មានឆ្ងល់ខ្លួនឯង តែងប្តូរការងារពីមួយទៅមួយមិនជាប់លាប់ មកពីអ្នកភ្លេចគិតលើបញ្ហានេះ

  • 2019-12-17 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ផ្លាស់​ប្ដូរ​ការងារ​មិន​ឈប់​ឈរ ​ត្រឹម​រយៈ​ពេល​ខ្លី​មិន​មែន​​ជា​​រឿង​ល្អ​ឡើយ ​។ ​​នេះ​មិន​​ហៅ​ថា ​ដើម្បី​ស្វែង​រក​បទ​ពិសោធន៍​​ថ្មី​ឡើយ ​តែ​​ជា​​បញ្ហា​ទៅ​វិញ​​ទេ។ ​​ដូច្នេះ ​​មុន​​ពេល​ដាក់​ការងារ​​អ្នក​គួរ​គិត​លើ​ចំណុច​​មួយ​ចំនួន ​កុំ​ឲ្យ​ធ្វើ​ការ​ទី​​ណា​មិន​ជាប់​លាប់​។​

រូបតំណាង

**១. ជ្រើស​រើស​មុខ​តំណែង​​ដែល​មាន​បទ​ពិសោធន៍​​គ្រប់​គ្រាន់**

​មិន​ត្រូវ​ជ្រើស​រើស​តួ​នា​ទី​ណា​ដែល​អ្នក​មិន​ធ្លាប់​អនុវត្ត​ផ្ទាល់​ឡើយ ព្រោះ​នឹង​បង្កើត​លក្ខខណ្ឌ​មិន​ច្បាស់​លាស់​សម្រាប់​អ្នក​ដូច​​គ្នា​។ ​​អ្នក​អាច​ចាប់​ផ្ដើម​អ្វី​ថ្មី​តាំង​ពី​ដើម​ដំបូង ​សម្រាប់​តែ​ក្នុង​ករណី​មាន​ការ​ផ្លាស់​ប្ដូរ​​ក្នុង​ក្រុម​ហ៊ុន ​ដែល​ជា​លក្ខខណ្ឌ​ពិសេស​សម្រាប់​ផ្លាស់​ប្ដូរ​តួ​នាទី​​ដែល​​អាច​រៀន​សូត្រ​អ្វី​​ថ្មី​ៗ​បន្ថែម​ទៀត​ប៉ុណ្ណោះ​។ ​

បើ​អ្នក​ចាប់​ផ្ដើម​​ការងារ​​ដំបូង​ដោយ​គ្មាន​បទ​ពិសោធន៍ និង​ជំនាញ​ច្បាស់​លាស់​នោះ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​ការងារ​មាន​លក្ខណៈ​ចោត​មិន​ខាន។

រូបតំណាង

២. យល់​ពី​​តម្រូវ​ការ​សង្គម​ឲ្យ​ច្បាស់​ថា ​មុខ​​តំណែង​នេះ​មាន​តម្លៃ​ក្នុង​ក្រុម​ហ៊ុន​ឬ​អត់

ដោយសារ​តែ​​​មុខ​តំណែង​ គឺ​ជា​រឿង​សំខាន់​ក្នុង​កន្លែង​ធ្វើការ ម្ល៉ោះ​ហើយ​វា​មាន​សារសំខាន់​​​ដើម្បី​ច្បាម​ឱកាស​ ទាម​ទារ​គុណ​សម្បត្តិ​បន្ត​ទៅ​មុខ​ទៀត។ ​អ្នក​ត្រូវ​គិត​អំ​ពី​មុខ​ជំនាញ​ច្បាស់​លាស់​ដែល​អ្នក​ត្រូវ​ការ​ចាំ​បាច់​សម្រាប់​ក្រុម​ហ៊ុន ​និង​អ្វី​ដែល​មិន​​ទាន់​គ្រប់​គ្រាន់​។ ជួន​កាល ​មុខ​តំណែង​ខ្លះ​​គេ​អាច​គ្រាន់​ជួល Freelancer ​ពី​ខាង​ក្រៅ​មក​បំពេញ​ក៏​បាន ​ដោយសារ​តែ​គ្មាន​ធន​ធាន​មនុស្ស​គ្រប់​គ្រាន់​ក្នុង​ក្រុម​ហ៊ុន។

រូបតំណាង

៣. គិត​ថា​​តើ​មុខ​តំណែង​នេះ​អាច​ទទួល​ការ​អភិវឌ្ឍ​លឿន​ក្នុង​រយៈ​ពេល​ខ្លី​ឬ​អត់

ចង់​បាន​ការងារ​មាន​ប្រាក់​ខែ​​ច្រើន ​អ្នក​ក៏​ត្រូវ​ជា​មនុស្ស​មាន​កម្រិត​​វិជ្ជា​ជីវៈ​លើ​ការងារ​ដូ​ច​​គ្នា។ ​ដូច្នេះ ​វិធី​ល្អ​គួរ​ចៀស​វាង​តួនាទី​ណា​ដែល​ត្រូវ​ចំណាយ​ពេល​​អស់​ជាង ​១០ - ​២០ ​ឆ្នាំ​ទម្រាំ​ក្លាយ​ជា​មនុស្ស​មាន​សមត្ថភាព​ពេញ​លេញ។ ​​​សូម​ក្រឡេក​មើល​ពី​ចំណុច​នេះ ​ត្រូវ​ស្វែង​រក​ការ​បង្កើត​បាន​ជោគ​ជ័យ​ធំ​បំ​ផុត​ជាមួយ​នឹង​ការ​ខិត​ខំ​តិច​តួច​បំ​ផុត។

រូបតំណាង

៤. ស្រមៃ​ពី​អនាគត​ខ្លួន​ឯង បើ​សិន​ជា​អ្នក​ធ្វើការ​ជាប់​លាប់​នៅ​ក្រុម​ហ៊ុន​នោះ

​កាតព្វកិច្ច​ក្នុង​មុខ​តំណែង​​គឺ​សំខាន់​សម្រាប់​បុគ្គលិក​នីមួយៗ ដូច​នេះ​ពុំ​គួរ​ជ្រើស​រើស​ការងារ​ណា​ដែល​មិន​សម​នឹង​ចំណូល​ចិត្ត​អ្នក​​នោះ​ឡើយ​។ ​ឧ៖ ​អ្នក​​មិន​ចូល​ចិត្ត​លេខ ​មិន​ចូល​ចិត្ត​ការងារ​មាន​ក្រិត្យ​ក្រម​​ពេក ​ដូច្នេះ​បើ​អ្នក​ដាក់​ពាក្យ​ធ្វើ​ខាង​គណនេយ្យ ​នោះ​ការងារ​ក៏​មិន​រលូន​ទៅ​មុខ​ងាយ​ដែរ។ ​មុន​ពេល​ដាក់​ការងារ ​គួរ​គិត​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ​៕​

អានបន្ត៖ ​ គន្លឹះធ្វើឲ្យខ្លួនឯងកាន់តែរឹងមាំ ជួបបញ្ហាពិបាកខ្លាំងយ៉ាងណាក៏មិនរាថយ

​​

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម