អត្ថន័យ​នៃ​ទម្រង់​ប្រអប់​ជើង ចំណុច​​មនុស្ស​គ្រប់​គ្នា​មិន​សូវ​ចាប់​អារម្មណ៍​

  • 2019-10-24 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​អំណោយ​ធម្មជាតិ​ដែល​អ្នក​ទទួល​បាន ប៉ុន្តែ​ប្រហែល​ជា​អ្នក​មិន​បាន​ចាប់​យក​ចិត្ត​ទុក​ដាក់​ទៅ​គិ​ត​លើ​រឿង​តូច​តាច​នេះ​ទេ។​ ប៉ុន្តែ​លក្ខណៈ​នៃ​ទម្រង់​ប្រអប់​នេះ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​នោះ​ទេ បើ​អ្នក​មាន​ទម្រង់​ប្រអប់​ជើង​ទាំង​នេះ អ្នក​មាន​សំណាង​ណាស់ អីច៊ឹង មក​ដឹង​ពី​អត្ថន័យ​របស់វា​ទាំង​អស់​គ្នា​ ថា​មាន​ន័យ​យ៉ាង​ណា​ខ្លះ។

១. ម្រាមជើងទី២ (​ បន្ទាប់ពីមេជើង) វែងជាងគេ

មនុស្ស​ភាគ​ច្រើន​មាន​មេ​ជើង​វែង​ជាង​គេ ប៉ុន្ដែ​បើ​អ្នក​មាន​ម្រាម​ជើង​ទី​២​វែង​ជាង​មេ​ជើង អ្នក​កុំ​កើត​ទុក្ខ​ឲ្យ​សោះ។ ផ្ទុយមកវិញ នេះបង្ហាញឲ្យឃើញថា អ្នក​ជា​មនុស្ស​មាន​សំណាង​ល្អ​និង​រមែង​ទទួល​​បាន​រឿង​ល្អៗ​ក្នុង​ជីវិត ទោះ​មាន​ឧបសគ្គ​ខ្លះ ប៉ុន្តែ​សំណាង​នៅ​តែ​ផ្ដល់​ឲ្យ​អ្នក។ មនុស្សប្រភេទនេះ តែង​តែ​មាន​ឆន្ទៈ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្ពស់។

ជា​ធម្មតា ភាគ​ច្រើន​នៃ​ពួក​គេ​រស់​នៅ​ក្នុង​ក្រកូល​គ្រូសារ​ធម្មតា​ប៉ុណ្ណោះ។ ពួក​ជា​មនុស្ស​មិន​សូវ​ទទួល​បាន​ភាព​កក់​ក្ដៅ​ពី​មនុស្ស​ជុំវិញ​ខ្លូន​ទេ ប៉ុន្តែ​ពួក​គេ​អាច​គ្រប់​គ្រង​ខ្លូន​ឯង​បាន​ និង រៀប​ចំ​ផែន​ការ​ជីវិត​ពួក​គេ​បាន​ដោយ​មិន​ចាំ​បាច់​ពឹង​ពាក់​គ្រូសារ​ច្រើន​នោះ​ទេ។ នៅ​ពេល​​ដល់​វ័យ​ជំទង់ ភាព​ច្រើន​នៃ​ពួក​គេ​រមែង​ទទួល​បាន​លទ្ធ​ផ​ល​យ៉ាង​ឆ្នើម​​សម្រាប់​ជីវិនិការងារបសពូគេ។

២. ម្រាម​ជើង​ក្រាស់

អ្នក​មាន​ម្រាម​ជើង​ក្រាស់​ជា​ញឹក​ញាប់​បង្ហាញ​ថា ពួក​គេ​មាន​ជីវិត​យ៉ាង​សម្បូរ​បែប។ រាល់​គិត​គូរធ្វើ​អ្វី​មួយ​ គេ​តែង​មាន​អ្នក​ជួយ​គាំ​ទ្រ​ដោយ​មិន​ចាំ​ព្រួយ​បារម្ភ​ច្រើន​ឡើយ។ ពួក​គេ​មាន​គោល​ដៅ​និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ជា​ពិសេស​ទៅ​លើ​ការ​រក​ស៊ី។ ដូច្នេះហើយ​ ការ​រក​លុយ​មិន​ពិបាក​ពេក​នោះ​ទេ​សម្រាប់​ពួកគេ ហើយ​បើ​គេ​មាន​តំណែង​ណា​មួយ​ក្នុង​សង្គមទៀត​ នោះ​គេ​រឹត​តែ​ទទួល​នូវ​ភាព​មាន​បានជាក់ជាពុំខាន។

៣. ម្រាម​ជើង​ពណ៌​ផ្កា​ឈូក​ ភ្លឺចាំង

អ្នក​ដែល​មាន​ក្រចក​ជើង​មាន​ពណ៌​ក្រហម​ព្រឿងៗ មាន​ទម្រង់​ម្រាម​ជើង​តាម​លំដាប់ ភាគ​ច្រើន​ជា​មនុស្ស​មាន​ជីវិត​រុង​រឿង និងពោរ​ពេញ​ដោយ​ភាព​រីករាយ។ អ្នកជាមនុស្សដែលមានសុភាពល្អ មិន​ងាយ​មាន​ជម្ងឺ​អ្វី​មាន​យា​យីអ្នកទេ ហើយ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ឋានៈខ្ពង់ខ្ពស់​ក្នុង​សង្គម។ ពួក​គេ​តែង​តែ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន​គេ រមែង​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គ្រូសារ​និង​មិត្តភក្តិ​ជា​ដើម។

បើជាមនុស្សស្រី គឺមានភាពទាក់ទាញខ្លាំងសម្រាប់ស្វាមីនិងជួយឲ្យប្ដីមានមុខមាត់ក្នុងសង្គម។ បើ​ជា​បុរស​ដែល​មាន​ចំណុច​នេះ​វិញ ក៏ទទួលបានសមិទ្ធផលគួរជាទីគាប់ចិត្តដែរ ពេលធ្វើអ្វីមួយ។

ចុចអានបន្ត៖

​ល្បិច​ធ្វើ​ការ និង​រក​ស៊ី​​របស់​ជនជាតិ​ចិន ​ដែល​​គួរ​យក​មក​ប្រើ​​ក្នុង​ជីវិត​​ជាក់​ស្ដែង

ប្រភព៖ soha ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម