ្ពុល​មាត់​ច្រើន​ដង​ពេក ​ក៏​អាច​កាត់​បន្ថយ​សារជាតិ​ផ្លអ័ររ៉ាយ​​នៅ​លើ​ធ្មេញ​បាន​ដែរ។

រូបតំណាង

ម្ល៉ោះ​ហើយ ​ទន្ត​ពេទ្យ​បាន​ផ្ដល់​ដំបូន្មាន​ថា ​​វិធី​ល្អ​បំផុត​ត្រូវ​ដុស​ធ្មេញ​ជាមួយ​ថ្នាំ​ដុស​ធ្មេញ​​តែ​មួយ​គត់ ដោយ​គ្មាន​ការ​បន្ថែម​ទឹក​លាយ​ឡំ​។ ​​​អ្នក​ដឹង​ទេ ​​ពេល​កំពុង​ដុស​ធ្មេញ ​ទឹក​មាត់​គឺ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​​បង្កើត​ភាព​រលូន​ជាមួយ​ថ្នាំ​ដុស​ធ្មេញ​រួច​ហើយ។ ​​​មួយ​ទៀត ​ពេល​​ស្តោះ​ថ្នាំ​ដុស​ធ្មេញ​​ក្រោយ​ដុស​រួច ​ខ្ពុល​មាត់​ជាមួយ​​ទឹក​ត្រឹម​តែ​ម្ដង​​គត់ ​គឺ​សម​ល្មម​ហើយ ​ដើម្បី​រក្សា​សារធាតុ​ផ្ល​អ័រ​រ៉ាយ​ឲ្យ​បាន​ច្រើន​នៅ​លើ​ធ្មេញ​​។

រូបតំណាង

​​សម្រាប់​ការ​ដុស​ធ្មេញ​ឲ្យ​អស់​កំទិច​កំទី ​អ្នក​គួរ​តែ​ដុស​ធ្មេញ​​ទាំង​​ខាង​ក្នុង​និង​ខាង​ក្រៅ ក្នុង​រយៈ ពេល​ ​២ - ​៣ ​នាទី​។ ​លើស​ពី​នេះ ​មិន​ត្រូវ​​ភ្លេ​ច​ដុស​អណ្ដាត​នោះ​ទេ ​ដើម្បី​កាត់​បន្ថយ​បាក់​តេរី​នៅ​ក្នុង​មាត់។ ​​ដើម្បី​ឲ្យ​សុខភាព​មាត់​ធ្មេញ​កាន់​តែ​ប្រសើរ​ថែម​ទៀត ​ត្រូវ​ទៅ​មន្ទីរ​ពេទ្យ​ធ្មេញ​រៀង​រាល់ ​៦​ខែ​ម្ដង​ឲ្យ​បាន​ទៀង​ទាត់ ​ដើម្បី​សម្អាត​ធ្មេញ​​ឲ្យ​បាន​ស្អាត​ល្អ​៕​​​

រូបតំណាង

អានបន្ត៖ ​ ទទួលទានទឹកក្តៅឧណ្ហៗជួយទាំងសុខភាព ជួយទាំងសម្រស់

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម