របៀបស្លៀកពាក់ត្រឹមត្រូវចុះចំណោមគេឯង ពេលទៅណាមកណា

  • 2019-11-05 01:00:00
  • ចំនួនមតិ 16 | ចំនួនចែករំលែក 759

Coco Chanel ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​​ និង​ជា​ស្រ្តី​ជំនួញ​ជនជាតិ​បារាំង​ដ៏​ល្បី​​ម្នាក់ បាន​និយាយ​ថា "ពេល​ស្លៀកពាក់​មិន​សមសួន គ្រប់​គ្នា​នឹង​ចង​ចាំ​សម្លៀកបំពាក់​របស់​​អ្នក​ ប៉ុន្តែ​សម្លៀក​បំពាក់​ដែល​ត្រឹម​ត្រូវ​តាម​កាលៈទេសៈ គេ​នឹង​ចងចាំ​រូប​អ្នក" ។ ឃ្លា​នេះ​មិន​ខុស​ទេ ព្រោះ​ការ​រៀប​ចំ​និង​ដឹង​ពី​របៀប​ស្លៀក​ពាក់​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ត្រូវ​ណាត់​ជួប​នរណា​ម្នាក់​លើក​ដំបូង ឬ​ចូល​រួម​ក្នុង​កម្មវិធី​ផ្លូវការ​ផ្សេង​ៗ។

ហេតុ​នេះ​ហើយ អ្នក​គួរ​ដឹង​ពី​របៀប​រៀប​ចំ​តុប​តែង​ខ្លួន​ឲ្យ​សម​សួន​ ចុះ​ចំណោម​គេ​ឯង មិន​ថា​ទៅ​ដល់​ទី​ណា​ក៏​ដោយ។

១. នៅ​ពេល​ពាក់​អាវ​ធំ​ពី​ក្រៅ ត្រូវ​តែ​បិទ​លឡេវ​កណ្តាល​ជានិច្ច។ ចំណែក​ឯ​លាវ​ខាង​លើ​ គឺ​អាស្រ័យ​ទៅ​លើ​អារម្មណ៍​​តាម​ចិត្ត​ចង់​របស់​អ្នក។ សម្រាប់​ឡេវខាង​ក្រោម​គេ​បង្អស់​វិញ ដាច់​ខាត​​កុំ​បិទ​ឲ្យ​សោះ។

២. ពេល​ដែល​អ្នក​ពាក់​អាវ​សាមី​ដៃ​វែង មិន​គួរ​ប្រឡេះ​ឡេវអាវ​លើស​ពី​ពីរ។

៣. ជ្រើសរើស​ម៉ូដ​ក្រវិល ឲ្យ​ស៊ី​គ្នា​ជាមួយ​ខ្សែ​ដៃ ខ្សែ​ក និង​ចិញ្ចៀន។ ប៉ុន្តែ​បើ​អ្នក​ពាក់​លើស​ពី ៣ឬ៤ វា​មើល​ទៅ​​ច្រើន​ស្អេកស្កះ​ពេក​ហើយ។

៤. កន្ទុយ​ក្រវាត់​ក ត្រូវ​មាន​ប្រវែង​ហួស​ពី​ចង្កេះ​តិចតួច។ ខ្លី​ខើច​ឬ​វែង​​ហៀរ​ខ្លាំង​ពេក ក៏​មិន​ស័ក្តិសម​ដែរ។

៥. សិចស៊ី​ទាំង​លើ​ទាំង​ក្រោម​ពេក​​ក៏​មិន​សម​ភ្នែក​ដែរ។ បើ​ផ្នែក​ខាង​លើ​ចំហ​ខ្លាំង ខាង​ក្រោម​គួរ​សុខភាព​បន្តិច។ បើ​ខាង​ក្រោម​ខើច​ខ្លី ខាងលើ​គួរ​បិទ​ជិត​ល្មម​​ ទើប​ជា​ភាព​ទាក់ទាញ។

៦. បើ​គ្មាន​អាវ​ធំ​ពាក់​ពី​ខាង​ក្រៅ​ទេ មិន​ចាំ​បាច់​ពាក់​ក្រវាត់​ក​ឡើយ។

៧. ជម្រៅ​ក​អាវ​មិន​​គួរ​លើស​ពី ១០​សង់ទីម៉ែត្រ បើ​វាស់​ចាប់​​ពី​ឆ្អឹង​ដង​កាំបិទ។

៨. នៅ​ពេល​ចង់​​តឺនុយ គួរ​តែ​ពាក់​ខ្សែក្រវាត់។

៩. មិន​គួរ​បង្ហាញ​សាច់​ពោះ​សិចស៊ី នៅ​ពេល​ស្លៀក​ខោខោវប៊យ និង​អាវ​សាច់​ចាក់​ដៃ​វែង។

១០. គួរ​ពាក់​ខ្សែ​ក្រវាត់​​ដែល​មាន​ពណ៌​ដូច​គ្នា ជាមួយ​ស្បែក​ជើង។

១១. កុំ​ភ្លេច​កាត់​ផ្លាក​​ពុំ​ចាំ​បាច់​ ដែល​មាន​នៅ​លើ​សម្លៀកបំពាក់​ចេញ​ឲ្យ​អស់។

១២. កុំ​ពាក់​ខោអាវ​ដែល​មាន​រូប​សាំញ៉ាំ​ច្រើន​ពេក។ អាវ​ជ្រើស​រើស​រូប​​ដែល​មាន​ពណ៌​ស្រាល​ល្មម ឬ​មាន​ពណ៌​ស្រដៀង​គ្នា​ទៅ​នឹង​សម្លៀក​បំពាក់។

១២. ត្រូវ​ពាក់​ស្រោម​ជើង​​វែង ការពារ​កុំ​ឲ្យ​ឃើញ​សាច់​ជើង​​ពេល​អង្គុយ។​

១៣. បើ​ពាក់​អាវ​វាល​ក្លៀក កុំ​ជ្រើស​​យក​ដៃ​តូច។ ត្រូវ​ពាក់​អាវ​ដែល​​គ្រប​ដណ្តប់​​ជិត​ស្មា​​និង​ក ទើប​មើល​ទៅ​បែប​ផ្លូវ​ការ៕​

ចុចអានបន្ត៖ ម្រាម​​ដៃ​​​​ដប់​​​លាប​​​តែ​មួយ​ពណ៌​​ម៉េច​​​កើត បើ​​​ចេះ​​​​លាយ​គ្នា​​​​កាន់​​​​​តែ​​​​​​ស្អាត​​ប្លែក

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី