ពេលវេលា ៥ ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​សុភមង្គល​បំផុត អ្នក​ឆ្លង​កាត់​បាន​ប៉ុន្មាន​ហើយ?

  • 2019-12-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​លោក​នេះ សុភមង្គល​ពេល​ខ្លះ​អាច​បាន​មក​ពី​រឿង​ដែល​សាមញ្ញ​បំផុត តែ​គ្រាន់​តែ​យើង​មិន​ដឹង​ខ្លួន​ប៉ុណ្ណោះ។

គេ​តែង​ថា ក្នុង​ជីវិត​មនុស្ស​ស្រី​មាន​​៥ព្រឹត្តិការណ៍ដូច​ខាង​ក្រោម​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ខ្លួន​​ជាមនុស្ស​ដែល​មាន​សុភមង្គល​បំផុត​លើ​លោក។ តើ​អ្នក​បាន​ឆ្លង​កាត់​ប៉ុន្មាន​ព្រឹត្តិការណ៍​ហើយ?

១. ខួប​កំណើត

ក្នុង​ថ្ងៃ​ខួប​របស់​ខ្លួន អ្នក​នឹង​មាន​អារម្មណ៍​ពិសេស មិន​ត្រឹម​តែ​វា​រំលឹក​ថា​អ្នក​បាន​កើន​អាយុ​១​ឆ្នាំ​នោះ​ទេ ថែម​ទាំង​ប្រាប់​ថា អ្នក​បាន​ឆ្លង​ផុត​មួយ​ឆ្នាំ ប្រកប​ដោយ​សុវត្ថិភាព និង​ក្ដី​ស្រលាញ់​របស់​អ្នក​ជុំវិញ​ទៀត​ផង ដោយ​មាន​ពាក្យ​ជូនពរ ក៏ដូច​ជា​កាដូ​តូច​ធំ​ជា​ដើម។

២. ពេល​រក​ឃើញ​មនុស្សដែល​ស្រលាញ់​យើង

ទោះ​បី​ជា​អាកាសធាតុ​នៅ​ខាង​ក្រៅ​ត្រជាក់​​យ៉ាង​ណា​ក៏​ដោយ តែ​នៅ​ពេល​យើង​រក​ឃើញ​មនុស្ស​ដែល​ស្រលាញ់​យើង​ពិត​​ហើយ ក៏​ក្នុង​ចិត្ត​មាន​អារម្មណ៍​កក់​ក្ដៅ​ខ្លះ​ដែរ។ បំណង​ប្រថ្នា​របស់​នារី​ស្ទើរ​គ្រប់​គ្នា​នោះ​គឺ រក​បាន​មនុស្ស​ដែល​ស្រលាញ់​ខ្លួន​ពិត​ម្នាក់។

៣. ថ្ងៃ​ស្លៀក​រ៉ូប​មង្គលការ

គេ​តែង​និយាយ​ថា មនុស្ស​ស្រី​តែងតែ​ស្អាត​បំផុត​នៅ​ពេល​គ្រង​​ឈុត​មង្គលការ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន។ នោះ​គឺ​ជា​ពេល​គ្រប់​ក្រសែ​ភ្នែក​ចាប់​អារម្មណ៍​លើ​នាង ហើយ​ត្រូវ​បាន​តែង​ខ្លួន​យ៉ាង​ម៉ត់ចត់ និង​ស្អាត​ជាង​គេ។

៤. ពេល​ក្លាយ​ជា​ម្ដាយ​គេ

នឹង​មាន​ថ្ងៃ​មួយ​អ្នក​មាន​អារម្មណ៍​ចម្លែក​នៅ​ក្នុង​ខ្លួន ហើយ​ទៅ​ពេទ្យ​ក៏​ពិនិត្យ​ឃើញ​ថា អ្នក​បានឡើង​តំណែង​ជា​ម្ដាយ​គេ​បាត់​ទៅ​ហើយ។ អារម្មណ៍​ពុះ​កញ្ជ្រោល​នៅ​ពេល​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​បាន​ជា​រៀង​រហូត។

៥. បាយ​ជួបជុំ​គ្រួសារ​ដ៏​កក់​ក្ដៅ

ទោះ​បី​ជា​ស្ដាប់​ទៅ​ដូច​ជា​សាមញ្ញ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​អាយុ​ជ្រេ​ទៅ មនុស្ស​ស្រី​គ្រាន់​តែ​ចង់​បាន​ ការ​ញ៉ាំ​អាហារ​យប់​ជុំ​គ្នា ជាមួយ​ស្វាមី និង​កូន​ ក៏​អាច​ធ្វើ​ឲ្យ​នាង​ញញឺម​បាន​ដែរ។ ដូច​នេះ​គេ​តែង​ថា សុភមង្គល​ពេល​ខ្លះ​បាន​មក​ពី​ភាព​សាមញ្ញ​បំផុត​គ្រាន់​តែ​យើង​មិន​ចាប់​អារម្មណ៍​ប៉ុណ្ណោះ៕

ចុចអានបន្ត៖ ពេលជិះយន្តហោះ ដាច់ខាតកុំនាំទុក្ខដល់អ្នកដទៃ ដោយទង្វើអសីលធម៌ទាំងនេះ  

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី