ទឹកធ្លាក់ចំការតែលើភ្នំគិរីរម្យ ធម្មជាតិដែលអ្នកចូលចិត្តភាពស្ងប់ស្ងាត់ត្រូវការ

  • 2019-10-18 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍ ​​អ្នក​ប្រ​​ហែល​ចង់​ទៅ​តំបន់​ណាមួយ​ដើម្បី​លម្ហែ​កម្សាន្ត​ជាក់​ជា​មិន​ខាន ​បន្ទាប់​ពី​នឿយ​ណាយ​​​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​។

​​​ទឹក​ធ្លាក់​ចំការ​តែ ​ស្ថិត​​នៅ​លើ​​ភ្នំ​គិរី​រម្យ ​​មាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​ក្រុង​ភ្នំ​ពេញ ​អាច​ឲ្យ​អ្នក​បំបាត់​ទុក្ខ ងូត​ទឹក​លេង​យ៉ាង​ត្រជាក់​កាយា។ ​លោក​អ្នក​ដែល​ចង់​ទៅ​ទី​នោះ ​ប្រាកដ​ជា​រីក​រាយ​នឹង​ធម្មជាតិ​បែប​ស្ងប់​ស្ងាត់ ​ដែល​ខុស​ប្លែក​ពី​ជីវិត​រស់​នៅ​ទី​ក្រុង។ ​​ទឹក​ធ្លាក់​ចំ​ការ​តែ ​មាន​​ទី​តាំង​នៅ​លើ​ភ្នំ​គិរី​រម្យ​តែ​ម្ដង ​ដោយ​​ជិះ​ឡើង​ភ្នំ​ប្រមាណ​២០​នាទី ​អ្នក​នឹង​ឃើញ​ផ្លាក​មួយ​ដាក់​នៅ​ខាង​ស្ដាំ​ដៃ​ថា "​ទឹក​ធ្លាក់​ចំការ​តែ​"។

រូបភាព៖ ​ Page ទេសចរណ៍ -​ Tourism

ចុចអាន៖ ​ បាត់ដំបងយើងហ្នឹង! សួនផ្កាចម្រុះ​ពណ៌​រំលេចលើដីវាលធំ បង្កើតទេសភាពស្អាតអស្ចារ្យ​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម