មេរៀនជីវិតសំខាន់ៗ គួរស្វែងយល់ឲ្យបានច្បាស់ មុនចូលដល់វ័យជាង ៣០ ឆ្នាំ

  • 2019-12-26 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឈាន​ចូល​ដល់​ក្នុង​វ័យ​នេះ​ហើយ ​អ្នក​ប្រាកដ​ជា​ឆ្លង​កាត់​រឿង​រ៉ាវ​ក្នុង​ជីវិត​​មិន​តិច​ទេ។ ជីវិត​ក៏​​មមាញឹក​ជាង​មុន អាច​នឹង​ស្មុគស្មាញ​ជាង​មុន ពោរពេញ​ដោយ​ទំនួល​ខុស​​ត្រូវ និង​ការ​ចាត់​ចែង​ទុក​ដាក់​ជ្រើសរើស​ផ្លូវ​ដើរ​ជាក់លាក់​​​សម្រាប់​ខ្លួន​ឯង។ ហេតុ​នេះ​ហើយ អ្នក​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​មាន​តួនាទី មើល​ថែរក្សា​ខ្លួន​ឯង ទទួល​យក​បទពិសោធន៍​ថ្មីៗ និង​រៀន​សូត្រ​បន្ថែម​​​ពី​ជីវិត។

ដើម្បី​ឲ្យ​ការ​ចំណាយ​​​អស់​រយៈ​ពេល​ប្រមាណ​ ៣​ ទសវត្ស​ នៅ​លើ​ភព​​ផែន​ដី ប្រកប​​ទៅ​ដោយ​រលូន មិន​អសារបង់ គួរ​ដឹង​មេរៀន​​សំខាន់​ៗ​និង​ចង​ចាំ​ទុក​​​ប្រើ​ជា​ប្រយោជន៍។

  • កុំ​នៅ​បន្ត​ធ្វើ​​ការងារ​ណា​ ដែល​អាច​បំពេញ​​តែ​ចំនួន​ទឹក​ប្រាក់ ប៉ុន្តែ​មិន​សមស្រប​ជាមួយ​​នឹង​គោលបំណង​ឬ​​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​។

  • រឿង​អ្វី​ក៏​ដោយ បើ​កើត​ឡើង​ហើយ​ វា​តែង​តែ​​មាន​ហេតុផល​របស់​វា ដូច្នេះ​មិន​ចាំ​បាច់​នៅ​​បៀម​​ទុក្ខ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ទេ​។

  • ​ជួន​កាល​គួរ​ចំណាយ​ពេល​​នៅ​ម្នាក់​​ឯង​ខ្លះ​ក៏​ល្អ​ដែរ ព្រោះ​អ្នក​នឹង​មាន​ឱកាស​បាន​ស្វែង​យល់​ពី​បញ្ហា​​​និង​បរិយាកាស​ជុំវិញ​ខ្លួន កាន់​តែ​ជ្រាលជ្រៅ​ជាង​មុន​។

  • បើ​​គិត​​ចង់​​ឈប់​​​ឬ​បោះ​បង់​ចោល​​ពាក់​កណ្តាល​ផ្លូវ ត្រូវ​រំឭក​ប្រាប់​ខ្លួន​ឯង​ឡើង​វិញ​ពី​​មូលហេតុ​​ដែល​ចាប់​ផ្តើម​ រួម​ទាំង​ការ​លះ​បង់​ទាំង​កម្លាំង​កាយ​ចិត្ត​ ​នោះ​ទើប​អ្នក​​អាច​បន្ត​ក្តី​សង្ឃឹម​​​ឆ្ពោះ​ទោ​កាន់​គោល​ដៅ​​​ ដូច​អ្វី​​បាន​គ្រោង​ទុក។
  • កុំ​ព្យាយាម​រត់​រក​សុភមង្គល ដរាប​ណា​អ្នក​​បាន​រៀន​សូត្រ​ស្វែង​យល់ ចេះ​ទទួល​យក​បទ​ពិសោធន៍​ដែល​ខ្លួន​​បាន​ជួប​ប្រទះ ក្តី​សុខ​សុភមង្គល​​នឹង​រត់​​មក​រក​​អ្នក​ដោយ​ឯងៗ។

  • ​​ការ​គិត​របស់​អ្នក​ប្រៀប​បាន​ដូច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​​ពី​ខ្លួន​ឯង ដូច្នេះ​ត្រូវ​រៀន​គិត​អ្វី​ឲ្យ​មាន​ហេតុផល​ត្រឹម​ត្រូវ ប្រកប​ដោយ​ភាព​វិជ្ជមាន។

  • ឈប់​ដើរ​បន្ទោស​គេ​ឯង​ត​ទៀត បើ​វា​ជា​កំហុស​របស់​អ្នក​​ត្រូវ​ហ៊ាន​ទទួល​ស្គាល់ និង​មាន​ទំនួល​ខុស​ត្រូវ​ជា​និច្ច។

  • ក្នុង​ជីវិត​​ទោះ​មាន​លុយ​ហូរ​ហៀរ​ខ្លាំង​យ៉ាង​ណា ត្រូវ​ចាំ​ថា​អ្នក​មិន​អាច​បញ្ជា​មិន​ឲ្យ​បញ្ហា​កើតឡើង​បាន​ឡើយ ដូច្នោះ​ហើយ​មិន​គួរ​បណ្តោយ​ឲ្យ​ខ្លួន​អ្នក​​ជាប់​ផុង​នឹង​បញ្ហា​ងើប​មិន​រួច។

  • សើច​​ឲ្យ​បាន​​ច្រើន​ជាង​​ការ​ធ្វើ​​មុខ​ក្រញេវក្រញូវ​​​​ ទើប​មិន​នាំ​អពមង្គល​ចូល​ក្នុង​ជីវិត​។

  • ថែរក្សា​សុខភាព​ឲ្យ​បាន​សម​គួរ មិន​ត្រូវ​ញ៉ាំ​​តាម​ចិត្ត​ចង់​ ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់​។

  • ​ធ្វើ​ការ​ខ្លះ លំហែ​កាយ​ខ្លះ ទើប​ជីវិត​មាន​ន័យ​។

  • នា​វ័យ​ខ្ទង់​ ៣០​​ឆ្នាំ​នេះ​​ទៀត​សោត​ បើ​អ្នក​នៅ​លីវ​ ប្រាកដ​ជា​​ទទួល​រង​នូវ​សម្ពាធ​បន្តិច​ ដោយ​សារ​តែ​ពេល​​ក្រឡេក​​ទៅ​​មើល មិត្ត​ភ័ក្តិ​ បង​ប្អូន រួម​ទាំង​មនុស្ស​ជុំវិញ​ខ្លួន មាន​​គូ​ មាន​កូន​ បង្កើត​គ្រួសារអស់​​​ទៅ​ហើយ​ នៅ​ឡើយ​តែ​ខ្លួន​ឯង។ ទោះ​ជា​បែប​នេះ​ក្តី អ្នក​ពិត​ជា​បាន​ដឹង​ហើយ​ថា ស្នេហា​មិន​អាច​បង្ខំ​បាន​ទេ កាល​ណា​​​បាន​ជួប​បុរស​​ល្អ​ ដែល​អ្នក​ពេញ​ចិត្ត​ពិត​ប្រាកដ ទើប​មិន​បន្សល់​ទុក​វិប្បដិសារី នា​ថ្ងៃ​អនាគត៕​​

ចុចអានបន្ត៖ ទម្លាប់​​​ល្អ​​៥យ៉ាង នារី​សម័យ​ថ្មី​​តែង​​មាន​ជាប់​​ខ្លួន

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម