អាហារ ៥ ពណ៌ នារីកូរ៉េចូលចិត្តញ៉ាំមិនដែលខាន ដើម្បីជួយឲ្យស្បែកភ្លឺរលោងពីខាងក្នុង

  • 2019-10-30 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់លឺ​ទេ​ថា ជនជាតិ​កូរ៉េ​ភាគ​ច្រើន ជាពិសេស​នារីៗ តែង​មាន​ស្បែក​ស ទន់ ​ភ្លឺ​រលោង​ ចែង​ចាំង​ចេញ​ពី​ខាង​ក្នុង​តែ​ម្តង។ ក្រៅ​ពី​អាកាសធាតុ​​អំណោយ​ផល ការ​​ថែបំប៉ន​ដោយ​ផលិតផល ជនជាតិ​កូរ៉េ ក៏​បាន​គិត​គូរ​យ៉ាង​ខ្លាំង​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​មាន​សុខភាព​ល្អ។ អាថ៌កំបាំង​ទាំង​នោះ​ មាន​នៅ​ក្នុង​អាហារ ៥ ពណ៌​ដែល​ជន​ជាតិ​កូរ៉េ​ មិន​ដែល​រំលង​ដាច់​ខាត។​

អត្ថប្រយោជន៍​ធំ​ៗ​នៃ​អាហារ​ ៥​ពណ៌​ដែល​នឹង​រៀប​រាប់​ខាង​ក្រោម​ រួម​មាន ជួយ​ធ្វើ​ឲ្យ​ស្បែក​ស្អាត​​ស្រស់​ថ្លា​និង​ការពារ​ស្នាម​ជ្រីវជ្រួញ យ៉ាង​មាន​ប្រសិទ្ធភាព​។

១. អាហារ​ពណ៌​ស៖ ខ្ទឹម​បារាំង ចេក ស្ពៃក្តោប ខ្ទឹម​ស​ ឆៃថាវ...។

មុខងារ៖ ផ្ទុក​នូវ​សារធាតុ​ម្យ៉ាង​ហៅ​ថា Anthocyanin ​អាច​ជួយ​ទប់ស្កាត់​ភាព​ចាស់ និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត​។

២​. អាហារ​ពណ៌​លឿង៖ ម្ទេស​ហាវ៉ៃ​​លឿង ល្ហុង ដំឡូងជ្វា ពោត ការ៉ុត ល្ពៅ...។

​មុខងារ៖ សម្បូរ​សារធាតុ Lutein ដែល​​អាច​ជួយ​ថែបំប៉ន​​សុខភាព​ភ្នែក ជួសជុល​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ និង​បង្កើន​ភាព​ស៊ាំ​ក្នុង​រាង​កាយ។

៣. អាហារ​ពណ៌​ក្រហម​៖ ប៉េងប៉ោះ ឪឡឹក ផ្លែប៉ោម ផ្លែ​ប៉េះ ម្ទេស​​ហាវ៉ៃ​ក្រហម​...។

មុខងារ៖ ផ្ទុក​សារធាតុលីកូពីន ដែល​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺមហារីក ការពារ​សុខភាព​បេះដូង និង​​សម្រួល​ដល់​ចលនា​ឈាម​។ ជា​ពិសេស​ វា​ធ្វើ​ឲ្យ​ស្បែក​ស​រលោង​ចែង​ចាំង។

៤. អាហារ​ពណ៌​បៃតង៖ គ្រប់​បន្លែ​ពណ៌​បៃតង​ទាំង​អស់។

មុខងារ៖ មាន​តួនាទី​សំខាន់​ក្នុង​ការ​បណ្តេញ​ជាតិពុល​ចេញ​ពី​រាងកាយ និង​ការពារ​ជំងឺ​មហារីក​បាន​យ៉ាង​ល្អ​។

៥. អាហារ​ពណ៌​ស្វាយ៖ ស្ពៃក្តោប​ពណ៌​ស្វាយ ត្រប់ ទំពាំងបាយជូរ ប្លូប៊េរី...។

មុខងារ៖ មាន​ប្រសិទ្ធភាព​​ក្នុង​ការ​ទប់​ស្កាត់​ភាព​ចាស់ ធ្វើ​ឲ្យ​ស្បែក​ទន់​ស្អាត​​មាន​សុខភាព​ល្អ។

ដើម្បី​ទទួល​បាន​ទាំង​ស្បែក​ស្អាត​និង​សុខភាព​ល្អ គួរ​ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃ​នេះ ដោយ​​ការ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពណ៌​ជា​រៀងរាល់​ថ្ងៃ៕

ចុចអានបន្ត៖ ស្បែកមុខទន់ភ្លឺរលោង ដោយរូបមន្តស្រាបៀ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម