មិនចង់ឲ្យកូនពិការតាំងពីក្នុងផ្ទៃ ស្រ្តីមានផ្ទៃពោះត្រូវចៀសវាងផលិតផល៦យ៉ាង

  • 2019-10-04 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អំ​ឡុង​​ពេល​ពរ​ពោះ នារី​​ត្រូវ​មាន​ការ​​ប្រុង​ប្រយ័ត្ន​លើ​ការ​ប្រើ​ប្រាស់​គ្រឿង​សម្អាង​ដោយសារ​តែ​ស្បែក​ឆាប់​ឡើង​ប្រតិកម្ម ​និង​​ងាយ​រង​គ្រោះ​។ ​ពិសេស​ក៏​មាន​ផលិត​ផល​ខ្លះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សម្ពាធ​ឈាម​និង​សុខភាព​ទារក​ផង​ដែរ​។ ដូច្នេះ ​ត្រូវ​ចៀស​វាង​នូវ​ការ​ប្រើ​ប្រាស់​ផលិត​ផល​មួយ​ចំនួន។

១. ផលិត​ផល​ផ្សំ​ពី​ប្រេង

​​ផលិត​ផល​មួយ​ចំនួន​ដូច​ជា ​ប្រេង​ដើម​តែ ប្រេង​ផ្កា​ឡា​វេន​ឌឺ ​និង​ប្រេង​ផ្កា​កុលាប ​គឺ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​នោះ​ទេ។ ​ផលិត​ផល​​ទាំង​នេះ​ប្រមូល​ម្ដុំ​ខ្ពស់​និង​ជាតិ​ថ្នាំ​ខ្លាំង ដែល​អាច​ជះ​ឥទ្ធិពល​លើ​សម្ពាធ​ឈាម បណ្ដាល​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ ​ឬ​​ប៉ះ​ពាល់​អវយវៈ​ណា​មួយ។ ​នេះ​ជា​ហេតុ​ផល​ ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ប្រើ​សារធាតុ​មាន​ក្លិន​ទឹក​អប់ ​ទៀន ឬ​​ប្រេង​ក្រអូប​​​​ឡើយ។

២. ​​គ្រីម​ផ្ទុក​ជាតិ​រី​ទី​ណូ ​និង​វីតាមីន A

​អំ​ឡុង​ពរ​ពោះ ​អ្នក​គួរ​ឈប់​ប្រើ​គ្រប់​គ្រីម​ណា​​ផ្ទុក​ជាតិ​រី​ទី​ណូ ​សេរ៉ូម​ប្រឆាំង​ភាព​ចាស់ ​​វីតាមីន ​A ​ជា​ដើម។ កម្រិត​វីតាមីន A ​​ខ្ពស់​ពេក​អាច​បណ្ដាល​ឲ្យ​ទារក​ទៅ​ជា​ពិការ​បាន។ ​ម្យ៉ាង​ទៀត ​ផលិត​ផល​ធ្វើ​ឲ្យ​ស្បែក​ស បំបាត់​ជាំ​មុខ ​បន្តឹង​ស្បែក​ជា​ដើម​​ដែល​មាន​គ្រឿង​ផ្សំ Hydroquinone ​និង ​Glutathione ​មិន​គួរ​បន្ត​ប្រើ​ទេ វា​អាច​ប៉ះ​ពាល់​ដល់​​កោសិកា​ស្បែក​ទារក​ពេល​នៅ​ក្នុង​ផ្ទៃ​បាន។

៣. ​ថ្នាំ​លាប​ក្រចក​ដែល​ផ្ទុក​សារធាតុ ​Formaldehyde ​និង ​Toluene ​ ​​​​​​​សារធាតុ​ទាំង​ពីរ​នេះ​ជា​គ្រឿង​ផ្សំ​​ទូ​ទៅ​​ក្នុង​​ថ្នាំ​លាប​ក្រចក។ វា​អាច​ជះ​ផល​អាក្រក់​លើ​សុខភាព​មនុស្ស​ទូ​ទៅ​បាន ងាយ​នឹង​អាឡែហ្ស៊ី និង​ឈាន​ទៅ​ដល់​ការ​កើត​មហារីក​សម្រាប់​ទារក​ទៀត​ផង។

៤. ​ផលិត​ផល​​លាង​សម្អាត​ដែល​ផ្ទុក​​ជាតិ ​ BHA ​(​អាស៊ី​សាលី​ស៊ី​លីដ​)

​វេជ្ជបណ្ឌិត​​ណែ​នាំ​ថា ​ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​គួរ​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ BHA ​​ឡើយ។ សារធាតុ​នេះ ​មិន​បះ​ពាល់​​ដល់​សុខភាព​មនុស្ស​ទេ ​ប៉ុន្តែ​​បើ​ប្រើ​ច្រើន​នឹង​ប៉ះ​ពាល់​ដល់​ទារក​ឲ្យ​ពិការ​​បាន​ ដោយសារ​តែ​សារជាតិ​ស្រដៀង​នឹង​ថ្នាំ​អាស្ពីរីន​ដែរ។

៥. ថ្នាំ​លាប​សក់​

​វេជ្ជ​បណ្ឌិត​ណែ​នាំ​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​​ត្រូវ​ចៀស​វាង​លាប​ថ្នាំ​សក់​យ៉ាង​ហោច​នៅ​១២​សប្ដាហ៍​ដំបូង។ ​បន្ទាប់​ពី​នេះ ​អ្នក​អាច​លាប​សក់​បាន​ហើយ ​តែ​​ត្រូវ​លាប​ថ្នាំ​ណា​គ្មាន​ជាតិ​គី​មី ​ដែល​​ជ្រាប​​ចូល​ស្បែក​ក្បាល​និង​ក្នុង​ខ្លួន​បាន។

៦. ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មាន​ជាតិ​គី​មី

​អ្នក​ត្រូវ​ជ្រើស​យក​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​ផ្ទុក​តែ​ជាតិ​ស័ង្ក​សី​អុក​ស៊ីត ឬ​ទី​តា​នី​ញ៉ូម​អុក​ស៊ីត ដែល​ជា​ធាតុ​ផ្សំ​សំខាន់​​ក្នុង​ឡេ​ការ​ពារ​កម្ដៅ​ថ្ងៃ​៕​​​​​​​

រូបតំណាង

ចុចអាន៖ ​ អាហារ៣មុខ ស្មានតែជួយស្រកគីឡូ តាមពិតឡើងទម្ងន់ខ្លាំងទៅវិញ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម