បាន​​ប្រពន្ធ​​ឆ្លាត​​​ មនុស្ស​​ប្រុស​​នឹង​ទទួល​បាន​​​គុណ​​សម្បត្តិ​៥​យ៉ាង​​នេះ

  • 2019-11-08 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​ពិត​ណាស់​​​​ មនុស្ស​​ប្រុស​​​​មុន​ជ្រើស​រើស​​​នារី​​​ណា​ម្នាក់​​មក​ធ្វើ​ជា​ប្រពន្ធ តែង​​សង្កេត​​មើល​លើ​ចំណុច​​ច្រើន​​យ៉ាង​ មិន​មែន​ផ្តោត​តែ​​លើ​​​ក្តី​ស្រលាញ់​​ប៉ុណ្ណោះ​ទេ​ ភាព​​វ័យ​​ឆ្លាត​​​ក៏​សំខាន់​​ដូច​គ្នា។ ​​​​នៅ​​ពេល​​​ ​មាន​​​ភរិយា​​ជា​មនុស្ស​ស្រី ​​ប្រកប​​​ដោយ​​​ប្រាជ្ញា​ឈ្លាស​វៃ មនុស្ស​​ប្រុស​​នឹង​ទទួល​បាន​គុណ​សម្បត្តិ​​​​៥យ៉ាង​​​​នេះ។

១. នាង​ជាទី​​ប្រឹក្សា​​​ដ៏​​​ល្អ

គំនិត​​​​មួយ​​ដែល​គេ​ច្រើន​និយាយ​ថា មនុស្ស​​ប្រុស​តែង​​តែ​ជា​មេ​ដឹក​នាំ​​ ហើយ​មនុស្ស​ស្រី​​​ចាំ​តែ​​ដើរ​តាម​ពី​ក្រោយ​នោះ​​​ គឺ​​ជា​គំនិត​ចាស់​គំរឹល​ហួស​សម័យ​​​យូរ​​ណាស់​មក​​ហើយ។ ស្រីៗ​​សម័យ​ថ្មី ពោរពេញ​​​ដោយ​ភាព​​វ័យ​ឆ្លាត ​អាច​​ធ្វើ​​ជា​​អ្នក​ប្រឹក្សា​​​យោបល់​​​ដ៏​ល្អ​ក្នុង​​ការ​​សម្រេច​ធ្វើ​​រឿង​អ្វី​មួយ​​។ មាន​មនុស្ស​ស្រី​​បែប​នេះ ​មក​ធ្វើ​ជា​គូ​អនាគត ជីវិត​​អ្នក​​​​​នឹង​ហ៊ុម​ព័ទ្ធ ដោយ​​ការ​លើក​ទឹក​ចិត្ត ការ​​ផ្លាស់ប្ដូរ​គំនិត​ល្អ​ឲ្យ​គ្នា​ទៅ​វិញ​​ទៅ​មក​​ អាច​ធ្វើ​ជា​ជញ្ជាំង​ដ៏​​រឹង​មាំ ពេល​ម្ខាង​​ទៀត​​គ្មាន​​ថាមពល​​គ្រប់​គ្រាន់។

២. នាង​យល់​​ដឹង​​​​រឿង​​ច្រើន ​​ពិសេស​គឺ​​យល់​ពី​អ្នក​ជាង​គេ

មនុស្ស​​​ស្រី​​​ឆ្លាត​​ មាន​​ចំណេះ​​ដឹង អាច​​យល់​​​​​​ច្បាស់​​ថា រវាង​​ការងារ​​​​និង​ការ​​​រកស៊ី​ មាន​ភាព​​មមាញឹក​​មិន​​ចាញ់​គ្នា​នោះ​ទេ​ ដូច្នេះ​​ហើយ​​ នាង​​​​ចេះ​​យោគយល់​ពេល​អ្នក​​​រវល់​​​ច្រើន​​​ជាមួយ​ការងារ មិន​​ហួង​​ហែង​​គ្មាន​​ហេតុផល។ ការ​ចេះ​​បែង​ចែក​​ ទុក​ពេល​​​វេលា និង​ទុក​​ចិត្ត​​​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​ស្នេហា​មិន​សូវ​​មាន​ភាពរកាំរកូស។ យ៉ាង​ណា​​​​មិញ ឲ្យ​តែ​​ខាង​ប្រុស​​​​ស្មោះ​​​​ត្រង់​ទៅ​​បាន​ហើយ​​​​ បើ​ហ៊ាន​កុហក​​បោក​​ប្រាស់ ទោះ​បី​​ខំ​​​រក​លេស​​​ដោះ​សារ​យ៉ាង​ណា​ក៏​​​​មិន​បាន​ផល​ដែរ ព្រោះ​​មនុស្ស​​ស្រី​ឆ្លាត​​​​ចិត្ត​​ដាច់​ណាស់ មិន​​ចេះ​​ទ្រាំ​នៅ​ជាមួយ​​​ប្រុស​​ក្បត់​ទេ។

៣. នាង​មាន​​សមត្ថភាព​​ អាច​​រក​លុយ​បាន​​​​​​ដោយ​​​ខ្លួន​ឯង

​នាង​​​​​​មិន​ត្រឹម​តែ​​ចេះ​​ចាត់​ចែង​លុយ​កាក់​បាន​ល្អ​​នោះ​ទេ ​ថែម​ទាំង​ដឹង​ពី​​របៀប​សន្សំ​ត្រឹម​​ត្រូវ​​ និង​មាន​​សមត្ថភាព​​ អាច​​រក​លុយ​បាន​​​​​​ដោយ​​​ខ្លួន​ឯង។ ទោះ​​​បី​ជា​ចំណូល​​ក្នុង​​​គ្រួសារ​ច្រើន​ឬ​តិច​ក្តី​​​​​ ប៉ុន្តែ​​វា​នឹង​មាន​ការ​​​កើន​ឡើង​​​បន្តិចម្តងៗ ព្រោះ​​​​​ថ្លៃ​​​ចំណាយ​​ផ្សេងៗ មិន​​​​ពឹង​​ផ្អែក​​តែ​​លើ​​ម្ខាងៗ។

៤. នាង​​ចេះ​​​គ្រប់​គ្រង​ជីវិត​​របស់​ខ្លួន​ឯង​​បាន​យ៉ាង​ល្អ

​​​​នារី​​ដែល​​​​ឆ្លាត​​​​​​ ដឹង​​​ថា​ត្រូវ​​​​​​​គ្រប់​គ្រង​​ជីវិត​​​​​​​​​​​​​​​​តាម​​​របៀប​ណា និង​​​ចេះ​​​​​ពឹង​​ផ្អែក​​​លើ​​​ខ្លួន​​​​​ឯង​​ ដោយ​​​​​មិន​​​ចាំ​​​​​​​បាច់​​​​​សុំ​​ជំនួយ​ពី​អ្នក​​​ដទៃ​​​​ញឹក​ញាប់។ ​​នាង​​​​មាន​​​​ភាព​​​រឹងប៉ឹង មិន​​​ចូល​​ចិត្ត​​​យក​​​ទឹក​​ភ្នែក​​​​​​​​​​​មក​​​ដោះស្រាយ​​ពេល​មាន​​​​បញ្ហា ប៉ុន្តែ​​នាង​​​​​​យក​​​​​ហេតុ​​ផល​​​ច្បាស់​​​លាស់​​​​ ​​​និយាយ​​​​ចំៗ​​​ មិន​​លាក់​​អារម្មណ៍​​​ងរង៉ក់​​ច្រើន។ នាង​​​មាន​​​ភាព​​​ចាស់​ទុំ​​​​ ​អាច​​​រក​​សុភមង្គល​ឲ្យ​​​ខ្លួន​​​​​ឯង​​​និង​គ្រួសារ​​ផង​ដែរ។

៥. នាង​​​តែង​​​ចង់​​​​​​ឲ្យ​​អ្នក​​​​ក្លាយ​​ជា​​មនុស្ស​​ល្អ​ប្រសើរ

​នេះ​​​​​ចាត់​ទុក​​ជា​​​​សំណាង​​​​​ដ៏​​ធំ​មួយ​​សម្រាប់​​​​​​​​​​​​មនុស្ស​​​ប្រុស​​ ព្រោះ​​​រស់​​​​​នៅ​​​​​​ជាមួយ​​​មនុស្ស​​ស្រី​​​​​​​​​ដែល​​​​​​​មាន​​ប្រាជ្ញា នាង​​នឹង​​​​ធ្វើ​​​ឲ្យ​អ្នក​​​​មាន​អារម្មណ៍​​ថា ​​​អ្នក​​​​​​​មាន​​​​សមត្ថភាព​​​គ្រប់​គ្រាន់ អាច​​អភិវឌ្ឍ​​​​​​​​ខ្លួន​ទៅ​មុខ និង​ឈោង​​​​ចាប់​​​​​គោល​ដៅ​​​ដែល​​ខ្លួន​​​ចង់​​បាន។ ​​​ទោះ​​​មើល​​​​ឃើញ​​​ចំណុច​​ខ្សោយ​​របស់​អ្នក ក៏​នាង​​​​មិន​​ដែល​បង្អាប់ មាន​តែ​​​​​ជួយ​​កែ​​​​លម្អ និង​​លើក​​ទឹក​​ចិត្ត​ដើម្បី​​​បន្ត​​ដំណើរ​​​ឆ្ពោះ​​ទៅ​​មុខ ឲ្យ​​កាន់​តែ​​ប្រសើរ​ជាង​នេះ។

​​បុរស​ណា​​​​បាន​ជួប​នារី​​​ប្រភេទ​នេះ ប្រៀប​បាន​នឹង​មាន​លាភ​​​ធំ​ក្នុង​ដៃ ដូច្នេះ​​ត្រូវ​ប្រើ​ជីវិត​រស់នៅ​​​ដោយ​ភាព​​​​សប្បាយ​រីករាយ និង​​ថែរក្សា​នាង​​​​​​​​​​ឲ្យ​បាន​ល្អ​​ផង​៕​​​​​​​​​​​​​​​​​

​​​​​​​ចុចអានបន្ត៖ ការ​សិក្សា​ថ្មី​៖ ​ប្ដី​ប្រពន្ធ​​ចេះ​ជួយ​លាង​ចាន​គ្នា​ ទើប​ស្នេហា​គង់វង្ស​យូរ​អង្វែង

​​​​​​​

ប្រភព៖ eatrices ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម