ស្នេហា​ ៦​ប្រភេទ​​អាច​មើល​ដឹង​ពី​រឿង​ទៅ​ថ្ងៃ​អនាគត​ក្នុង​ជីវិត​ស្នេហា​អ្នក

  • 2019-10-28 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​ខ្លះ​យើង​ក៏​អាច​មើល​ឃើញ​មុន​ដែរ​ទោះ​វា​មិន​ទាន់​មក​ដល់​ក៏​ដោយ។ ស្នេហា​នៃ​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ​ តែង​តែ​ទៅ​តាម​ប្រភេទ​រៀង​ៗ​ខ្លួន​ ហើយ​ប្រភេទ​ស្នេហា​ទាំង​ ៦​ នេះ​អាច​មើល​ដឹង​ពី​រឿង​ទៅ​ថ្ងៃ​អនាគត​ក្នុង​ជីវិត​ស្នេហា​អ្នក ៖

១. ស្នេហា​ដែល​​មាន​ការ​ដុះដាល​ជាមួយ​គ្នា ៖​ ជា​ស្នេហា​ដែល​មនុស្ស​ពីរ​នាក់​ចូលរួម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ព្យាយាម​បង្កើត​ភាព​ផ្អែមល្ហែម​ ដោយ​មិន​គិត​ពី​ការ​នឿយ​ហត់​ ហើយ​ស្នេហា​នេះ​បាន​ជួយ​ដល់​ស្មារតី និង​ទឹក​ចិត្ត​របស់​ពួក​គេ​ ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​។ ប្រភេទ​ស្នេហា​នេះ​អាច​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​នឹង​សម្រេច​គោលដៅ​រួម​គ្នា​។

រូបតំណាង

**២. ស្នេហា​ដែល​មាន​ភាព​ស្ងៀមស្ងាត់ ៖** ជា​ស្នេហា​មួយ​ដែល​មនុស្ស​ពីរ​នាក់​បាន​ភ្ជាប់​ចិត្ត​គ្នា​ក្នុង​ពិភព​មួយ​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​​ ពួក​គេ​មិន​ចូលចិត្ត​និយាយ​ និង ​មិន​ខ្វល់​ថា​នឹង​មាន​​រឿង​អ្វី​កើត​ឡើង​លើ​ស្នេហា​ឡើយ​។ ប្រភេទ​ស្នេហា​នេះ​គឺ​បាន​បង្ហាញ​ថា​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ បើ​មិន​ប្រឹង​មិន​ប្រឹង​ប្រែង​ទេ​នោះ​វា​នឹង​ក្លាយ​ទៅ​ជា​អាសាបង់។

៣. ស្នេហា​ដែល​មាន​ភាព​ងាយ​ស្រួល ៖​ ជា​ស្នេហា​ដែល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ដោយ​មាន​ភាព​រីករាយ​ ថា​ធ្វើ​អី​ក៏​ធ្វើ​ មាន​សេរី​ភាព​ ហើយ​មិន​ចូល​ចិត្ត​តឹង​រឹង​ក្នុង​ស្នេហា​ ឬ​ក៏​ប្រកាន់​ជ្រុល​រវាង​គ្នា​នឹង​គ្នា។ ប្រភេទ​ស្នេហា​នេះ​ មិន​អាក្រក់​នោះ​ទេ​ ហើយ​អាច​សម្រេច​គោលដៅ​គ្រួសារ​ជាមួយ​គ្នា​ទៀត​ ប៉ុន្តែ​ត្រូវ​តម្រូវ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​ចិត្ត​ធ្ងន់​បន្តិច​​ពេល​ដែល​មាន​បញ្ហា​។

រូបតំណាង

៤. ស្នេហា​ដក​ពិសោធន៍ ៖ ជា​ស្នេហា​មួយ​ដែល​អាត្មានិយម​ ព្រោះ​ពួក​គេ​បង្កើត​ស្នេហា​នេះ​ឡើង​មក​ក៏​ដោយ​សារ​ចង់​ដឹង ចង់​ស្គាល់​ ឬ​ក៏​ប្រៀបធៀប​គ្នា ដើម្បី​ស្វែងរក​ភាព​ពិតប្រាកដ​នៃ​ពួក​គេ។ ប្រភេទ​ស្នេហា​នេះ​ គឺ​មិន​ជោគជ័យ​នោះ​ទេ​ ទោះ​បី​ជា​ទទួល​បាន​អារម្មណ៍​ស្រឡាញ់​ពិត​ក៏​ដោយ។

៥. ស្នេហា​ដែល​ប្រឹង​បន្ត​ទាំង​អស់​អារម្មណ៍ ៖​ ជា​ស្នេហា​មួយ​ដែល​ចាប់​ផ្ដើម​អស់​អារម្មណ៍ អស់​ការ​ស្រឡាញ់ ប៉ុន្តែ​អាច​នៅ​មាន​ការ​អាណិត ឬ​ក៍​មិន​ដាច់​ចិត្ត ហើយ​ព្យាយាម​នៅ​បន្ត​​។ ប្រភេទ​ស្នេហា​នេះ​ គឺ​មិន​ល្អ​នោះ​ទេ​ បើ​អាច​គួរ​ទេ​បញ្ចប់​វា​តាំង​ពី​ពេល​ដែល​អស់​ចិត្ត​ កុំ​ព្យាយាម​នៅ​បន្ត​អី​ ព្រោះ​វា​គ្មាន​លទ្ធផល​នោះ​ទេ ។

រូបតំណាង

៦. ស្នេហា​ដែល​មាន​ការ​ប្រកួត​ប្រជែង​ ៖​ ជា​ស្នេហា​មួយ​ដែល​ពួក​គេ​ព្យាយាម​ចង់​យក​ឈ្នះ​គ្នា​ យក​ត្រូវ​រៀង​ខ្លួន​ ដើម្បី​កុំ​ឲ្យ​ខ្លួន​ឯង​អន់​ ឬ​ក៏​ពេល​ដែល​ធ្វើ​អ្វី​មួយ​មិន​ត្រូវ​ការ​ជំនួយ​ពី​ម្នាក់​ទៀត​ សុខ​ចិត្ត​រឹង​ទទឹង​ធ្វើ​វា​តែ​ឯង។​ ប្រភេទ​ស្នេហា​នេះ​ គឺ​គ្មាន​អ្វី​ដែល​ត្រូវ​បន្ត​ទៀត​នោះ​ទេ​ វា​គួរ​តែ​មិន​មាន​តែ​ម្ដង។

ពេល​ខ្លះ​បើ​ដឹង​ថា​ស្នេហា​យើង​ពិបាក​នឹង​បន្ត​ហើយ​ គួរ​តែ​លះ​បង់​ដើម្បី​កុំ​ឲ្យ​រឹត​តែ​ឈឺចាប់​ខ្លាំង៕

ចុចអាន៖ ​ ស្រី​ៗ​មានដឹង​អត់​ថា ក្រៅ​ពី​គិត​ដល់​យើងហើយ តើ​ប្រុស​ៗ​នៅគិត​អ្វី​ផ្សេង​ទៀត?

ប្រភព៖ Brightside ប្រែសម្រួល៖ ផេង ផលធិតា