ស្លៀកពាក់ចេញរាងស្អាតមិនឆ្គង ដោយគន្លឹះងាយៗ

  • 2019-12-24 08:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​រាង​ស្លីម​ស្អាត​យ៉ាង​ណា​ក៏​ដោយ បើ​មិន​ចេះ​ពី​របៀប​ជ្រើស​រើស​សម្លៀក​បំពាក់​ផ្គូផ្គង​ឲ្យ​បាន​ត្រឹមត្រូវ ច្បាស់​ជា​មើល​ទៅ​ឃើញ​ឆ្គង​ និង​អន់​ថយ​ភាព​ទាក់ទាញ​នៃ​សម្រស់​មិន​ខាន​ទេ។ គួរ​ដឹង​ពី​គន្លឹះ​ងាយៗ​​ឲ្យ​ហើយ​ទៅ ដើម្បី​ជួយ​ឲ្យ​ស្ទីល​​ស្លៀកពាក់​ស័ក្តិ​សម​ឥត​ទាស់​។

១. ​មិន​ត្រូវ​ទម្លាក់​អាវ​ចុះ​ក្រោម​ទាំង​អស់​

ប្រសិន​បើ​អ្នក​ចង់​ឲ្យ​មើល​ទៅ​ស្អាត​សម​ មិន​ថា​ពេល​ស្លៀក​ខោ​ខោវប៊យ​ ខោ​ក្រណាត់ ឬ​ខោ​ខ្លី​នោះ​ទេ គួរ​តឺនុយ​ជាមួយ​អាវ​ និង​បន្ថែម​ស្បែក​ប៉ាតតា​មួយ​ទៀត​​ជា​ការ​ស្រេច។ ស្ទីល​​នេះ​អាច​ជួយ​រំលេច​ចេញ​នូវ​ដង​ខ្លួន​ស្រស់​ស្អាត ចង្កេះ​តូច​ និង​​ឃើញ​ខ្ពស់​ជាង​មុន​។

២. ពាក់​អាវ​រឹប​រាង​ប្រសើរ​ជាង​អាវ​រលុង​ខ្លាំង

អាវ​យឺត​ដែល​មាន​ទំហំ​ធំ​ជាង​ខ្លួន​ខ្លាំង​ពេក​ នឹង​ធ្វើ​ឲ្យ​អ្នក​​បាត់​បង់​ភាព​ទាក់​​ទាញ​ជាង​អាវ​យឺត​រឹប​រាង។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​អាច​ជួយ​បង្កើន​ទំនុក​ចិត្ត​ និង​ពាក់​បាន​ច្រើន​កាលៈទេសៈ​។

៣. ជ្រើស​រើស​​អាវ​មាន​ឆ្នូត​បណ្តោយ

ត្រូវ​ចាំ​ថា​​អាវ​​ឬ​រ៉ូប​ដែល​មាន​ឆ្នូត​បណ្តោយ តែង​តែ​អាច​ជួយ​​ឲ្យ​​រូប​រាង​​ឃើញ​ស្រឡូន​​ជាង​ឆ្នូត​ដែល​​កាត់​ទទឹង​ដង​ខ្លួន​។​​

៤. ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ជ្រើស​រើស​ពណ៌​សម្លៀក​បំពាក់

ពណ៌​សម្លៀក​បំពាក់​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​។ គួរ​ចេះ​​ជ្រើស​រើស​ពណ៌​ស្រដៀង​គ្នា ឬ​មិន​លើស​ពី​​២ពណ៌​ ពុំ​ដូច្នោះ​​ទេ​ អ្នក​អាច​នឹង​មើល​ទៅ​ឃើញ​ភ្លាវ​មិន​ខាន។

៥. ចង​សក់​​​ឡើង​ឲ្យ​ស្រឡះ អាស្រ័យ​តាម​​ម៉ូដ​សម្លៀកបំពាក់

ជៀស​វាង​ស្ទីល​ដដែល​ៗ​ពេក អ្នក​អាច​ជ្រើស​រើស​ម៉ូដ​សក់​ចង​ឡើង​លើ​ឲ្យ​ស្រឡះ​មុខ​មាត់ និង​មាន​ភាព​ស៊ី​គ្នា​ជាមួយ​ស្ទីល​ស្លៀកពាក់​។ ជា​ពិសេស​ វា​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ ហ៊ាន​បញ្ចេញ​ទម្រង់​មុខ​ពិត​ប្រាកដ ដោយ​​ពុំ​ចាំបាច់​លាក់លៀម​គ្រប់​ពេល​។

​​​៦. មិន​គ្រប​ដណ្តប់​រាង​កាយ​ជិត​ឈឹង​

សម្លៀកបំពាក់​ខ្លះ បាន​បិទ​បាំង​ដង​ខ្លួន​ស្រស់​ស្អា​ទាំង​ស្រុង​ដែល​អ្នក​មាន​ ដូច្នេះ​ហើយ​គួរ​រើស​យក​ម៉ូដ​ណា ដែល​អាវ​ជួយ​ឲ្យ​អ្នក​មាន​ឱកាស​បង្ហាញ​នូវ​ភាព​ស្រស់​ស្អាត​ដែល​កំពុង​មាន​។ ជាក់ស្តែងដូចជាពេល​ស្លៀក​ខោ​​ខោវប៊យដែល​មានជើងវែងខ្លាំងពេក​អ្នកអាចមូរជើងបន្តិច ដើម្បី​បង្កើត​ស្ទីល​ថ្មី​មួយ​ទៀត និង​កាន់តែ​សម​ភ្នែក​ទ្វេដង៕

ចុចអានបន្ត៖ មិត្តនារីចូលចិត្តខ្សែដៃត្បូងចែងចាំង កុំរំលងជាមួយម៉ូដទាំងអស់នេះឲ្យសោះ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម