តើធ្វើយ៉ាងណា ដើម្បីដឹងថាគេម្នាក់នោះពិតជាស្រលាញ់យើងពិតប្រាកដមែន?

  • 2019-11-27 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្តី​ស្រឡាញ់របស់​មនុស្ស​ម្នាក់​អាច​មាន​ចំពោះ​ក្រុម​គ្រួសារ មិត្តភក្តិ​និ​ង​សង្សារ​របស់​ខ្លួន។​ សម្រាប់​មិត្ត​នារី​វិញ នៅ​ពេល​ចង់ដឹង​ថា នរណា​ម្នាក់​ស្រឡាញ់​យើង​យ៉ាង​ពិត​ប្រាកដ​នោះ តើមាន​ចំណុច​ណាខ្លះ​អាច​ជួយ​បង្ហាញ​ប្រាប់​បាន? ៦ ចំណុច​ខាង​ក្រោម​ជួយ​ប្រាប់​មិត្ត​នារី​ឲ្យ​ដឹង​បាន​ថា​គេ​ម្នាក់​នោះ​ពិត​ជា​ស្រ​ឡាញ់​យើង​ពិតប្រាក​ដ​មែន​ឬ​ក៏​អត់​បាន រួម​មាន៖

១. តែងតែ​ដោះស្រាយ​បញ្ហា​ឲ្យអ្នក

អ្នកទាំង​ឡាយណា​ដែល​ស្រឡាញ់​គ្នាពិ​តប្រាកដ​មែន​នោះ ពុំដែល​បោះបង់​គ្នានៅ​ពេល​មាន​បញ្ហាឡើយ។ ឧទាហរណ៍ នៅពេល​អ្នក​ជួប​រឿង​អ្វី​មួយ គេ​ម្នាក់​នោះ​នឹង​តែងតែ​មក​ជួប​អ្នក​ដើម្បី​ជួយដោះ​ស្រាយ​បញ្ហា​ដោយ​មិន​ខ្វល់​ថា​គេនៅ​កន្លែង​ណា​ឡើយ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា គេពិត​ជាហួង​ហែង​បារម្ភ​ពីអ្នក​ដោយ​ស្មោះ​មែន។

រូបតំណាង

**២. ហ៊ាន​និយាយ​រិះ​គន់​ត្រង់ៗ**

មាន​គូរស្នេហ៍​មួយ​ចំនួន​ឬ​គូរស្នេហ៍​ទើបតែ​ចាប់ផ្តើម​គ្នា ប្រហែល​ជាមិន​ហ៊ាន​និយាយ​ត្រង់ៗ​ពីចំណុច​ខ្វះ​ខាត​ប្រាប់​ទៅ​កាន់​អ្នក​ឡើយ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​គេស្រឡាញ់យើង​ពិត​ប្រាកដ គេនឹង​ព្យាយាម​និយាយ​កែ​តម្រូវ​ប្រាប់​ពីចំណុច​រិះគន់​ដើម្បី​ឲ្យ​អ្នក​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ជាក់​ជា​មិន​ខាន។

រូបតំណាង

៣. មិន​បណ្តោយ​ឲ្យធ្វើ​រឿងផ្តេស​ផ្តាស​តាមអំពើ​ចិត្ត

មនុស្ស​ស្រី​មាន​ទម្លាប់​ខុសៗ​គ្នាមិន​ថាការ​សិក្សា ការរស់​នៅ និង​ការហូប​ចុក។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​ស្រឡាញ់​អ្នកពិត​ប្រាកដគេ​និឹង​មិន​បណ្តោយ​ឲ្យ​អ្នក​ធ្វើអ្វី​តាម​តែ​អំពើ​ចិត្ត​នោះ​ឡើយ​ដូចជា រៀន​ច្រើន​ពេក ញុំា​ច្រើន​ពេក និង​ប្រើប្រាស់​ទូរស័ព្ទ​លើស​លប់។ នេះ​បង្ហាញ​ថាគេ​តាម​ដាន​អ្នក​ដោយ​ក្តី​បារម្ភ​អស់​ពី​ចិត្ត។

រូបតំណាង

៤. តែង​ផ្តល់​ឲ្យនូវ​អ្វី​ដែល​យើង​ចង់​បាន

មនុស្ស​ដែល​ស្រឡាញ់​យើង​គេ​នឹង​ចាប់​អារម្មណ៍​ពីរឿង​តូចតាច​ពី​យើង​ដូចជា នៅ​ពេល​អ្នក​ឃ្លាន ងងុយ​គេង អា​ រម្មណ៍​របស់​អ្នក​ជា​ដើម។ ដូច្នេះ​នៅពេល​អ្នកត្រូវ​ការ​ជំនួយ​ឬក៏​ជួប​ស្ថាន​ការណ៍​ណា​មួយ គេ​ម្នាក់​នោះ​តែង​ធ្វើ​រឿង​ដែល​អ្នក​ចង់​បាន​ជា​និច្ច។

រូបតំណាង

៥. ខ្វាយ​ខ្វល់​ពី​អារម្មណ៍​របស់​អ្នក

អ្នកទាំង​ឡាយ​ណា​ដែល​បារម្ភ​ពីអ្នក​គេតែង​តែយក​អ្នក​ដាក់​ក្នុង​ចិត្ត​ជានិច្ច​ ហេតុ​ដូចនេះ​តែង​តែយក​ចិត្តទុក​ដាក់​ពី​អ្នក យល់​ពីអារម្មណ៍​របស់​អ្នក។ ប្រសិន​បើអ្នក​សង្កេត​ឃើញថា គេតែង​តែ​ខ្វាយ​ខ្វល់ពី​អារម្មណ៍​របស់អ្នក​នោះ​មាន​ន័យ​ថា​គេ​ពិតជា​ស្មោះ​ចំពោះ​អ្នកមែន។

រូបតំណាង

៦. ឈប់​ធ្វើអ្វី​ដែល​អ្នក​មិន​ចូល​ចិត្ត

នៅពេល​អ្នក​មិនចង់​ឲ្យគេ​ធ្វើអ្វី​មួយ​ដូចជា ជក់​បារី ញុំា​ស្រា ដើរ​លេង​យប់ គេ​ម្នាក់​នោះ​នឹង​ព្យាយាម​ឈប់​ធ្វើ​រឿង​អស់​ទាំង​នោះ​ដើម្បី​អ្នក ពីព្រោះ​ថាគេ​ស្រឡាញ់​អ្នក​ ដូច្នេះ​មានអ្វី​ដែលគេ​ធ្វើ​មិន​បាន​នោះ​ទេ។​

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

វិធី​​ថែរក្សា​ស្នេហា​ឲ្យ​ដល់​ថ្ងៃ​រៀបការ ទោះបី​​ដៃ​គូរស់​នៅ​ក្រៅ​ប្រទេស​ ឬ​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន