ស្រីៗចង់ដឹងថាពេលខ្លួនរៀបការពេលណាមែនអត់ តោះចឹងមើលការទស្សន៍ទាយបាតដៃទាំងអស់គ្នា
- 2019-12-09 09:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗចង់ដឹងថាពេលខ្លួនរៀបការពេលណាមែនអត់ តោះចឹងមើលការទស្សន៍ទាយបាតដៃទាំងអស់គ្នា
ការរៀបការ ជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសខាងនារីៗតែម្ដង។ ឱ្យតែអាយុច្រើនបន្តិច ចាស់ៗតែបារម្ភខ្លាចនារីម្នាក់នោះនៅសៅកែមិនមាននរណាយក។ ជាក់ស្ដែងទៅ វាសនានេះ ត្រូវបានគេកំណត់រួចស្រេចទៅហើយ ដែលអាចដឹងបានតាមរយៈក្រយ៉ៅដៃផ្ទាល់តែម្ដង។
១.រូបទី១
ក្នុងរូបទីមួយនេះ គឺបញ្ជាក់ថានារីអាចនឹងមានជីវិតរៀបការមុនអាយុ២៥ឆ្នាំ។
២. រូបទី២
បើសិនជាមានម្រាមដៃដូចក្នុងរូបខាងលើនេះ អាចបញ្ជាក់បានថាអ្នកនឹងអាចរៀបការចន្លោះអាយុ២៥ឆ្នាំទៅ៣០ឆ្នាំ ហើយក៏អាចឆាប់បានកូនផងដែរ។
៣.រូបទី៣
បើមានក្រយៅដៃដូចក្នុងរូបនេះបញ្ជាក់បានថាអ្នកនឹងឆាប់រៀបការបំផុត ពោលគឺនៅពេលចាប់ផ្ដើមស្រលាញ់គ្នាជាមួយសង្សារហើយ មិនយូរទេគឺរៀបការតែម្ដង។
៤.រូបទី៤
ក្នុងរូបទី៤នេះ អាចបញ្ជាក់បានថានារីម្នាក់ហ្នឹងមិនងាយទៅស្រលាញ់នរណាទេ ប៉ុន្តែបើស្រលាញ់ហើយគឺស្រលាញ់ខ្លាំងតែម្ដង មិនងាយដកចិត្តវិញឡើយ។ បើនិយាយពីជីវិតរៀបការវិញ ស្រលាញ់គ្នាជាមួយសង្សារភ្លាម ការតែម្ដង ព្រោះនាងជាមនុស្សស្រលាញ់តែ១គឺ១ហើយ។
៥.រូបទី៥
នារីមានខ្សែបាតដៃរូបទី៥នេះ បញ្ជាក់ថានឹងមានមនុស្សក្នុងចិត្ត២នាក់ក្នុងពេលតែមួយ ហើយក៏ពិបាកជ្រើសរើសម្នាក់ណាដើម្បីរៀបការដែរ។ និយាយឱ្យខ្លីទៅ ស្រលាញ់មែន ប៉ុន្តែចិត្តសាវ៉ាមិនងាយបានរៀបការនោះទេ។