ឆ្នាំ២០២០ មនុស្សកើតក្នុងឆ្នាំទាំង៣នេះ ជួបសំណាងធំ ជីវិតមានហុងស៊ុយ

  • 2019-10-08 05:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ ​មាន​ឆ្នាំ​៣​ ដែល​តាម​ហោរាសាស្រ្ត​​​ជឿ​ថា​នឹង​ទទួល​លាភ​សំណាង​ធំ​ ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ឆាក​ជីវិត​របស់​ពួក​គេ​បាន។ ​

១. ​​ឆ្នាំ​មមែ

​មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​នេះ ​​ច្រើន​​ជា​​អ្នក​រម្យ​ទម ​អត់​ធ្មត់ ​និង​ដឹង​ពី​របៀប​​ច្បាម​ឱកាស​ដើម្បី​សាង​អនាគត។ ​​​គេ​ច្រើន​តែ​ជា​មនុស្ស​ឆ្លាត​ខាង​រក​មាស​ប្រាក់​ ដោយ​មិន​សូវ​ពឹង​ផ្អែក​គ្រួសារ​ឡើយ។ ​​បើ​និយាយ​​ពី​គុណ​សម្បត្តិ​របស់​ឆ្នាំ​ពពែ​នេះ​វិញ ​​គេ​ជា​មនុស្ស​ពូ​កែ​សម្រប​​ខ្លួន​នឹង​មជ្ឈដ្ឋាន​ថ្មី​បំ​ផុត។ ​

តាម​ក្បួន​ហោរា​សាស្ត្រ ​ក្នុង​ឆ្នាំ​២០១៩ ​​គេ​​ជួប​រឿង​មិន​សប្បាយ​ចិត្ត ​តែ​ក្នុង​ឆ្នាំ​២០២០​វិញ ​គ្រប់​យ៉ាង​នឹង​ផ្លាស់​ប្ដូរ។ ​​អ្នក​នឹង​ទទួល​លាភ​ពី​អ្នក​ណា​ម្នាក់​ជួយ​ឧបត្ថម្ភ ​និង​ពី​អ្នក​មាន​ទ្រព្យ​ជា​ច្រើន។ ចាប់​ពី​ឆ្នាំ​២០២០ ​រហូត​​១០​ឆ្នាំ​ខាង​មុខ ជីវិត​របស់​អ្នក​កើត​ឆ្នាំ​មមែ​នឹង​ប្រសើរ​ឡើង​ៗ។ ​សំណាង​ចេះ​តែ​ចូល​មក​​ដូច​ទឹក​បាក់​ទំនប់​។ ​ភាគ​ច្រើន​អ្នក​មាន ​រួម​ទាំង​បុគ្គល​មាន​សមត្ថភាព​​ចូល​មក​ក្នុង​ជីវិត​របស់​គេ ជួយ​​ត្រួស​ត្រាយ​ផ្លូវ​ជីវិត​គេ​បន្ថែម​។ ​ចំណែក​មនុស្ស​នៅ​ជុំវិញ​​ទៀត​សោត ​ក៏​បង្កើត​នូវ​ការ​សាទរ​ដល់​គេ ​តម្រង់​ទិស​ដៅ​ ធ្វើ​ឲ្យ​ជីវិត​ពេញ​ដោយ​សុខ​ដម​។

២. ឆ្នាំ​ជូត

​​គេ​ច្រើន​​ជា​មនុស្ស​ឆ្លាត ​មាន​ទេព​កោសល្យ ​ឯក​រាជ្យ​ភាព ​និង​​មាន​ការ​ច្នៃ​ប្រឌិត​ឥត​ឈប់​ឈរ​ធ្វើ​ឲ្យ​ជីវិត​គេ​កាន់​តែ​រស​និយម។ ​លើស​ពី​នេះ ​គេ​ក៏​​​ជា​មនុស្ស​រឹង​មាំ ​ហ៊ាន​គិត​និង​ធ្វើ​​អ្វី​មួយ ​ដោយ​លទ្ធផល​ច្រើន​តែ​មិន​សូវ​ខក​ចិត្ត​ទេ។ ទន្ទឹង​នឹង​នេះ ​​គេ​អាច​បត់​បែន​ជាមួយ​មជ្ឈដ្ឋាន​ថ្មី ​ព្រម​ទាំង​បំ​ពេញ​កិច្ច​ការ​បាន​តាម​វិធី​យ៉ាង​ប្រសើរ។

