​មនុស្សប្រុសឲ្យតម្លៃនារីចាត់ទុកដូចព្រះនាង ព្រោះពេញចិត្តអត្តចរិត៣យ៉ាងនេះ

  • 2019-10-07 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តម្លៃ​​ក្នុង​កែវ​ភ្នែក​របស់​បុរស​ជា​ព្រះ​នាង ​មិន​មែន​អ្នក​​ណា​សុទ្ធ​តែ​បាន​នោះ​ទេ តែ​ដោយសារ​ស្រលាញ់​អត្ត​ចរិត​៣​យ៉ាង​នេះ ​គាត់​ព្រម​ឲ្យ​អ្នក​ជា​ព្រះ​នាង​។ ​ព្រម​ដោយ​បេះ​ដូង​ស្មោះ​​​ត្រង់ ​ព្រម​ដោយ​កាយ​វិការ​ទន់​ភ្លន់ ​​រួម​ទាំង​អារម្មណ៍​ពិត ​ព្រោះ​គាត់​ពេញ​ចិត្ត​អ្នក​ខ្លាំង​បំ​ផុត។ ​អត្ត​ចរិត​៣​យ៉ាង​នោះ ​មាន​ដូច​ខាង​ក្រោម៖

​១. មិន​ទាម​ទារ

​អ្នក​ខ្លះ​ច្រើន​តែ​សុំ​ឲ្យ​មនុស្ស​ប្រុស​ទិញ​នេះ​ទិញ​នោះ​សម្រាប់​ពួក​គេ ប៉ុន្តែ​​ទង្វើ​នេះ​​នឹង​បង្ហាញ​ពី​ភាព​អាត្មា​និយម។ ​មនុស្ស​ស្រី​ឆ្លាត​ព្រម​ឲ្យ​បុរស​គិត​ដឹង​ថា ​នាង​ចូល​ចិត្ត​អ្វី​ និង​អ្វី​ដែល​នាង​ចង់​បាន តែ​មិន​​និយាយ​ប្រាប់​ផ្ទាល់​ឡើយ។ ​ធ្វើ​ជា​នារី​ដែល​ឲ្យ​មនុស្ស​ប្រុស​លួច​សរសើរ កុំ​ឲ្យ​បុរស​ផ្ដល់​លុយ​កាក់​ឲ្យ​​​ តែ​ធ្វើ​ឲ្យ​គាត់​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​​​អ្នក​ច្រើន​វិញ​។

​ធ្វើ​ជា​នារី​ដែល​ស្រស់​ស្អាត​ដូច​កុលាប​​មាន​បន្លា​នៅ​ក្នុង​សួន ​ដែល​មិន​មែន​អ្នក​​ណា​ក៏​​អាច​កាច់​បាន ​តែ​​គ្រប់​គ្នា​ប្រាថ្នា​និង​យក​ចិត្ត​ផ្ចិត​ផ្ចង់​ពេល​ចង់​កាច់​កុលាប​មួយ​ទង​នេះ។ ​ធ្វើ​ជា​នារី​ដែល​ឲ្យ​បុរស​រស់​នៅ​ដូច​ជក់​ថ្នាំ​ញៀន ​ដែល​គាត់​មិន​អាច​ចាក​ឆ្ងាយ​បាន​ពី​អ្នក ​ព្រោះ​ទង្វើ​ល្អ​អ្នក​ធ្វើ​ឲ្យ​​គាត់​នឹក​គ្រប់​ពេល។

២. តែង​តែ​ចិត្ត​ល្អ​ដាក់​សាច់​ញាតិ​ខាង​ប្ដី

​នារី​ពូ​កែ​នឹង​ក្លាយ​ជា​មនុស្ស​សំខាន់​រាល់​ការ​សម្រេច​​ចិត្ត​នៅ​​​ក្នុង​គ្រួសារ។ ​កុំ​​គិត​ថា​អ្នក​ស្រលាញ់​ប្ដី​ម្នាក់ ​អ្វីៗ​គ្រប់​គ្រាន់។ ​ព្រោះ​នៅ​ពេល​អ្នក​ស្រលាញ់​សាច់​ញាតិ​ខាង​ប្ដី ​គាត់​ក៏​នឹង​ស្រលាញ់​ព្រម​ទាំង​ចិត្ត​ល្អ​ដាក់​ឪពុក​ម្ដាយ​រួម​ទាំង​បង​ប្អូន​របស់​អ្នក​ដូច​គ្នា​។ ​ជា​ទូ​ទៅ ​នារី​ដែល​ដឹង​ពី​របៀប​យក​ចិត្ត​ទុក​ដាក់​ប្ដី​បាន​ល្អ ​នឹង​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត ព្រោះ​​ដូច​សំណាង​បាន​មនុស្ស​ម្នាក់​ដែល​យល់​ពី​គាត់​។

កុំ​ធ្វើ​ជា​ប្រពន្ធ​ដែល​ងប់​ងុល​តែ​ការងារ​នៅ​ការិយាល័យ ​​មិន​អើពើ​ផ្ទះ​សម្បែង។ ​គ្មាន​ឪពុក​ម្ដាយ​ក្មេក​​ណា​ចង់​បាន​កូន​​ប្រសា​មក​ផ្ទះ​យប់ ​មិន​ដែល​ចម្អិន​បាយ​ម្ហូប​​សោះ​ឡើយ។ ​​អ្នក​គួរ​តែ​ដឹង​ពី​ការ​ធ្វើ​ជា​​ប្រពន្ធ ​ម្ដាយ ​និង​កូន​ប្រសា​ល្អ​។

​៣​. តែង​តែ​ស្មោះ​ត្រង់​និង​មាន​ចិត្ត​អាណិត​អាសូរ

​​ ​ភាព​ស្មោះ​ត្រង់​ជា​រឿង​ចាំ​បាច់​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ព្រោះ​នឹង​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​មាន​សម្ព័ន្ធ​ស្នេហា​ជ្រាល​ជ្រៅ​ហើយ​​រស់​នៅ​ជាមួយ​គ្នា​យូរ​អង្វែង។ ​​​បុរស​ចង់​បាន​នារី​ចេះ​យល់​និង​ចែក​រំ​លែក ម្ល៉ោះ​ហើយ​អ្នក​ត្រូវ​យល់​ពី​ការ​លំបាក​របស់​ប្ដី ​ទើប​​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

​កុំ​​ឲ្យ​តែ​ប្តី​ចូល​ផ្ទះ ​ប្រពន្ធ​ស្តី​ជេរ​មិន​ឈប់ ​លឺ​តែ​មាត់​ទ្រហឹង​អឺង​កង មិន​យូរ​ទេ​បុរស​នោះ​លែង​ចង់​ចូល​ផ្ទះ​ទៀត។ ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​គាំ​ទ្រ​គ្នា​ ​​ជា​សុភមង្គល​ពិត​ដែល​បុរស​ចង់​បាន​ពី​មនុស្ស​ស្រី​៕​​​

ចុចអាន៖ ​​ នារីមានចរិយាសម្បត្តិ ៣ នេះធ្វើឲ្យមនុស្សប្រុសបាក់ចិត្តចង់រៀបការជាមួយ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា