អាហារ​ ៥ មុខ​បំផ្លាញស្បែក នាំ​ឲ្យមុខឆាប់ជ្រួញជាទីបំផុត

  • 2019-11-21 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ច្បាស់​ជា​ឆ្ងល់​មិន​ខាន ខណៈ​អ្នក​អាយុ​​តិច​ទេ ​តែ​បែរ​ជា​លេច​ស្នាម​ជ្រួញ​ទៅ​ហើយ។ ​នេះ​មក​ពី​​​កំហុស​លើ​របប​អាហារ​មួយ​ចំនួន​ដែល​ប៉ះ​​ពាល់​ដល់​ស្បែក​អ្នក ​បណ្ដាល​ឲ្យ​ឆាប់​ស្ងួត ​ហើយ​ឡើង​ជ្រួញ។

រូបតំណាង

**១. ស្ករ**

​ជាតិ​ស្ករ​​ជា​​​សត្រូវ​លេខ​១ ​​ធ្វើ​ឲ្យ​រាង​កាយ​ឆាប់​ចាស់។ ​សារធាតុ​ Fructose ​ដែល​រក​ឃើញ​ក្នុង​ស្ករ​អំពៅ ​និង​ពោត​លីង ​អាច​បំបែក​ខូ​ឡា​ជែន​យ៉ាង​លឿន​ជាង​ស្ករ​ធម្មតា ដែល​បណ្ដាល​ឲ្យ​ស្បែក​វិវត្ត​ទៅ​រក​ភាព​ជ្រួញ។

រូបតំណាង

២. ​អាហារ​​កែ​ច្នៃ​

​​អាហារ​​ប្រភេទ​នេះ​ច្រើន​ផ្ទុក​ជាតិ​ប្រៃ​ខ្ពស់ រួម​ទាំង​​គ្រឿង​ដែល​រក្សា​ទុក​ឲ្យ​បាន​យូរ។ ​ដូច​ជា ​ Hot Dog ​ ​ប៉ាតេ ​និង​សាច់​ជ្រូក​បន្ទះ​ជា​ដើម ធ្វើ​ឲ្យ​​ពេល​ញ៉ាំ​ទៅ​ស្បែក​ឆាប់​ស្ងួត ​និង​បំផ្លាញ​វីតាមីន C ​ដែល​សំខាន់​​សម្រាប់​បង្កើ​ត​ខូ​ឡា​​ជែន​ក្នុង​រាង​កាយ។

រូបតំណាង

៣. ​គ្រឿង​ស្រវឹង

ក្រៅ​ពី​មិន​ល្អ​ចំពោះ​សុខភាព​ធ្វើ​ឲ្យ​ស្ទះ​​សរសៃឈាម​ខួរ​ក្បាល​និង​ក្រិន​សរសៃ​ឈាម ​វា​ក៏​ជា​សត្រូវ​ធ្វើ​ឲ្យ​អ្នក​ចាស់​មុន​អាយុ។ ​វា​បង្ក​ឲ្យ​ថ្លើម​អ្នក​មាន​បញ្ហា ​រួម​ទាំង​​ផលិត​រ៉ាឌីកាល់​សេរី​ច្រើន​ជាង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​របស់​រាង​កាយ បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ឆាប់​ចាស់។

រូបតំណាង

៤. អាហារ​មាន​ជាតិ​​ខ្លាញ់

អាហារ​​ចៀន​បំពង​ងាយ​នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​ជា​ទី​បំផុត ​​រួម​​ទាំង​ធ្វើ​ឲ្យ​​អ្នក​ឆាប់​ខឹង​ថែម​ទៀត។ ​មិន​ទាន់​អស់​ទេ វា​បំផ្លាញ​សម្រស់​របស់​អ្នក​ដោយ​ធ្វើ​ឲ្យ​សក់​ឆាប់​ជ្រុះ​ទៀត​ផង។

រូបតំណាង

៥. ​អាហារ​មាន​ជាតិ​ប្រៃ

​​ការ​ទទួល​ទាន​អំបិល​ច្រើន​ពេក​នឹង​ធ្វើ​ឲ្យ​ស្បែក​មិន​ស្អាត រាង​កាយ​មាន​ជាតិ​​អ៊ី​យ៉ុង​​សូ​ដ្យូម​ ​ហើយ​​ស្បែក​មុខ​​ងាយ​នឹង​ស្ងួត ​ខះ​ជាតិ​ទឹក​ដែល​បណ្ដាល​ឲ្យ​ប្រេះ និង​ប៉ះ​ពាល់​ស្បែក​ខ្លាំង ធ្វើ​ឲ្យ​ស្បែក​ឆាប់​ឡើង​ជ្រួញ​ណាស់​។ ​

រូបតំណាង

​ចុចអាន៖ ​ ហេតុផល​៥​យ៉ាង ដែល​​​​អ្នក​​តែង​គេង​មិន​លក់​នៅ​ពាក់​កណ្ដាល​យប់​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម