មាន​អ្នក​ណាដូច Rose ក្រុម BlackPink អត់ ស្លៀក​ពាក់​អី គេ​លក់​អស់​ពី​ស្ដុក​ភ្លាម

  • 2019-11-14 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រជាប្រិយភាព​របស់​តារា​ចម្រៀង​ស្រីកូរ៉េ Rose ក្រុម BlackPink ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដោយរាល់​អ្វី​ដែល​ស្លៀកពាក់​គឺ​សុទ្ធ​តែ​លក់​ដាច់​គ្មាន​សល់​ទាំង​អស់។

នៅ​ពេល​នេះ នៅ​ពេល​តារា​ចម្រៀង​ស្រី Rose កាន់​តែ​អាប់ដេត​ខ្លាំង ពី​ការ​ស្លៀកពាក់ ក៏​ដូច​ជា​ស្ទីល​ផាត់​មុខ​ជា​ដើម។

ខណៈ​មុន​នោះ សមាជិក​ដែល​ល្បី​ខ្លាំង​ជាង​គេគឺ Jennie និង Lisa នៅពេល​នេះ Rose ក៏​ស្ថិត​ក្នុង​ជួរ​ដែល​ល្បី​ដូច​គ្នា។ ជាក់​ស្ដែង ចំនួន​អ្នក​គាំទ្រ​​របស់​ស្រី​ស្អាត​វ័យ​២២​ឆ្នាំ​គឺ​បាន​កើន​ឡើង​ជាង​២០​លាន​នាក់​ហើយ។ ​ថ្មី​ៗ​នេះ​បំផុត ភាព​ល្បី​ឈ្មោះ​របស់​នាង ត្រូវ​បាន​ស​បញ្ជាក់​យ៉ាង​ច្បាស់​តាម​រយៈ​រាល់​សំលៀកបំពាក់​ទាំង​អស់ ដែល​នាង​ស្លៀក​ចេញ​ក្រៅ​គឺ​សុទ្ធ​សឹង​តែ​លក់​ដាច់​ពី​ស្ដុក​ទាំង​អស់ ដោយ​ម៉ូដ​ទាំង​នេះ​មាន​តម្លៃ​ខ្ពស់​កប់​ពពក​ក៏​ដោយ។ ជាក់​ស្ដែង ម៉ាក​កាបូប​មួយ​ចំនួន​តម្លៃ​ប្រមាណ​៥​ពាន់​ដុល្លារ នៅ​តែ​លក់ដាច់​គ្មាន​សល់​ត្រឹម​​តែ​១​ថ្ងៃ ក្រោយ​ពេល Rose ស្ពាយ​នៅ​ព្រលាន​យន្តហោះ។

ខាង​ក្រោម​នេះ​គឺ​ជា​សំលៀកបំពាក់ និង​កាបូប​ដែល​លក់​ចេញ​អស់ ក្រោយ​ពេល​ស្រី​ស្អាត​កើត​ឆ្នាំ​១៩៩៧ ស្លៀក​ពាក់៕

ចុចអាន៖ ​ ចង់លាបក្រែម​ឲ្យ​បាន​ស្អាត និង​ជាប់បាន​យូរ​ស្រីៗគួរ​តែ​ចេះ​តិចនិចនេះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម