អស់កង្វល់បញ្ហាប្រះកែងជើងជាមួយរូបមន្តធម្មជាតិងាយៗ
- 2019-11-18 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់កង្វល់បញ្ហាប្រះកែងជើងជាមួយរូបមន្តធម្មជាតិងាយៗ
បញ្ហាប្រេះកែងជើងជារឿងមួយដែលស្រ្តីគ្រប់រូបមានការព្រួយបារម្ភ បើទោះបីវាមិនបង្កជាគ្រោះថ្នាក់ខ្លាំងក្លាក៏ដោយ។ ប៉ុន្តែនៅពេលអ្នកពាក់ស្បែកជើងក្នុងរយៈពេលយូរៗ វានឹងបណ្តាលឲ្យអ្នកឈឺជាក់ជាមិនខាន។ យ៉ាងណាមិញ ចំពោះមិត្តនារីកំពុងមានបញ្ហាប្រេះកែងជើង សូមឈប់បារម្ភទៀតទៅ ព្រោះខាងក្រោមនេះជារូបមន្តងាយបែបធម្មជាតិសម្រាប់កំចាត់បញ្ហានេះ។ រូបមន្តទាំងនោះរួមមាន៖
១ សំបកចេកទុំ
កុំចោលសំបកចេកទុំពេលញុំារួចឲ្យសោះ ព្រោះវាជួយបំបាត់ស្នាមប្រេះកែងជើងរបស់អ្នកដោយធ្វើឲ្យស្បែកទន់រលោងនិងមានសំណើម។ អ្នកគ្រាន់តែបកសំបកចេក រួចយកជូតកន្លែងប្រេះទុករយៈពេល ១៥នាទីដោយលាងសម្អាតជើងជាមួយទឹកជាការស្រេច។
២ ផ្លែល្ហុងទុំ
ផ្លែល្ហុងក៏ជួយអ្នកបំបាត់ស្នាមប្រេះនៅលើជើងបានដែរ។ អ្នកគ្រាន់តែយកសាច់ល្ហុងមកដាក់នៅលើកន្លែងប្រេះ ដោយធ្វើនៅមុនពេលចូលគេង រួចលាងសម្អាតចេញជាការស្រេច។ ធ្វើជារាល់សប្តាហ៍នោះនឹងឃើញប្រសិទ្ធភាព។
៣ ទឹកឃ្មុំ
សម្រាប់ទឹកឃ្មុំវិញអ្នកគ្រាន់តែលាយជាមួយទឹកក្តៅឧណ្ហៗ រួចត្រាំប្រហែល ២០នាទីជារៀងរាល់ថ្ងៃមុនពេលចូលគេង។ ធ្វើបែបនេះនឹងជួយផ្តល់ឲ្យជើងអ្នកមានសំណើម។
៤ ប្រេងដូង
ក្រៅពីទឹកឃ្មុំ ប្រេងដូងក៏មានតួនាទីសម្រាប់កម្ចាត់បញ្ហានេះដែរ ព្រោះវាសម្បូរទៅដោយវីតាមីនE។ វិធីធ្វើនោះគឺត្រាំជើងអ្នកក្នុងទឹកក្តៅឧណ្ហៗ រួចម៉ាស្សាជាមួយប្រេងដូងជាការស្រេច។
៥ ប្រេងអូលីវ
ប្រេងអូលីវក៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជើងប្រេះដែរ អ្នកត្រូវលាបវានៅលើកែងជើង រួចពាក់ស្រោមជើងមុនចូលគេងដើម្បីឲ្យវីតាមីននៅក្នុងប្រេងបានចូលព្យាបាលជើងប្រេះនោះ។
ចុចអានបន្ត៖
៥ សញ្ញានៅលើអណ្តាតជួយប្រាប់ពីសុខភាពរបស់អ្នក