៣ កំហុស​ឆ្គង​ពេល​សម្រក​ទំង​ន់​ដែល​អ្នក​ណា​ក៏​ជៀស​មិន​ផុត ធ្វើ​ឲ្យ​អ្នក​គ្មាន​ថ្ងៃ​ស្គម

  • 2019-12-09 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទទួល​បាន​រាង​ស្គម ស្រឡូន​ស្អាត​គឺ​ជា​​ចង់​បាន​របស់​មនុស្ស​ភាគ​ច្រើន ប៉ុន្តែ​នៅ​ក្នុង​ពេល​សម្រក​គីឡូ​ដើម្បី​បាន​រាង​ស្អាត​នេះ មាន​កំហុស​មួយ​ចំនួន​ដែល​គេច​មិន​ផុត។

១. រំលង​ពេល​អាហារ

មនុស្ស​ជា​ច្រើន​ដោយ​សារ​តែ​ចង់​សម្រក​ទម្ងន់​លឿន ក៏​រំលង​ពេល​អាហារ​ដូច​ជា​អាហារ​ពេល​ព្រឹក និង​ពេល​យប់​ជា​ដើម។ ខណៈ​វិធី​នេះ​មើល​ទៅ​ដូច​ជា​មាន​ប្រសិទ្ធិភាព​ដោយ​សារ​តែ​ចំនួន​អាហារ​ត្រូវ​បាន​ធ្លាក់​ចុះ​នោះ តែ​ការ​ពិត​នេះ​គឺ​ជា​កំហុស​មួយ​ទៅ​វិញ។ នៅ​ពេល​អ្នក​រំលង​ពេល​អាហារ នោះ​ការ​បំលែង​ពី​អាហារ ទៅ​ថាម​ពេល​នឹង​យឺត​ជាង​មុន ដែល​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​ខ្លាំង​ជាង​មុន ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ចំណី​ច្រើន​ជាង​មុន និង​រឹត​តែ​ឡើង​គីឡូ​ជាង​មុន។

២. ញ៉ាំ​តិច​ពេក

មនុស្ស​មួយ​ចំនួន​ទៀត មិន​បាន​រំលង​ពេល​អាហារ​ទេ តែ​បន្ថយ​ចំនួន​​អាហារ​វិញ។ តាម​គិត​មើល​ នេះ​គឺ​ជា​វិធី​ដែល​ត្រូវ តែ​ការ​ពិត​គឺ​មិន​វិទ្យាសាស្ត្រ​ឡើយ។ ការ​ញ៉ាំ​តិច​ពេក មិន​ត្រឹម​តែ​បង្ករ​ឲ្យ​ខូច​ក្រពះ​នោះ​​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​រាង​កាយ​ខ្វះ​ថាម​ពល​ទៀត​ផង។ បន្ថែម​ពី​នេះ នៅ​ពេល​អ្នក​ឃ្លាន​ពេក អ្នក​នឹង​សម្រុក​ញ៉ាំ​ច្រើន ក្នុង​ពេល​តែមួយ ធ្វើ​ឲ្យ​គីឡូ​ឡើង​លើស​ដើម ដែល​គេ​តែង​ហៅ​ថា yoyo effect នេះ​ឯង។

៣. មិន​ញ៉ាំ​ផ្លែ​ឈើ

អ្នក​ខ្លះ​ដោយ​សារ​តែ​ជាតិ​ស្ករ​នៅ​ក្នុង​ផ្លែ​ឈើ ដូច​នេះ​ពួក​គេ​មិន​ហ៊ាន​ទទួល​ទាន​ឡើយ។ យ៉ាងណាក្ដី នេះ​គឺ​ជា​ការ​គិត​ខុស​មួយ ត្បិត​ផ្លែ​ឈើ​ជា​ច្រើន​គឺ​មាន​សារប្រយោជន៍​សម្រាប់​ការ​សម្រក​គីឡូ ដូច​ជា​ផ្លែ​សារី ប៉ោម ឪឡឹក និង​ក្រូច​ថ្លុង​ជា​ដើម។ ផ្លែ​ឈើ​ទាំង​នេះ ជួយឲ្យ​អ្នក​ឆ្អែត​បាន​យូរ និង​មិន​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស​ធ្វើ​ឲ្យ​អ្នក​រក្សា​គីឡូ​បាន​ល្អ៕

ចុចអានបន្ត៖ ស្រីៗគួរដឹង! អាហារដែលត្រូវញ៉ាំនិងត្រូវជៀសវាងពេលមករដូវ ដើម្បីឲ្យរាងកាយរឹងមាំអារម្មណ៍​ល្អ​  

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel