ទម្លាប់អាក្រក់ ៣ ធំៗ ធ្វើឲ្យអ្នកឡើងគីឡូហួសកំណត់
- 2019-12-24 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់ ៣ ធំៗ ធ្វើឲ្យអ្នកឡើងគីឡូហួសកំណត់
អ្នកកំពុងព្រួយបារម្ភរឿងឡើយទំងន់ តែមិនដឹងមូលហេតុមែនទេ? អត្រាខ្ពស់គឺអាចបណ្ដាលមកពីទម្លាប់ដែលអ្នកនឹកស្មានមិនដល់ទាំងនេះ។ មនុស្សជាច្រើន ឲ្យតែហាត់ប្រាណឲ្យបានទៀងទាត់ និងហូបចុកឲ្យបានសមរម្យនោះ នឹងរក្សានូវគីឡូបានសម្រេច ហើយនឹងមិនធាត់នោះឡើយ។ យ៉ាងណាក្ដី អ្នកវិទ្យាសាស្ត្របានរកឃើញថា ទោះបីជាអ្នករក្សាបាននូវចំណុចទាំង២ខាងលើបានល្អយ៉ាងណា តែបើអ្នកមានទម្លាប់ទាំងនេះនោះ គីឡូនឹងនៅតែបន្តឡើងឥតឈប់ឈរ។
១. ផឹកទឹកក្រូចមានហ្គាស
រាល់ពេលហត់នឿយ អស់កម្លាំង មនុស្សជាច្រើនតែងផឹកទឹកប៉ូវកំលាំងមានហ្គាសដើម្បីភាពស្រេកទឹក ក៏ដូចជាយកកំលាំងមកវិញ។ យ៉ាងណាក្ដី យោងតាមមន្ទីរសុខភិបាល Texas សហរដ្ឋអាមេរិកបានឲ្យដឹងថា រង្វង់ចង្កេះរបស់អ្នកនឹងរីកធំជាងមុន ប្រសិនបើអ្នកឧស្សាហ៍ផឹកទឹកក្រូចមានហ្គាស ត្បិតវានឹងបង្កើនកំរិតជាតិស្ករក្នុងខ្លួនអ្នក។
២. គេងច្រើនពេក
ជាអតិបរិមា អ្នកគួរគេងពី៧ ទៅ៨ម៉ោង។ បើគេងលើសពីនេះ អ្នកមិនត្រឹមតែមានអារម្មណ៍ធីងធោងនោះទេ អ្នកក៏នឹងឡើងគីឡូហួសកំណត់។ ព្រោះនៅពេលគេង រាងកាយទាំងមូលនឹងស្ថិតក្នុងស្ថានភាពសំរាក និងមិនដុតរំលាយកាឡូរី។ ដូចនេះរាល់អ្វីដែលយើងទទួលទាន នឹងមិនបានបំលែងជាថាមពលឡើយ គឺនឹងក្លាយទៅជាខ្លាញ់ទាំងអស់។
៣. នៅដាច់យប់
នៅពេលអ្នកនៅដាច់យប់ អរម៉ូនរបស់អ្នកនឹងប្រែទៅជាតឹងតែងខ្លាំង ធ្វើឲ្យអ្នកមានអារម្មណ៍ឃ្លានខុសធម្មតា ជាពិសេសគឺឃ្លានរបស់ផ្អែម។ បើអ្នកនៅតែរក្សាទម្លាប់នេះនោះ នឹងធ្វើឲ្យអ្នកញៀនរបស់ផ្អែមយប់ឡើង ដែលធ្វើឲ្យអ្នកគ្រប់គ្រងទម្ងន់ខ្លួនឯងលែងបាន៕
ចុចអានបន្ត៖ វីដេអូហាត់យូហ្កា៧ក្បាច់ងាយៗ សម្រាប់អ្នកចង់ស្គមតែខ្ជិលហាត់ប្រាណ