ប្រពន្ធ​រត់​ចោល​ផ្ទះ​៤​ខែ​ជាមួយ​សាហាយ ព្រោះ​ប្ដី​រក​លុយ​មិន​គ្រប់​ទិញ​ពងមាន់​ឲ្យ​ញ៉ាំ

  • 2019-11-04 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មូលហេតុ​​ដែល​នារី​រូប​នេះ​សម្រេច​ចាកចេញ​ពី​ផ្ទះ​គឺ​មក​ពី​ការ​ពេញ​ចិត្ត​ដែល​ប្ដី​មិន​អាច​ផ្គត់​ផ្គង់​ពង​មាន់​ឲ្យ​នាង​ញ៉ាំ​បាន​រាល់​ថ្ងៃ។

រូបតំណាង

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន WOB បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នៅ​ពេល​រាយការណ៍​ថា នារី​មាន​គ្រួសារ​មួយ​រូប​បាន​ចាក​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ជាមួយ​សង្សារ​ថ្មី​របស់​នាង ដោយ​ហេតុផល​មួយ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ជាក់​ស្ដែង កត្តា​ដែល​ធ្វើ​ឲ្យ​នាង​ទ្រាំ​នៅ​ជាមួយ​ប្ដី​លែង​បានទៀត​នោះ​គឺ មក​ពី​ប្ដី​នាង​មិន​អាច​ផ្គត់​ផ្គង់​ទិញ​ពង​មាន់​ឲ្យ​នាង​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ។

រូបតំណាង

យោង​តាម​បណ្ដាញ​ព័ត៌មាន Hindustan Times នារី​ដែល​មក​ពី​ខណ្ឌ Gorakhpur ស្រុក Uttar Pradesh ប្រទេស​ឥណ្ឌា បាន​ទុក​ប្ដី​ចោល​នៅ​ផ្ទះ​៤​ខែ ហើយ​រត់​ទៅ​ជា​សង្សារ​ថ្មី​របស់​ខ្លួន​រយៈ​ពេល​៤​ខែ។ ហើយ​កាល​ពី​ចុង​ខែ​តុលា​នេះ នាង​បាន​ត្រលប់​មក​ផ្ទះ​វិញ តែ​ចាប់​ផ្ដើម​រក​រឿង​ឈ្លោះ​គ្នា​ជាមួយ​ប្ដី​សារ​ជា​ថ្មី។

រូបតំណាង

មូលហេតុ​នៃ​ការ​ឈ្លោះ​គ្នា​គឺ​មិន​ខុស​ពី​សព្វ​មួយ​ដង​ឡើយ គឺ​នាង​ទារ​ញ៉ាំ​ពង​មាន់ ហើយ​បាន​រត់​ចេញ​ពី​ផ្ទះ​សារ​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​សង្សារ​របស់​ខ្លួន។

បុរស​ដែល​ជា​ប្ដី​គួរ​ឲ្យ​អាណិត​ខាង​លើ​បាន​ប្រាប់​ប៉ូលិស​ថា ខ្លួន​គ្មាន​សមត្ថភាព​ផ្គង់ផ្គង់​ពង​មាន់​ឲ្យ​ប្រពន្ធ ​រាល់​ថ្ងៃ​ឡើយ ហើយ​សង្សារ​ថ្មី​របស់​ប្រពន្ធលោក​បាន​យក​ឈ្នះ​លោក​ដោយ​សារ​គេ​អាច​ទិញ​ពង​មាន់​ឲ្យ​នាង​ញ៉ាំ​រាល់​ថ្ងៃ៕

ចុចអានបន្ត៖ កំពុង​កើត​គ្រុន​មែន​ពិត តែ​ចៀវៃ នៅ​តែ​ត្រូវ​គេ​រិះគន់​ខ្លាំង​ដោយ​សកម្មភាព​មួយ​នេះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel