Fan Bingbing បង្ហាញខ្លួននៅអាមេរិក បំបាត់ព័ត៌មានត្រូវហាមឃាត់មិនឲ្យចេញក្រៅប្រទេស
- 2019-10-11 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing បង្ហាញខ្លួននៅអាមេរិក បំបាត់ព័ត៌មានត្រូវហាមឃាត់មិនឲ្យចេញក្រៅប្រទេស
ខណៈកំពុងមានព័ត៌មានកំពូលតារាសម្ដែងស្រីចិន Fan Bingbing ដោយសារតែមានទោសគេចពន្ធ ទើបមិនអាចចេញក្រៅស្រុកនោះ នៅពេលនេះ ស្រីស្អាតបានបង្ហាញខ្លួននៅអាមេរិក។
អ្នកប្រើប្រាស់បណ្ដាញសង្គម Weibo ម្នាក់ កាលពីថ្ងៃទី១០ ខែតុលាមុននេះ បានបង្ហោះរូបភាព របស់តារាសម្ដែងស្រីជួរមុខ Fan Bingbing នៅពេលនាងបង្ហាញមុខនៅហាងលក់សំលៀកបំពាក់មួយនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ តាមប្រភពដដែល ស្រីស្អាតវ័យ៣៨ឆ្នាំ ស្លៀកពាក់សាមញ្ញ តែទាន់សម័យ។
មានមុខនៅទីនេះ តួរឿង មហិច្ឆតាអ៊ូម៉ីនាង រវល់តែរើសខោអាវ ដោយមិនចាប់អារម្មណ៍ថា មានអ្នកមើលខ្លួនស្គាល់ឡើយ។ នៅថ្ងៃដដែល តែពេលរសៀល តារាកើតឆ្នាំ ១៩៨១ ត្រូវបានគេប្រទះឃើញនៅរោងភាពយន្តជាមួយមិត្តភ័ក្ដិម្នាក់។ មុននោះនាងត្រូវបានគេប្រទះឃើញនៅព្រលានយន្តហោះអន្តរជាតិប៉េកាំង តែគេស្មានថានាងធ្វើដំណើរក្នុងស្រុក។ សកម្មភាពនេះក៏បង្ហាញឲ្យឃើញថា នាងមិនត្រូវបានគេហាមឃាត់មិនឲ្យចេញក្រៅស្រុកដូចគេបានចុះផ្សាយនោះឡើយ ដោយសាររឿងគេចពន្ធ។
យ៉ាងណាក្ដី មូលហេតុដែលតារាលំដាប់ A រូបនេះមកអាមេរិកគេនៅមិនទាន់ដឹងមានបំណងអ្វីនោះទេ៕
ជុចអាន៖ នៅពេលតារាស្រីជួរមុខចិន និងកូរ៉េឈរក្បែរគ្នា អ្នកណាលេចធ្លោជាង?