ស្រីស្អាតម្នាក់ ធ្វើឲ្យគេស្រឡាំងកាំងដោយសារផ្ទះមិនខុសពីគំនរសំរាម
- 2019-10-19 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាតម្នាក់ ធ្វើឲ្យគេស្រឡាំងកាំងដោយសារផ្ទះមិនខុសពីគំនរសំរាម
ទស្សនិកជាច្រើនស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង នៅពេលស្រីស្រស់ល្បីឈ្មោះលើអ៊ីនធឺណិតមួយរូប ដែលធ្វើឲ្យគេឈ្លក់វង្វេងគ្រប់គ្នានោះ បែរជាមានការរស់នៅដ៏សែនគគ្រិចគួរឲ្យខ្លាច។
គេតែងថារូបសម្បត្តិមនុស្សបែបណា វាក៏នឹងឆ្លុះបញ្ចាំងនូវការរស់នៅរបស់ពួកគេដូចគ្នា។ ឧទាហរណ៍ថា បើអ្នកតុបតែងខ្លួនស្អាត ការរស់នៅរបស់អ្នកក៏ប្រកបដោយភាពរៀបរយ និងមានអនាម័យដូចគ្នា។ យ៉ាងណាក្ដី មានករណីមួយចំនួន គឺផ្ទុយមកវិញទាំងស្រុងរវាងរូបសម្បត្តិរបស់មនុស្សម្នាក់ និងការរស់នៅរបស់ពួកគេ។ ជាក់ស្ដែងមុននេះបន្តិច ស្រីស្អាតលេខ១ប្រចាំបណ្ដាញសង្គមជប៉ុនឈ្មោះ Manami Nishiue ដែលមានអ្នកគាំទ្ររាប់លាននាក់ និងមានសម្រស់ស្អាតធ្វើឲ្យស្រីជាច្រើនច្រណែន ហើយប្រុសៗចង់បានធ្វើជាសង្សារគ្រប់គ្នានោះ បែរជាមានការរស់នៅគ្មានអនាម័យយ៉ាងខ្លាំង។
តាមនោះដែរ មុននេះបន្តិច នៅពេលប៉ុស្តិ៍ទូរទស្សន៍មួយចុះមកសម្ភាសន៍ស្រីស្អាតនេះផ្ទាល់នៅផ្ទះរបស់នាង គេបានស្រឡាំងកាំងគ្រប់គ្នា។ នៅក្នុងបន្ទប់ជួលរបស់នាង គឺត្រូវបានគេវាយតម្លៃថា មិនខុសពីគនរសំរាសាធារណៈឡើយ។ ដោយគ្រប់ថង់ប្លាស្ទិក និងនំចំណីដែលនាងញ៉ាំគឺមាននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងបន្ទប់ គ្មានចន្លោះឡើយ ហើយសូម្បីតែនៅលើពូកដែលនាងគេង ក៏គ្មានសល់កន្លែងច្រើនសម្រាប់គេងឡើយ ព្រោះសុទ្ធតែជាអីវ៉ាន់របស់នាងទាំងអស់។
ពិធីករកម្មវិធីបានឆ្ងល់ថា បើសំរាមច្រើនយ៉ាងនេះ ស្រីស្អាតរូបនេះអាចរស់នៅបានយ៉ាងដូចម្ដេច។ ទើបនាងបានឆ្លើយវិញថា នាងនឹងប្រមូលសំរាម និងអីវ៉ាន់មកមួយដុំ ហើយទុកចន្លោះបន្តិចដើម្បីថតវីដេអូរបស់ខ្លួន។ ចំពោះការគេងវិញ ទោះបីជាមានអីវ៉ាន់ច្រើនលើគ្រែក៏នាងអាចគេងបានដោយគ្មានបញ្ហា៕
ចុចអាន៖ រៀនសំអាងការតែអត់អ្នកអនុវត្តផាត់មុខ យកប្អូនប្រុសមកសាក ប៊ិះបាត់ប្អូនប្រុសព្រោះស្អាតពេក