រៀនធ្វើគ្រឿងផ្សំពងទាកូនបែបថ្មី ឈ្ងុយឆ្ងាញ់លើសរសជាតិធ្លាប់ញ៉ាំកន្លងមក

  • 2019-10-11 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​អ្នក​ធ្លាប់​តែ​ញ៉ាំ​​ពង​ទា​កូន​ស្ងោរ​ដោយ​រស​ជាតិ​ធម្មតា ​ពេល​ញ៉ាំ​គ្រាន់​តែ​​​ដាក់​អំបិល ​ម្រេច​ ក្រូច​ឆ្មា ​លាយ​គ្នា​ជា​ការ​ស្រេច។ ​​ដើម្បី​ឲ្យ​ប្លែក​លើស​រស​ជាតិ​បែប​នេះ​បន្ថែម កញ្ញា ​សូម​លើក​យក​រូប​មន្ត​គ្រឿង​ផ្សំ​បែប​ថ្មី​ឲ្យ​ឈ្ងុយ​ឆ្ងាញ់ លើស​ពី​ពង​ទា​កូន​​ដែល​អ្នក​ធ្លាប់​ញ៉ាំ​កន្លង​មក។

គ្រឿង​ផ្សំ៖

​-ស៊ុត​កូន ៥​ -​៦ គ្រាប់

​-​ស្លឹក​ខ្ទឹម ស្លឹក​អំ​ពិល​

​-អំបិល ​ស្ករ ​ប្រេង​ឆា

​-ទឹក​ប្រេង​ខ្យង ​សា​តេ

​វិធី​ធ្វើ៖

​-ដាក់​ស្លឹក​អំពិល​ ៥០​ក្រាម​​បង់​ចូល​ទឹក​ពុះ ​ដើម្បី​ចម្រាញ់​បាន​ទឹក​អំ​ពិល។ ​យក​ខ្ទះ​ឆា​ម្ទេស​​​​ក្រៀម​ឲ្យ​ឈ្ងុយ រួច​ទុក​មួយ​អន្លើ។

​-ដាក់​ប្រេង​ចូល​ខ្ទះ ​ហើយ​ដាក់​ខ្ទឹម​ស​និង​​ខ្ទឹម​ក្រហម​លីង​ចូល​គ្នា​ឲ្យ​ឡើង​ក្លិន​ឈ្ងុយ។ ​រួច​​ចាក់​ទឹក​អំពិល​ ៣​ -​ ៤ ​ស្លាប​ព្រា។ ​បន្ទាប់​មក​​ដាក់​ទឹក​ម្ទេស​មួយ​ស្លាប​ព្រា​ ប្រេង​ខ្យង​មួយ​ស្លាប​ព្រា អំបិល​ ស្ករ សា​តេ ​ចូល​គ្នា។ ​រួច​​ថែម​ទឹក​បន្តិច​ និង​ម្ទេស​ក្រៀម​ដែល​ឆា​រួច​ទុក​​មួយ​សន្ទុះ​ឲ្យ​ពុះ។

​-​ស៊ុត​យក​ទៅ​ស្ងោរ​រួច​ត្រូវ​បក​សំបក​ចេញ ​ដាក់​ចាន។ ​ បន្ទាប់​មក ​ ​ចាក់​ទឹក​​គ្រឿង​ផ្សំ​ដែល​ទើប​ធ្វើ​រួច​ស្រោច​ពី​លើ​ពង​ទា​ទាំង​នោះ។

​​អ្នក​អាច​បន្ថែម​សណ្ដែក​ដី​ពី​លើ​ពង​ទា​កូន​​ក៏​បាន ​ដើម្បី​បង្កើន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់ ព្រម​ទាំង​ថែម​បន្លែ​ដូច​ជា​ជី​ ឬ​ខ្ញី​ ​​​សម្រាប់​ញ៉ាំ​ជាមួយ៕

ចុចអាន៖ ​​ កុំឲ្យក្រញាញ់ខួរពេលចេញវិក័យបត្រភ្លើងអស់លុយច្រើន គួរដឹងល្បិចសំចៃប្រើកំសៀវអគ្គីសនី

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម