ស្ត្រី​លំដាប់​អភិជនរូប​នេះ Cover បទ កែវ វាសនា ផ្ទុះ​ខ្លាំងស្មាន​មិន​ដល់

  • 2019-11-14 08:36:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ស្រស់​ស្អាត​ម្នាក់​ដែល​មាន​វ័យ​ប្រមាណ​ជាង ៣០​ឆ្នាំ បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្រោយ​ពីនារី​ស្រស់​ស្អាត​រូប​នេះ បាន​ចេញ​មក​ច្រៀង Cover បទ​ចម្រៀង​លោក កែវ វាសនា ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ភ្លូក​ទឹក​ភ្លូក​ដី​តែ​ម្ដង។

តាម​ព័ត៌មាន​ស្ត្រី​វ័យ​ជាង ៣០​ឆ្នាំ​រូប​នេះ មាន​ឈ្មោះ​ថា ទ្រី ដាណា គឺ​ជា​ម្ចាស់​ហាង​ពេជ្រ​​ម្នាក់​នៅ​ព្រែក​ព្នៅ ប៉ុន្តែ​មាន​ចំណូល​ចិត្ត លើ​ការ​ច្រៀង​លេង​កម្សាន្ត។ ដូច្នេះ​ហើយ គេ​បាន​ឃើញ​នាង​បាន​យក​ចម្រៀង​មួយ​បទ​របស់​លោក កែវ វាសនា មក Cover ជា​បទ​ស្រី​វិញ ស្រាប់តែ​មាន​អ្នក​ចែក​រំលែក​មួយ​ម៉ឺន​ដង និង​ចុច​ស្ដាប់ ៣៥​ម៉ឺន​ដង​ឯណោះ។ បទ​ចម្រៀង ដែល​ម្ចាស់​ហាង​ពេជ្រ​ឈ្មោះ ទ្រី ដា​ណា យក​មក​កែសម្រួល​ច្រៀង​ឡើង​វិ​ញ មាន​ចំណង​ជើង​ថា "​អ្នក​ចាស់​ចាំ​បង"។

តាមពិត​បទ​នេះ ជា​សំនៀង​ដើម​របស់​លោក កែវ វាសនា ដែល​មាន​ចំណង​ជើង​ថា "​អ្នក​ចាស់​ចាំ​អូន​" ប៉ុន្តែ​ម្ចាស់​ហាង​ពេជ្រ បាន​ប្ដូរ​ទំនុក​ជា​បទ​ស្រី រួច​ក៏​ច្រៀង​ឡើ​ងវិ​ញ​គ្រាន់​ជា​ការកម្សាន្ត​ប៉ុណ្ណោះ​។ ទោះ​យ៉ាង​នេះ​ក្ដី ចំណុច​គួរ​ចាប់​អារម្មណ៍ គឺ​បទ​ចម្រៀង​នេះ ត្រូវ​បាន​បង្ហោះ​កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​កន្លង​ទៅ ហើយ​មាន​អ្នក​ចុច​ស្ដាប់​បន្តបន្ទាប់ និង​ចែក​រំលែក​ត​គ្នា​ជា​ច្រើនដង រហូតដល់​អ្នកស្រី ទ្រី ដា​ណា សម្រេចចិត្ត​ថត​ជា MV ទៀត​ផង។

និយាយ​ពី​វីដេអូ MV នោះ ទើប​តែ​ចេញ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​ម៉ោង ១០យប់ នា​យប់​មិញ​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​អ្នក​ទស្សនា​កើន​ដល់​ជិត ១០ម៉ឺន​ដង​ទៅ​ហើយ ហើយ​អ្នក​ស៊ែរ​ជិត ៥ពាន់​ដង​ទៅ​ទៀត ខណៈ​វីដេអូ Cover ដំបូង​របស់​នារី​រូប​នេះ មាន​អ្នក​ស៊ែរ​ជាង​១ម៉ឺន​ដង...អ្នក​ចូល​មើល​ជាង ៣០ម៉ឺន​ដង​ឯណោះ។

ពិត​ជា​មិន​ធម្មតា តោះ​ឥឡូវ​...ស្ដាប់​សំនៀង​របស់​ម្ចាស់​ហាង​ពេជ្រ​រូប​នេះ​ទាំង​អស់​គ្នា​សិន ថា​តើ​មាន​សំឡេង​ល្អ​យ៉ាង​ណា ទើប​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​យ៉ាង​នេះ។

វីដេអូ​ចម្រៀង Cover ៖

វីដេអូ​ចម្រៀង​ទើប​ចេញ​យប់​មិញ

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម