៤ យ៉ាង មិនគួរលាបលើមុខ បើមិនចង់ឲ្យស្បែកខ្ទេចអស់

  • 2019-11-05 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​មុខ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ហើយ​មិន​មែន​ចេះ​តែ​អាច​​លាប​ផលិតផល​​គ្រប់​មុខ​​តាម​ចិត្ត​ចង់​បាន​ទេ។ តាម​រយៈ​ការ​លើកឡើង​របស់​​​លោក​វេជ្ជបណ្ឌិត Anthony Youn ជំនាញ​ផ្នែក​វះកាត់​កែសម្ផស្ស​ប្លាស្ទិក​នៅ​អាមេរិក បាន​បង្ហាញ​ថា មាន​របស់​ ៤ យ៉ាង​ ដែល​មនុស្ស​ភាគច្រើន​​គិត​ថា​ល្អ​ តាម​ការ​ពិត​ ដាច់​ខាត​មិន​គួរ​​យក​ទៅ​លាប​ឬ​ប៉ះ​ជាមួយ​ផ្ទៃ​មុខ​ទេ​ ពុំ​ដូច្នោះ​​​អ្នក​អាច​នឹង​បំផ្លាញ​ស្បែក​មុខ​ឲ្យ​ខ្ទេចខ្ទី​ដោយ​មិន​ដឹង​ខ្លួន​។

Dr. Anthony Youn

១. សាប៊ូ​ដុំ

សាប៊ូ​ដុំ​ជា​ច្រើន​​បាន​បង្កើត​ឡើង​សម្រាប់​ដុះ​ខ្លួន ប៉ុន្តែ​វា​មិន​ល្អ​​ទេ​ប្រសិន​បើ​អ្នក​យក​មក​ដុះ​នៅ​លើ​មុខ ព្រោះ​​ក្នុង​សាប៊ូ​ដុំ​មាន​ផ្ទុក​​សារធាតុ​ម្យ៉ាង​ហៅ​ថា Sodium laureth sulfate (SLES) សម្រាប់​ធ្វើ​ឲ្យ​ឡើង​ពពុះ​ និង​​អាច​​បណ្តាល​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ស្ងួត​ខ្លាំង​។ ​​​​

២. ចាជួយ​​ដែល​មាន​ជាតិ​ប្រេង (petroleum jelly)

ផលិត​ប្រភេទ​នេះ មាន​តួនាទី​​​សំខាន់​សម្រាប់​ផ្តល់​សំណើម​ដល់​បបូរ​មាត់។ ពេល​ខ្លះ​អ្នក​អាច​នឹង​ឃើញ​ឬ​ឮ​តៗ​គ្នា​ ថា​អាច​យក​មក​លាប​នៅ​លើ​មុខ​បាន​។ បើ​និយាយ​ពី​ជាតិ​ចាហួយ (jelly)​ មិន​អាច​បង្ក​បញ្ហា​ធំ​ដុំ​​លើ​ស្បែក​មុខ​បាន​ទេ​ ប៉ុន្តែ​ជាតិ​ប្រេង​ (petroleum) ដែល​​ផ្សំ​ជាមួយ​គ្នា​នោះ ពិត​ជា​មិន​ល្អ​ទាល់​តែ​សោះ​។ ក្រៅ​ពី​មិន​អាច​ជួយ​អ្វី​បាន​ហើយ វា​អា​ក៏​ច​​ធ្វើ​​ឲ្យ​ស្ទះ​រន្ធ​ញើស បង្ក​ទៅ​ជា​ការ​កើត​មុន រួម​ទាំង​បញ្ហា​ផ្សេងៗ​​ទៀត​។

៣. ឡេ​​លាប​​ផ្តល់​សំណើម​​​ខ្លួន

ជា​អ្វី​ដែល​អ្នក​ត្រូវ​​ជៀស​ឲ្យ​ផុត ព្រោះ​មាន​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា ឲ្យ​តែ​ប្រភេទ​ឡេ​ផ្តល់​សំណើម​គឺ​​អាច​លាប​បាន​ទាំង​​មុខ​និង​ដង​ខ្លួន​។ ផ្ទុយ​ទៅ​វិញ​ វា​មិន​ខុស​ពី​ចាហួយ​មាន​ជាតិ​ប្រេង​ប៉ុន្មាន​ទេ ព្រោះ​​វា​អាច​ធ្វើ​ឲ្យ​​​​ផ្ទៃ​មុខ​ស្ទះ​រន្ធញើស និង​កើត​មាន​បញ្ហា​ផ្សេង​ៗ​ទៀត ដូច្នេះ​គួរ​ជ្រើស​រើស​ផលិតផល​ណា ដែល​អាច​​​លាប​នៅ​លើ​មុខ និង​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ មិន​បំផ្លាញ​សុខភាព​ស្បែក​។

៤. ផលិតផល​មាន​​ជាតិ​អាកុល

ផលិត​ផល​គ្រឿង​សម្អាង​ឬ​ថែរក្សា​ស្បែក​មួយ​ចំនួន ដូចជា​​ទឹក​ជូត និង​ទឹក​តប់​មុខ​ជា​ដើម ប្រសិន​បើ​​មាន​ជាតិ​អាកុល វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្អាត​ល្អ​នៅ​ពេល​ប្រើ​រួច។ យ៉ាង​ណា​មិញ កុំ​ភ្លេច​ថា​ជាតិ​អាកុល​ក៏​អាច​​ចូល​ទៅ​កម្ចាត់​ជាតិ​ប្រេង​ធម្មជាតិ​ដែល​មាន​នៅ​លើ​មុខ ជា​ហេតុ​បណ្តាល​ឲ្យ​ក្រពេញ​ញើស​ខិតខំ​បញ្ចេញ​ប្រេង​បន្ថែម បង្ក​ឲ្យ​ស្បែក​មុខ​កាន់​តែ​កើត​មុន និង​សម្បូរ​ជាតិ​ប្រេង​កខ្វក់​លើ​ស្បែក​មុខ។​

ចុចអានបន្ត៖ ស្ទីលស្លៀកពាក់ ៦ ប្រភេទ ដែលនារីកូរ៉េមិនដែលមើលរំលង

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី