អាហារ​ដែល​អ្នកម្តាយ​មិន​ត្រូវបរិភោគ​ពេល​កំពុង​មាន​ផ្ទៃ​ពោះ

  • 2019-11-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗ​ដែល​កំពុង​ធ្វើ​ការ​ពពោះ គប្បី​យល់​ដឹង​ពី​អាហារ​មួយ​ចំនួន​ដែល​គួរ​ជៀសវាង​ដើម្បី​សុខភាព​ខ្លួន​និង​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ។ អាហារ​ទាំង​នោះ​រួម​មាន​ ៖

១. អាហារ​ឆៅ ឬ មិន​ឆ្អិន​ល្អ

រូបតំណាង

បើ​តាម​អ្នក​ជំនាញបាន​ឱ្យ​ដឹង​ថា អាហារ​ឆៅ​គឺ អាច​សម្បូរ​ទៅ​ដោយ​មេរោគ​​ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ម្តាយ និង​កូន។ អាហារ​ឆៅ​រួម​មាន​៖ បន្លែ​ឆៅ សាច់​ឆៅ ពងទាឬ ពង​មាន់​ឆៅ ឬ ត្រូវ​បាន​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​ជា​ដើម។

២. សាច់​ត្រី​មួយ​ចំនួន​

រូបតំណាង

សាច់​ត្រី​ជា​ទូទៅ​គឺ ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព ប៉ុន្តែ​សម្រាប់​នារី​មាន​ផ្ទៃ​ពោះ​គួរ​​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ទៅ​លើ​ប្រភេទ​ត្រី​ដែល​គេ​ច្រើន​ប្រើ​នៅ​ក្នុង ស៊ូស៊ី​(Sushi) និង​ត្រី​មួយ​ចំនួន​តូច​ដូចជា៖ ត្រី​ឆ្លាម ត្រី​ស្បៃកា ត្រី​ដាវ ត្រី​ធូណា ពិព្រោះត្រី​ទាំង​នោះ​សុទ្ធ​សឹង​ជា​ត្រី​ដែល​មាន​ជាតិ​បារត​ខ្ពស់​ដែល​អាច​បង្អាក់​ដល់​ការ​លូតលាស់ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​ផង​ដែរ។

៣. កាហ្វេ

រូបតំណាង

ទោះ​ជា​ការ​ស្រាវ​ជ្រាវ​​ បង្ហាញ​ថា​នារី​​ពពោះ​អាច​ផឹក​កាហ្វេ​បាន​នូវ​ក្នុង​បរិមាណ​ ២០០​ មីលីក្រាម ក្នុង​មួយ​ថ្ងៃ តែ​បើ​សិន​ជា​អ្នក​អាច​ធ្វើ​ការ​តម​បាន​តែ​ម្តង​គឺ កាន់​តែ​ល្អ​ ព្រោះ​ជាតិ​កាហ្វេអ៊ីន​អាច​ជម្រុញ​ធាតុ​រាវ​នៅ​ក្នុង​ខ្លួន​ដែល​អាច​ធ្វើ​ឱ្យ​បាត់​បង់​ទាំង​ជាតិ​ទឹក​ និង កាល់ស្យូម​នៅ​ក្នុង​ខ្លួន។​

៤. គ្រឿង​ស្រវឹង

រូបតំណាង

ជាក់​ស្តែង គ្មាន​ការ​ស្រាវ​ជ្រាវ​ដែល​បញ្ចាក់​នូវ​បរិមាណ​សម​ស្រប​ណា​មួយ​អំពីការ​បរិភោគ​គ្រឿង​ស្រវឹង ​ពេល​កំពុង​ពពោះ​ឡើយ។ ដូច្នេះ​ហើយ នារី​ជា​ម្តាយ​គប្បី កុំ​ប៉ះ​ពាល់​នូវ​គ្រឿង​ស្រវឹង​​អំឡុង​ពេល​ពពោះ​ និង​ពេល​បំបៅកូន ពី​ព្រោះ​អាច​ប៉ះ​ពាល់​ដល់​ការ​រីក​លូតលាស់​របស់​កូន​ និង​អាច​បង្ក​ឱ្យ​មាន​ភាព​មិន​ប្រក្រតី ​ផេ្សងៗ​ដែល​អាច​កើត​មាន​ឡើង៕

រូបតំណាង
រូបតំណាង
រូបតំណាង

អាន​បន្ត៖ យូហ្គាជួយឲ្យរាងកាយស្រ្តីមាំទាំ មិនងាយទ្រុឌទ្រោម ចាស់ជាងវ័យ

ប្រភព៖ americanpregnancy ប្រែ​សម្រួល៖ Siyou Tang