ត្រូវសម្ភាសន៍ការងារ អត់ដឹងថាស្លៀកអី អាចមើលពីរបៀបស្លៀកពាក់នេះបាន
- 2019-11-22 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវសម្ភាសន៍ការងារ អត់ដឹងថាស្លៀកអី អាចមើលពីរបៀបស្លៀកពាក់នេះបាន
សម្រាប់មិត្តនារីៗទាំងឡាយណាកំពុងត្រៀមខ្លួនចូលសម្ភាសន៍ការងារលើកដំបូងកុំរំលងស្ទីលស្លៀកពាក់បែបនេះឲ្យសោះ។ តាមការពិតទៅ របៀបស្លៀកពាក់ទៅសម្ភាសន៍ការងារសម្រាប់មិត្តនារីមានច្រើនប្រភេទណាស់ អ្នកអាចស្លៀកជាប្រភេទខោក៏បានឬសំពត់ក៏បាន។ តែការស្លៀកពាក់ក៏ជាចំណុចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសម្ភាសន៍យើងដែរ ហេតុដូចនេះហើយ ចូរអ្នកកុំរំលងស្ទីលស្លៀកពាក់តាមខាងក្រោមនេះណា៎ រួមមាន៖
១. សាមញ្ញតែមើលមកឡូយ៖ វាអាចជាអាវក្រណាត់ស្តើងៗល្មមជាមួយនឹងខោខ្មៅ(តាមការនិយម) និសំពត់ទៅតាមស្ថាប័នដែលអ្នកត្រៀមចូលខ្លួនសម្ភាសន៍។
២. ស្លៀកជាឯកសណ្ឋានឈុតៗ៖ បើអ្នកពិបាកសម្រេចចិត្តក្នុងការស្លៀកពាក់បែបជាអាវសារូ អ្នកក៏អាចជ្រើសជាឈុតវិញក៏បានវាមនាច្រើនពណ៌តាមចំណូលចិត្ត។
៣. សំពត់ឬខោចង្កេះវែង៖ ក្រៅពីឈុត អ្នកក៏អាចជ្រើសរើសយកសំពត់ឬខោចង្កេះវែងៗតានុយជាមួយអាវក៏បាន។
៤. ស្បែកជើងកែងខ្លីៗ៖ ក្នុងពេលត្រៀមខ្លួនសម្រាប់ទទួលយកការងារថ្មី អ្នកមិនគួរពាក់ស្បែកជើងកែងចោតទេ អ្នកគប្បីពាក់ស្បែកជើងកែងទាបៗឬក៏ស្បែកជើងប៉ាត់តា ក្រវាត់កែងទៅតាមការនិយមរបស់អ្នក។
ចុចអានបន្ត៖
ចុងសប្ដាហ៍មានគម្រោងទៅណាអត់? បើមានកុំភ្លេចស្ទីលខោអាវកាលីបៗទាំងនេះ