តាមរយៈការក្តោបដៃអាចមើលដឹងថាអ្នកជាមនុស្សប្រភេទណាបាន

  • 2019-10-03 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកជំនាញ​ខាង​កាយវិ​ការជឿថារបៀប​នៃការក្តោប​ដៃរបស់​មនុស្ស​ម្នាក់​អាច​ទាយ​ដឹងថា​អ្នកនោះ​ជា​មនុស្ស​ប្រភេទ​ណា​បាន។ ការ​សន្និដ្ឋាន​នេះ​ផ្អែកលើ​ការស្រាវ​ជ្រាវដែល​ធ្វើឡើង​ដោយ​លោក Roger Wolcott Sperry ដែល​បានឈ្នះ​រង្វាន់​ណូបែល។ ការ​ស្រាវ​ជ្រាវរបស់​គាត់​បាន​បង្ហាញថា​ខួរក្បាល​ត្រូវ​បាន​បែង​ចែក​ជាពីរផ្នែក​គឺ​ខាង​ឆ្វេង​និងខាង​ស្តាំ​ ហើយ​អាកប្បកិរិយា​របស់​មនុស្ស​ម្នាក់​អាច​ពឹង​ផ្អែក​ទៅ​លើ​ផ្នែកណា​ដែល​សកម្ម​ជាង។ ការចាប់ដៃ​ទាំងនោះ​រួមមាន​បីសណ្ឋាន​គឺ៖

១. ការក្តោប​ដៃ​ដោយ​ដាក់​មេដៃ​ទៅលើ​ត្រង់​ស្មើ

ប្រសិន​បើអ្នក​ជាមនុស្សក្តោប​ដៃរបៀប​នេះ​មានន័យ​ថា អ្នកជា​មនុស្ស​ដែលជឿ​ជាក់​ថារឿង​អ្វីមួយ​មើល​មក​ធម្មតា តែ​ធាតុពិត​រឿងនោះ​គឺមិន​ធម្មតា​ឡើយ។ អ្នកជា​មនុស្សដ៏​សែនល្អ​ដោយរំពឹង​ថានឹង​មានការ​លះបង់​និងយក​ចិត្តទុក​ដាក់​ចំពោះ​មនុស្ស​ទៅវិញ​ទៅ​មក។ ភាព​ជា​អ្នកដឹក​នាំកើត​ឡើង​ដោយ​ធម្មជាតិ​ចំពោះរូប​អ្នកហើយ​អ្នកតែងតែ​ដឹកនាំ​ដោយ​ផ្តល់​ជាគំរូ ប៉ុន្តែ​នេះ​មិនមែន​មានន័យ​ថា​អ្នក​មិនគិ​តពីតម្រូវ​ការ​និង​កាលៈទេសៈ​របស់​មនុស្ស​ផ្សេង​ទៀតទេ។ អ្នក​តែងតែ​ស្តាប់​យោបល់​របស់​អ្នក​ដទៃ​ហើយ​ព្យាយាម​ស្វែងយល់​ពីទស្សនៈ​របស់ពួកគេ​មុនពេល​សំរេចចិត្ត។ ចំពោះ​ទំនាក់​ទំ​នង​ផងដែរ អ្នកឱ្យ​តម្លៃ​ចំពោះ​ភាពពិត​ប្រាកដនិង​ភាព​ស្មោះ​ត្រង់​ហើយ​អ្នក​មិន​ដែល​ខ្មាស់​អៀនពី​ការ​និ​យាយ​គំនិតរបស់​អ្នកហើយ​ក៏មិន​ហាមឃាត់មនុស្ស​ជាទីស្រឡាញ់​ពីការ​ធ្វើ​ដូច្នេះ​ដែរ។

២. ការក្តោប​ដៃដោយ​ដាក់មេដៃ​ឆ្វេងខ្វែង​ទៅលើ

ប្រសិន​បើ​អ្នកជា​មនុស្ស​ក្តោប​ដៃដូច​ក្នុងរូប មានន័យ​ថាអ្នកទំនង​ជាមនុស្ស​អនុវត្ត​ជាក់​ស្តែង​ភ្លាមៗ​មិន​បង្អង់​យូរ។ អ្នកមិនមែន​ជាប្រភេទ​មនុស្ស​សម្រេចចិត្ត​តក់ក្រហល់​ភ្លាមៗ​នោះ​ទេ មុន​ពេលស​និ្នដ្ឋាន​អ្វី​មួយអ្នក​តែងគិត​អំពីគុណ​វិបត្តិ​និង​គុណ​សម្បត្តិ មិនងាយ​ឲ្យនរណា​ម្នាក់បោក​ប្រាស់​កុហក​អ្នក​ឡើយ។ បើជា​មនុស្សប្រុស​វិញ អ្នកជា​មនុស្សបែប​រ៉ូមែនតិក ចេះ​ផ្តោះផ្តង ដឹង​ពីរ​បៀប​នៃការ​ចែ​ចង់​ដោយ​ដឹង​ថាពេល​ណា​គួរ​និយាយ​និង​ពេល​ណា​មិន​គួរនិយាយ។

៣. ការក្តោប​ដៃដោយ​ដាក់មេ​ដៃស្តាំ​ខ្វែង​ទៅលើ

ប្រសិនបើ​អ្នកជា​មនុស្សក្តោប​ដៃបែប​នេះ​មាន​ន័យថា អ្នក​ជា​មនុស្ស​មាន​ការរំជួល​ចិត្ត​ខ្លាំង។ អ្នកជា​មនុស្ស​អាចដឹង​ពី​អារម្មណ៍​របស់​មនុស្ស​ផ្សេងទៀត​ពេល​គេ​ព្យាយាម​លាក់​បាំង​អារម្មណ៍​របស់​ពួក​គេ។ តាមរយៈ​សមត្ថភាព​ដ៏​អស្ចារ្យមួយ​នេះធ្វើឲ្យ​គ្រប់គ្នា​រីករាយ​និយាយ​បើក​ទូលាយ​ចំពោះអ្នក។ ចំពោះ​ទំនាក់​ទំនង​អ្នកយល់​ពីអារម្មណ៍​ដែលមិនអាច​និយាយ​បាន​របស់ដៃ​គូ​អ្នក។ លើស​ពីនេះ អ្នក​នឹង​មិនដែល​មានបញ្ហា​ក្នុងការ​បំពេញ​រាល់​តម្រូវ​ការផ្លូវចិត្តរ​បស់ពួក​គេ​ឡើយ៕

ចុចអានបន្ត៖ ល្បងប្រាជ្ញា៖ ក្នុងចំណោមទ្វារទាំង៣ តើទ្វារមួយណាដែលអ្នកទោសអាចរត់គេចបាន?

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម