ស្បែកស្រស់ថ្លាពេញសំណើម ដោយវិធីសាមញ្ញ

  • 2019-10-10 11:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស្រី​ស្អាត​ជា​ច្រើន​ប្រាកដ​ជា​មិន​ចង់​ឃើញ ស្បែក​ខ្លួន​េង​ប្រែ​ជា​ប្រះ​ក្រហែង​ដូច​ដី​ខែ​ប្រាំង​នោះ​ទេ។ ​គ្រាន់​តែ​អនុវត្ត​តាម​វិធី​សាមញ្ញ​៤​យ៉ាង​ ស្បែក​ស្រស់​ថ្លា​នឹង​រត់​មក​រក​អ្នក​យ៉ាង​ពិត​ប្រាកដ។

១. ផឹក​ទឹក

វិធី​ងាយ​ស្រួល​បំ​ផុត​គឺ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​មួយ​ថ្ងៃ​។ ​​អ្នក​ត្រូវ​អនុវត្ត​វិធី​នេះ ដោយ​អាច​ដាក់​ដប​ទឹក​តាម​ខ្លួន​ពេល​ចេញ​ដើរ​ឆ្ងាយ ដើម្បី​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ ទឹក​ជួយ​ឲ្យ​ប្រព័ន្ធ​ផ្សេង​ៗ​ក្នុង​រាង​កាយ​ធ្វើ​ការ​បាន​ល្អ ស្បែក​​ស្រស់​បស់ មិន​ស្ងួត។

២. ​គេង

​​​អំ​ឡុង​ពេល​​គេង ​ជា​ពេល​ដែល​កោសិកា​រាង​កាយ​ជួស​ជុល​និង​ស្ដារ​ឡើង​​វិញ​។ ដូច្នេះ​បើ​កុំ​ចូល​គេង​យប់​ជ្រៅ អ្នក​នឹង​ទទួល​បាន​គុណ​សម្បត្តិ​​ជួយ​ឲ្យ​ស្បែក​ស្អាត។ ​​ក្នុង​មួយ​ថ្ងៃ គួរ​ចំណាយ​ពេល​គេង​ឲ្យ​បាន​យ៉ាង​ហោច​ ៧​ -​ ៨​ ​ម៉ោង នោះ​ជា​ការ​ល្អ​។

៣. បិទ​ម៉ាស

បើ​ទោះ​ជា​យើង​ប្រឹង​ថែ​ទាំ​រូប​រាង​កាយ​ខាង​ក្នុង ​តែ​ខាង​ក្រៅ​ក៏​​ត្រូវ​អើពើ​ដែរ។ ជា​ការ​ណែ​នាំ ​អ្នក​គួរ​បិទ​ម៉ាស​តាម​ប្រភេទ​ស្បែក​យ៉ាង​ហោច​២​ដង​ក្នុង​មួយ​អាទិត្យ។ ​សម្រាប់​អ្នក​មិន​សូវ​មាន​ពេល ការ​បិទ​ម៉ាស​នេះ​ហើយ​អាច​ជួយ​ស្បែក​យ៉ាង​លឿន​ទាន់​ចិត្ត។

៤. ​ញ៉ាំ​​អាហារ​

​​អាហារ​សុខភាព​នឹង​ជួយ​ស្បែក​អ្នក​សុខភាព​ល្អ ​ហើយ​ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​រាង​កាយ​ខាង​ក្នុង​ដំណើរ​ការ​បាន​ល្អ​ដែរ។ ​ស្បែក​រាង​កាយ​ស្អាត ហើយ​ថែម​ទាំង​រាង​ស្លីម​បាន​ទៀត​ផង។ ​នេះ​ពិត​ជា​ទទួល​បាន​គុណ​សម្បត្តិ​យ៉ាង​ច្រើន​មែន​។

​អ្នក​ប្រហែល​គិត​ថា គ្រាន់​តែ​វិធី​សាមញ្ញ​បែប​នេះ​មិន​សម​នឹង​បាន​ស្បែក​ស្អាត​ស្រស់​ថ្លា​ទេ តែ​បើ​អ្នក​លៃ​លក​​អនុវត្ត​តាម នោះ​លក្ខខណ្ឌ​ស្បែក​ពិត​ជា​ស្អាត​​លើស​ការ​រំពឹង​ទុក។ ​ចង់​បាន​ស្បែក​សុខភាព​ល្អ ​ត្រូវ​ឲ្យ​វា​ចេញ​ពី​ខាង​ក្នុង​នោះ​ទើប​សម្រស់​ពេញ​ដោយ​មន្ត​ស្នេហ៍៕

ប្រភព៖ jelly ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម