របៀប​តប​សារ​ទាំង​៦ ​អាច​បង្ហាញ​ពី​តំណែង​របស់​អ្នក​ក្នុង​បេះដូង​គេ

  • 2019-09-10 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មក​ដល់​យុគ​សម័យ​បច្ចេកវិទ្យា​ទៅ​ហើយ សូម្បី​តែ​ការ​ឆ្លើយ​តប​សារ​របស់​បុគ្គល​ដែល​អ្នក​មាន​ចិត្ត​លើ ក៏​អាច​បញ្ជាក់​ថា​គេ​មាន​ចិត្ត​លើ​អ្នក​ឬ​អត់​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ឆ្លើយ​តប​សារ​ទាំង​៦ ដែល​អាច​បង្ហាញ​ថា មនោសញ្ចេតនា​នេះ​គឺ​មក​ពី​ម្ខាង ឬ​សង​ខាង។

រូបតំណាង

**១. ឃើញ​សារ​ភ្លាម ឆ្លើយ​ទៅ​វិញ​ភ្លែត**

មិន​បាច់​មាន​មន្ទិល​សង្ស័យ​អ្វី​ទៀត​ទេ អ្នក​គឺ​ជា​មនុស្ស​ទី​១​ក្នុង​ចិត្ត​គេ​ហើយ។ គេ​រង់​ចាំ​ឲ្យ​អ្នក​ផ្ញើ​សារ​មក អាល​គេ​បាន​ឆ្លើយ​នឹង​អ្នក​នោះ​ឯង។

២. គេ​ឆ្លើយ​ក្រោយ​ប៉ុន្មាន​នាទី

បើ​អ្នក​ទាំង​២​ទើប​ចាប់​ផ្ដើម​មនោសញ្ចេតនា ហើយ​គេ​ប្រើ​រយៈ​ពេល​​ប៉ុន្មាន​នាទី​ទើប​ឆ្លើយ​វិញ​នោះ គឺ​មាន​ន័យ​ថា​គេ​ចង់​អូស​ក្រឡា​ឲ្យ​អ្នក​រង់​ចាំ។ កុំ​ស្មាន​តែ​មាន​តែ​ស្រី​ទើប​ចេះ​អូស​ក្រឡា​នោះ មនុស្ស​ប្រុស​ក៏​សម្បូរ​ក្បាច់​ណាស់​ដែរ។ គេ​ធ្វើ​ដូច​នេះ​ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​អន្ទះសា​រង់​ចាំ​គេ។

រូបតំណាង

៣. គេ​ឆ្លើយ​តប​ក្រោយ​១​ម៉ោង

ប្រសិន​បើ​គេ​គ្មាន​រវល់​អ្វី​ទេ តែ​ឆ្លើយ​ក្នុង​រយៈ​ពេល​១​ម៉ោង មាន​ន័យ​ថា​អ្នក​មិន​មែន​ជា​គោលដៅ​ដែល​គេ​តម្រង់​ដល់​នោះ​ទេ។ ជំនួស​ឲ្យ​ការ​រង់​ចាំ​គេ អ្នក​អាច​បង្វិល​ទៅ​ទិស​ដៅ​ផ្សេង​បាន។

៤. គេ​ឆ្លើយ​ក្នុង​រយៈ​ពេល​ជាក់​លាក់​ណា​មួយ

ឧទាហរណ៍​គេ​ធ្លាប់​ឆ្លើយ​តប​ក្នុង​រយៈពេល​៣០​នាទី គេ​នឹង​ឆ្លើយ​ក្នុង​រយៈ​ពេល​៣០​នាទី​រហូត។ នេះ​បញ្ជាក់​ថា​គេ​មិន​ស្រលាញ់​អ្នក តែ​ក៏​មិន​បដិសេធ​អ្នក​ដោយ​ដាច់​អហង្ការ​នោះ​ដែរ។ គេ​អាច​ចាត់​ទុក​អ្នក​ជា​កង់​សាកួ​ក៏​ថា​បាន។

៥. គេ​ឆ្លើយ​តប​សារ​អ្នក​ភ្លាម តែ​ក៏​បាត់​មុខ​ទៅ

នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ថា គេ​កំពុង​អូស​ក្រឡា​ជាមួយ​អ្នក តែ​ស្រប​ពេល​នោះ ក៏​កំពុង​អូស​ក្រឡា​ជាមួយ​អ្នក​ដទៃ​ទៀត​ដែរ។ កំឡុង​ពេល​ដែល​បាត់​មុខ​នោះ គេ​អាច​ឆាត​ជាមួយ​អ្នក​ដែល​គេ​ពេញ​ចិត្ត​ជាង​អ្នក។

៦. គេ​ឆ្លើយ​តប​ក្រោយ​១​ថ្ងៃ

បើ​គេ​ឆ្លើយ​នឹង​អ្នក​ក្រោយ​១​ថ្ងៃ​មែន​នោះ ថ្ងៃ​ក្រោយ​អ្នក​មិន​បាច់​ផ្ញើ​សារ​ទៅ​ទៀត​ទេ គឺ​ផ្ញើ​ព្រាប​នាំ​សារ​តែ​ម្ដង​ទៅ បើ​យូរ​យ៉ាង​នេះ​នោះ។ នេះ​បញ្ជាក់​ថា ក្នុង​បេះដូង​គឺ​គ្មាន​កន្លែង​សម្រាប់​អ្នក​ឡើយ ឈប់​មុខ​ក្រាស់​ព្យាយាម​ឥត​បាន​ការ​ទៀត​អី៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម