បើគេជាស្រីស្អាត ហើយ​បាន​ប្តីអ្នកមាន ហេតុអ្វីយើងត្រូវទៅនិយាយរិះគន់ទើសគេធ្វើអី?

  • 2019-10-09 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​មនុស្ស​ស្រី​ដែល​ស្អាត​ទាំង​អស់​ សុទ្ធ​តែ​អាច​រៀប​ការ​ជាមួយ​បុរស​អ្នក​មាន​ឡើយ។ បើ​ទោះ​ជា​នាង​បាន​ប្តី​អ្នក​មាន​ពិត​មែន ក៏​មិន​មែន​បញ្ជាក់​ថា​ នាង​សម្លឹង​ឃើញ​​លុយ​តែ​មួយ​មុខ​ដែរ។ វា​ជា​ជម្រើស​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ៗ ចុះ​ហេតុអ្វី​មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ទៅ​និយាយ​រិះគន់​ ចោទ​ថា​គេ​លក់​សម្រស់​ ហើយ​​ឆាប់​វាយ​តម្លៃ​គេ​ខ្លាំង​ម្ល៉េះ​?

រូបតំណាង

ហេតុ​ផល​គឺ​ដោយ​សារ​តែ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ គ្មាន​នរណា​អាច​ជៀស​ផុត​ ពី​ប្រភេទ​មនុស្ស ដែល​នៅ​ចាំ​មើល​តាម​ដាន មិន​រីករាយ​ ពេល​ឃើញ​អ្នក​សប្បាយ​ចិត្ត​និង​​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ​ច្រើន​ជាង​លើស​លប់។ ហេតុ​នេះ​ហើយ​ ពួក​គេ​​នៅ​មិន​សុខ​ ត្រូវ​តែ​រក​វិធី​​លាប​ពណ៌​ ដើម្បី​​មាន​ឱកាស​មើល​ងាយ​បន្ទាប​តម្លៃ​របស់​អ្នក។

នៅ​ពេល​នារី​មាន​រូប​សម្ផស្ស​​ស្រស់​ស្អាត​ រៀប​ការ​ជាមួយ​អ្នក​មាន ភាគ​ច្រើន​តែង​លេច​ឮ​គេ​ឯង​និយាយ​ថា វា​មិន​មែន​ជា​ស្នេហ៍ពិត​។ បើ​រៀប​ការ​ជា​មួយ​អ្នក​ក្រ ឬ​មិន​សូវ​មាន​ទ្រព្យ​ ទើប​ជា​ស្នេហា​ស្មោះ​ស្ម័គ្រ។ ពួក​គេ​យល់​ថា ប្តី​អ្នក​មាន​គង់​មាន​ថ្ងៃ​ធ្វើ​ឲ្យ​ប្រពន្ធ​​ឈឺ​ចាប់​ ទឹក​ភ្នែក ដោយ​សារ​អំណាច​ទឹក​ប្រាក់​។ ទោះ​បី​ជា​គូ​ស្នេហ៍​រៀបការ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ ស្រលាញ់​គ្នា​ខ្លាំង​យ៉ាង​ណា ក៏​នៅ​មាន​គេ​វាយ​តម្លៃ​មិន​ល្អ​។

រូបតំណាង

អ្នក​ខ្លះ​មាន​មាត់​​ចេះ​តែ​និយាយ ហើយ​ភ្លេច​វិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់​លាស់​។ បាន​ប្តី​អ្នក​ក្រ​ មិន​មែន​សុទ្ធ​តែ​មាន​ន័យ​ថា អាច​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល​បាន​រៀង​រហូត​ឡើយ​ ហើយ​ប្តី​អ្នក​មាន​ក៏​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ទាំង​អស់​ដែរ។ គ្មាន​នរណា​អាច​ទាយ​ដឹង​មុន​ទេ ព្រោះ​ជីវិត​ត្រូវ​តែ​ដើរ​ដល់​ចំណុច​ទុក្ខសោក ឈឺចាប់​នៅ​ពេល​ណា​មួយ។​

ក្នុង​ចំណោម​បុរស​អ្នក​មាន​ភាគ​ច្រើន ​​តែ​ចង់​ជ្រើស​រើស​ប្រពន្ធ​ដែល​មាន​រូប​សម្បត្តិ​ស្រស់​សោភា។ ទន្ទឹម​គ្នា​នេះ​ដែរ ចរិយា​សម្បត្តិ​ក៏​ជា​ផ្នែក​មួយ ដែល​បុរស​មិន​ដែល​មើល​រំលង។ គាត់​ត្រូវ​ការ​នារី​​ដែល​​ចេះ​យល់​ចិត្ត អាច​ផ្តល់​ក្តី​ស្រលាញ់​​សុភមង្គល និង​មិន​ទាមទារ​ការ​ផ្គាប់ផ្គុន​លើសលប់​ពី​គាត់។

រូបតំណាង

មនុស្ស​ស្រី​កើត​មក​ស្អាត​ស្រាប់ ជា​អំណោយ​ផល​ធម្មជាតិ​ ដែល​អាច​ចាត់​ទុក​ជា​​ថាមពល​មួយ​របស់​នាង​។ ហេតុ​នេះ​ហើយ​​ បើ​ឃើញ​នាង​រៀប​ការ​ជាមួយ​អ្នក​មាន ហើយ​ទទួល​បាន​សុភមង្គល គួរ​ចូល​រួម​ត្រេក​អរ​ទៅ កុំ​រិះគន់​គេ​អី​។ ដូច​ពាក្យ​មួយ​ឃ្លា​ពោល​ថា "ស៊ូ​អង្គុយ​យំ​នៅ​ក្នុង​ឡាន​ទំនើប ប្រសើរ​ជាង​អង្គុយ​យំ​លើ​កង់​កញ្ចាស់"៕

រូបតំណាង

ចុចអានបន្ត៖ កំហុសឆ្គងដ៏ធំរបស់មនុស្សស្រីពេលដាក់ចិត្តស្រលាញ់នរណាម្នាក់ ខ្លាំងពេក

ប្រភព៖ Guu ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម