ទម្លាយ ៧ ល្បិចនៃការស្លៀកពាក់បែប​ cute cute របស់នារីជនជាតិកូរ៉េ

  • 2019-11-18 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះស្រីៗ​គ្នាយើង​មក​ដឹង​ពី​ល្បិច​ងាយៗ​នៃការ​ស្លៀក​ពាក់​ដូច​នារី​កូរ៉េ​ទាំង​អស់​គ្នា! នា​ពេល​បច្ចុប្បន្ន​ឃើញ​ថា មាន​ការ​ពេញ​និយម​ស្តាយ​ស្លៀក​ពាក់​បែប​កូរ៉េ​មើល​ទៅ​ស្រស់ស្អាត cute cute។ មិន​ពិបាក​ឡើយ​សម្រាប់​អ្នក​ចង់​លេង​ស្តាយ​ការ​ស្លៀក​ពាក់​បែប​នោះ ល្បិច​ទាំង​នោះ​រួម​មាន៖

១​ រើស​សម្លៀក​បំពាក់​មាន​ពណ៌​សមរម្យ

ចំពោះ​នារីកូរ៉េ​ចូល​ចិត្ត​ស្លៀក​ពាក់​បែប​សាមញ្ញៗ និង​ស្រួល​ដូច​ជា​អាវ រ៉ូប អៀម​ពណ៌​សុភាពៗ​និង​ខោ​ខូវ​ប៊យ​មើល​ទៅ​ពិត​ជាស្អាត​បែប​សាមញ្ញ។

២ ​កាបូប​សាច់​កំណាត់

នៅកូរ៉េ​មាន​ការនិយម​ប្រើ​កាបូប​ស្ពាយ​សាច់​កំណាត់ ដោយ​សារ​តែវា​ងាយ​ស្រួល មាន​តម្លៃ​សមរម្យ​និង​មើល​ទៅ​ស្រស់ស្អាត​មិន​រញ៉េរញៃ។ វាពិត​ជា​មានការ​គាំទ្រ​ខ្លាំង​ណាស់​សម្រាប់​នារីៗ​នៅ​កូរ៉េ។

៣ ​ស្បែក​ជើង​ក្រណាត់

នារី​កូរ៉េ​និយមពាក់​ស្បែក​ជើង​ប៉ាត់តា​បែប​ក្រណាត់​ច្រើន​ជាង​ស្បែក​ជើង​ម៉ូត​ផ្សេងៗ។ ភាគ​ច្រើន​ជាស្បែក​ជើង​ពណ៌ស​និង​ពណដ៌​ខ្មៅគឺ​មាន​ការពេញ​និយម​ខ្លាំង។

៤​ ខោខូវប៊យ

នាពេល​បច្ចុប្បន្ន​នេះ នារីកូរ៉េ​និយមស្​លៀកខោ​ខូវប៊យ​បែប​បុរសៗ​ដូចជា​ខោ​មាន​រាង​ធំៗ​នៅខាង​ចុង ព្រោះវា​មិនរើ​ស​សម្លៀក​បំពាក់​ឡើយ។

៥ ​អាវ​ក្រៅ

ក្រៅពី​អាវយឺត​ឬ​អាវ​ធម្មតា នារី​កូរ៉េ​ក៏​និយម​ពាក់​អាវ​ក្រៅ​បន្ថែម​ពីលើ​ឈុត​ដែល​ពួក​គេ​ពាក់​ដែរ។ វា​អាច​ជាអាវ​ក្រៅ​វែង​សាច់​ក្រណាត់ ​អាវ​ចាក់ ឬ​អាវស្បែក​ជាដើម។

៦​ សក់វែង​ទឹក​រលក

ចំពោះ​ស្តាយ​សក់​វែងទឹក​រលក​គឺកំពុង​តែមាន​ការពេញ​និយម​ខ្លាំង​ដោយ​ពួក​គេ​ធ្វើ​ម៉ូតទឹ​ករលករ​លុង​តិច​ៗ។ ការធ្វើ​ម៉ូត​សក់​បែប​នេះគឺ​​មើល​មក​បែប​ធម្មជាតិ​មិនសាំ​ញុំាតែ​ស្រស់​ស្អាត។

៧​ គ្រឿង​អលង្ការ​តូចៗ

នារីៗ​កូរ៉េ​ចូល​ចិត្ត​ណាស់​គ្រឿង​អលង្ការ​តូចៗ​តែ​មើល​មក cute​វាមិន​មាន​ភាពរ​ញ៉េរញៃ​និង​សាក​សម​ចំពោះ​ម៉ូត​សម្លៀក​ពាក់​ច្រើន​ប្រភេទ។

រូបភាព៖​ Pinterest

ចុចអានបន្ត៖

អាវមួយកំណាត់ចេញសាច់ក្បាលពោះតិចៗ កំពុងឈរតំណែងជាម៉ូដពេញនិយមបំផុត

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម