ជ្រើសរើសរូបនារីអាថ៌កំបាំងមួយ ដើម្បីដឹងច្បាស់ពីចិត្តរបស់អ្នក
- 2019-09-11 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសរូបនារីអាថ៌កំបាំងមួយ ដើម្បីដឹងច្បាស់ពីចិត្តរបស់អ្នក
តាមការអះអាងរបស់ចិត្តវិទូ បណ្តុំរូបភាពនារីអាថ៌កំបាំងខាងក្រោមនេះ សុទ្ធតែបានបង្កប់នូវអត្ថន័យផ្សេងៗគ្នា។ ហេតុនេះហើយ រូបណាមួយក្នុងចំណោមរូបទាំង៤ ដែលបានធ្វើឲ្យអ្នកចាប់ចិត្តជ្រើសរើសមុនគេ វានឹងបញ្ជាក់យ៉ាងច្បាស់ពីអត្តចរិតរបស់អ្នក។
រូបទី១
ជម្រើសមួយនេះ បង្ហាញច្បាស់ថាអ្នកជាមនុស្សមានសណ្តាណចិត្តល្អ តែងចេះជួយអ្នកដទៃពេលគេជួបទុក្ខលំបាក គ្រាន់តែអ្នកមិនសូវចេះមាត់កតាំងពីដើម និងជាមនុស្សអភិរក្សនិយម។ អ្នកស្មោះត្រង់ មិនសូវកើតទុក្ខឬប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ ដោយសារតែបែនហ្នឹងហើយ ធ្វើឲ្យពេលខ្លះអ្នកបានជឿជាក់លើមនុស្សខុស ជាពិសេសនៅកន្លែងធ្វើការឬនៅពេលជ្រើសរើសដៃគូរកស៊ី។
ជាមនុស្សចិត្តទូលាយពិតមែន ប៉ុន្តែគ្មាននរណាអាចធ្វើឲ្យអ្នកលង់ស្រលាញ់បានដោយងាយឡើយ ទោះបីជាគេពូកែលួងលោម និយាយផ្អែម រ៉ូមែនទិក ខំធ្វើល្អដាក់យ៉ាងណាក៏ដោយ អ្នកនៅតែមិនងាយទន់ចិត្ត។ នរណាតាមស្រលាញ់ ត្រូវតែមានភាពអត់ធ្មត់ ច្បាស់លាស់មួយដឹងមួយ មិនបង់សំណាញ់ដូចត្រី។ ដរាបណាអាចយកឈ្នះចិត្តអ្នកបាន អ្នកពិតជាគ្មានថ្ងៃប្រែប្រួលទេ។
រូបទី២
អ្នកគឺជាមនុស្សមានទេពកោសល្យខ្លាំងណាស់នៅកន្លែងធ្វើការ។ រាល់កិច្ចការទាំងឡាយ អាចបញ្ចប់ទៅយ៉ាងរលូន ដោយពុំចាំបាច់ពឹងពាក់អ្នកដទៃ។ អ្នកអាចធ្វើការឯករាជ្យតែម្នាក់ឯងឬជាក្រុមកាន់តែល្អ។ អ្នកវៃឆ្លាតជាមួយការងារ ចូលចិត្តនិយាយចំៗ មានម្ចាស់ការ និងមានហេតុផល។ នៅក្នុងក្រសែភ្នែកអ្នកដទៃ អ្នកជាមនុស្សចិត្តល្អផងនិងតឹងតែងផង។
បើលង់ស្នេហ៍នរណាម្នាក់ហើយ គឺជ្រាលជ្រៅបំផុត ប៉ុន្តែក៏ដាច់ចិត្តលឿនបំផុតដែរ បើដៃគូអស់ចិត្តស្រលាញ់។ បែបនេះហើយ ទើបធ្វើឲ្យស្នេហាមិនសូវបានរលូនដូចគេ ប៉ុន្តែអ្នកមិនបណ្តោយឲ្យស្នេហាប៉ះពាល់ផ្លូវចិត្តខ្លាំងបានទេ ព្រោះអ្នកប្រកាន់ខ្ជាប់នូវគំនិតសុទិដ្ឋិនិយម និងអាចជួយសង្រ្គោះខ្លួនឯងបានទាន់ពេលវេលា។
រូបទី៣
អ្នកជាមនុស្សរឹងមាំនិងក្លាហានខ្លាំងណាស់។ ទោះបីជាក្រុមគ្រួសារបានផ្តល់ក្តីស្រលាញ់ពេញលេញក៏ដោយ ប៉ុន្តែអ្នកមានភាពឯករាជ្យ មិនចូលចិត្តរស់នៅពឹងពាក់លើអ្នកដទៃ។ អ្នកប្រើជីវិតបែបរម្យទមប៉ុន្តែមិនងាយឲ្យគេជាន់ឈ្លីងាយៗ។ អ្នកមានចំណេះដឹងក្នុងខ្លួន និងតែងតែឲ្យតម្លៃមនុស្សមិនលំអៀង។ នេះហើយជាមូលហេតុធ្វើឲ្យមនុស្សជុំវិញខ្លួន ចូលចិត្តគោរពស្រលាញ់អ្នកណាស់។
យ៉ាងណាមិញ ចំពោះរឿងស្នេហាវិញ អ្នករាងបុរាណបន្តិចហើយ ប៉ុន្តែមិនចេះលេងសើចរញ៉េរញ៉ៃ។ អ្នកតែងប្រគល់ស្នេហាទៅនរណាម្នាក់អស់ពីខ្លួន ជាហេតុធ្វើឲ្យពេលបែកបាក់គ្នា អ្នកមិនអាចបំភ្លេចគេបាន ហើយពេលខ្លះថែមទាំងចង់ចាប់ផ្តើមសាជាថ្មី។
រូបទូ៤
អ្នកជាមនុស្សពូកែប្រុងប្រយ័ត្ន និងមិនសូវចេះអៀនខ្មាស មិនថានៅទីណាក៏ដោយ។ អ្នកមានសមត្ថភាពអាចមើលឃើញការពិតលើលោក ដោយប្រើសតិបញ្ញានិងកែវភ្នែកដ៏មុតស្រួច។ អ្នកអាចវាយតម្លៃអ្នកដទៃច្បាស់ដូចថ្ងៃ ព្រោះអ្នកមានវិចារណញ្ញាណពិសេស អាចស្ទាបស្ទង់ពីចិត្តគ្រប់គ្នានៅជុំវិញខ្លួន។ ហេតុនេះហើយ មិនងាយមាននរណាអាចបោកប្រាស់អ្នកបានឡើយ។
ការងារសំខាន់សម្រាប់អ្នក ប៉ុន្តែគ្រួសារគឺជាអ្វីដែលអ្នកឲ្យតម្លៃជាចម្បង។ អ្នកហ៊ានធ្វើគ្រប់បែបយ៉ាង ដើម្បីការពារមនុស្សដែលខ្លួនស្រលាញ់ និងក្រុមគ្រួសារ ឲ្យមានសុភមង្គល។ នរណាបានអ្នកជាដៃគូជីវិត ចាត់ទុកថាសំណាងបំផុត ព្រោះអ្នកចេះផ្តល់ក្តីស្រលាញ់ ការយកចិត្តទុកដាក់ និងអាចធ្វើជាម្តាយឪពុកដ៏គំរូនាពេលអនាគត៕
ចុះប្រិយមិត្តទាំងអស់គ្នា ជ្រើសរើសរូបភាពមួយណាដែរ?
ចុចអាន៖ ផ្ទាំងគំនូរស្អាតៗ គូរដោយកុមារក្នុងសហគមន៍នេសាទខេត្តកំពត អំពីគុណប្រយោជន៍កោងកាង