ស្រស់ស្អាតតែស៊ិចស៊ីពេលស្លៀកឈុតទាំងនេះទៅលេងសមុទ្រ
- 2019-10-03 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រស់ស្អាតតែស៊ិចស៊ីពេលស្លៀកឈុតទាំងនេះទៅលេងសមុទ្រ
ពេលទៅលេសមុទ្រមានដែលចង់ប្តូរស្ទីលស្លៀកពាក់ឲ្យមើលទៅស្រស់ស្អាតទាក់ទាញដែរឬទេ? មនុស្សស្រីម្នាក់ៗមានរបៀបនៃការតែងខ្លួនខុសៗគ្នា អ្នកខ្លះចូលចិត្តបែបសុភាពៗ រីឯអ្នកខ្លះទៀតចូលចិត្តបែបស៊ិចស៊ីទាក់ទាញពេលទៅលេងទឹកសមុទ្រ។ ខាងក្រោមនេះជាស្ទីលរបស់សមាជិកក្រុម Blackpink សាកមើលមើល៍ថាអ្នកចូលចិត្តស្ទីលណាមួយជាងគេ?
ស្ទីល Lisa
ស្លៀករ៉ូបដៃចង្កឹះតូចរួមជាមួយផ្កាតពណ៌សដែលស៊ីជាមួយពណ៌ទឹកសមុទ្រ។ លើសពីនេះកាន់តែមើលមក cute ជាមួយក្រងសក់ទីទុយទម្លាក់សក់សេះទៀតកាន់តែស្អាត។
ស្ទីល Jennie
កាន់តែមើលមកស៊ិចស៊ីជាមួយអាវដៃចង្កឹះពណ៌សពាក់កណ្តាលខ្លួនអមជាមួយនឹងផ្ទៃខ្សាច់សមើលមកពិតជាស្រស់ស្អាតមែន។
ស្ទីល Jisoo
ទៅលេងសមុទ្រតាមស្តាយ Jisoo ស្លៀករ៉ូបដៃចង្កឹះមានផ្កាតូចៗរួមជាមួយមួកការពារកម្តៅថ្ងៃមើលមកស្រស់ទាក់ទាញមែន។
ស្ទីល Rose
ទៅលេងសមុទ្រប្រកបដោយភាពទាក់ទាញនិងទំនុកចិត្តតាមការស្លៀកពាក់បែបនេះអាវដៃចង្កឹះពាក់កណ្តាលខ្លួនរឹបរាងឡូយបែបស៊ិចស៊ី។
អ្នកជ្រើសរើសស្លៀកពាក់ទៅលេងសមុទ្រតាមស្តាយទាំងនេះបានមើលមកស្រស់ស្អាតទាក់ទាញ៕
ចុចអានបន្ត៖
ចូលចិត្តស្លៀកបែបសុភាពមែនទេ? ម៉ូដទាំងនេះសក្កិសមសម្រាប់អ្នកឥតខ្ចោះពេលដើរលេងម្តងៗ