តាម​ក្បួន​ទស្សន៍​ទាយ ​អ្នក​កើត​ឆ្នាំ​កណ្ដុរ​ក្នុង​ឆ្នាំ​២០១៩ ​មាន​រឿង​សំខាន់​ៗ​ច្រើន​បាន​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត។ ​ប៉ុន្តែ​​ពួក​គេ​នូវ​តែ​រក​ឃើញ​វិធី​ដោះ​ស្រាយ​ឲ្យ​ជីវិត​ស្រស់​បំ​ព្រង​ដូច​ផ្កា​រីក​ក្នុង​សួន។ ​សម្រាប់​ដើម​ឆ្នាំ​២០២០​វិញ ​​ជា​ឆ្នាំ​ដែល​គេ​ត្រៀម​ចាប់​យក​ភាព​សប្បាយ​រីក​រាយ ​ជីវិត​ពោរ​ពេញ​ដោយ​ទ្រព្យ​សម្បត្តិ ឱកាស​ក៏​ចេះ​តែ​មាន ​ជា​ឆ្នាំ​ដែល​ជួយ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​ផ្លាស់​ប្ដូរ​ទៅ​រក​ភាព​ប្រសើរ​ឡើង​ៗ។ ​​បើ​និយាយ​ពី​១០​ឆ្នាំ​ខាង​មុខ​វិញ ​​គេ​នឹង​ទទួល​បាន​កិត្តិនាម ​ការ​ងារ​នឹង​ធឹង ព្រម​ទាំង​ជីវិត​អ្នក​មាន​និង​ស្រស់​ស្អាត។

៣. ឆ្នាំ​រកា

​អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ប្រឹង​ប្រែង​ធ្វើ​ការ ​និង​តែង​តែ​កសាង​ជីវិត​ឲ្យ​បាន​ពេញ​លេញ។ ​​មនុស្ស​កើត​ឆ្នាំ​មាន់ សុខ​ចិត្ត​លះ​បង់​ខ្លួន​​ឯង​ដើម្បី​ឲ្យ​អនាគត​កាន់​តែ​ភ្លឺ​ស្វាង ​​​ពួក​គេ​​គិត​ថា​ ការ​ប្រឹង​ប្រែង​នឹង​នាំ​មក​នូវ​ជោគ​ជ័យ ហើយ​ដំណោះ​ស្រាយ​តែង​មាន​សម្រាប់​ជីវិត​។

​ចំពោះ​ក្បួន​ទស្សន៍​ទាយ​វិញ ​ក្នុង​ឆ្នាំ​២០១៩ ​ឆ្នាំ​រកា​​ទទួល​បាន​លាភ​ពី​ព្រះ​ជា​ម្ចាស់ ព្រម​ទាំង​ឱកាស​​ផ្សេង​ៗ។ យ៉ាង​ណា​ក៏​ដោយ ​​ជីវិត​របស់​អ្នក​កើត​ឆ្នាំ​មាន់​នឹង​កាន់​តែ​ផ្លាស់​ប្ដូរ​យ៉ាង​វិជ្ជមាន​ក្នុង​ឆ្នាំ ២០២០។ ​ពី​ឆ្នាំ​២០២០​ទៅ ​ឆ្នាំ​រកា​នឹង​ជួប​តែ​ឱកាស​ល្អ​ៗ​ច្រើន​ដើម្បី​ផ្លាស់​ប្ដូរ​ជីវិត ព្រម​ទាំង​មាន​អ្នក​ត្រួសត្រាយ ​ជួយ​ឆ្នាំ​រកា​ឲ្យ​ជោគ​ជ័យ​ក្នុង​ជីវិត​ការងារ។ ​បើ​អ្នក​នៅ​លីវ​វិញ ​នឹង​អាច​រៀប​ការ​បាន​នៅ​ឆ្នាំ​ក្រោយ​។ ​សម្រាប់​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ ​​លុយ​ចេះ​ហូរ​ចូល​ឥត​ខ្វះ​នឹង​ក្លាយ​ជា​អ្នក​មាន​ឆាប់​ៗ​៕​

ចុចអាន៖ ​​ ចង់ដឹងថាអ្នកដទៃវាយតម្លៃយើងយ៉ាងម៉េច អាចដឹងតាមការរើសដើមឈើខាងក្រោម

ប្រភព៖ soha ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម