ស្បែកជើងដែលសុភាពនារីគួរចៀសវាង ពេលទៅវត្តអារាម

  • 2019-09-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្របពេល​នឹងរដូវបុណ្យ​ភ្ជុំបិណ្ឌ ប្រជាជន​ខ្មែរគ្រប់រូប​ម្នីម្នារ​រៀបចំ​ខ្លួនប្រាណ សម្អាត​ផ្ទះ​សម្បែង​ដើម្បី​ជួបជុំបង​ប្អូនញាតិ​មិត្តជិត​ឆ្ងាយ។ ជាការពិតណាស់ អ្នកប្រហែល​ជាមានការ​ត្រៀម​ខ្លួន​រួចរាល់ក្នុង​ការជ្រើស​រើស​សម្លៀក​បំពាក់ កាបូប ស្បែកជើង​ជាដើម​សម្រាប់​ទៅវត្ត។ ដោយ​ឡែក ចំពោះ​សុភាពនារី​គ្រប់រូបគួរយល់​ដឹងអំពី​ការជ្រើសរើស​ស្បែកជើង​ពេលពាក់​ទៅវត្ត។ ស្បែក​ជើងដែល​អ្នកគួរ​ចៀសវាង​នោះ​គឺ៖

រូបតំណាង

១. ស្បែក​ជើង​ក្រវាត់កែង​និង​មានកែង​ខ្ពស់

​ពេល​ចូល​វត្ត​អារាម អ្នកមិនគួរពាក់ស្បែកជើងក្រវាត់រញ៉េរញ៉ៃ​ច្រើន​ពេក​ទេ ព្រោះ​នឹង​កាន់​តែ​ស្មុគ​ស្មាញ​ពេល​ដោះ​ចូល​វត្ត​អារាម។ ម្យ៉ាង​ទៀត ស្បែក​ជើង​កែង​ខ្ពស់ពេក​ក៏​ធ្វើ​ឲ្យ​អ្នក​ពិបាក​ដើរ​ដែរ ម្ល៉ោះហើយ​មិន​គួរ​ពាក់​ទៅ​វត្ត​នោះ​ទេ។​ ​ដូច្នេះ សុភាពនារី​គួរជ្រើស​ស្បែក​ជើង​ណា​មាន​ភាព​ងាយ​ស្រួល​ដោះ មិន​ស៊ាំ​ញ៉ាំ​ច្រើន ទើប​ធ្វើ​ឲ្យ​មិន​យឺត​យូរ។

រូបតំណាង

២​. ស្បែកជើង​ប៉ាត់តា

​ជាទូទៅ ពេលទៅវត្តសុភាពនារីតែងតែពាក់អាវប៉ាក់ និងសំពត់ហូលជាដើម។ ដូច្នេះបើពាក់ឈុតទាំងនេះជាមួយស្បែកជើងប៉ាត់តា ពិតជាមើលទៅឆ្គងណាស់។

ពាក់បែបនេះវិញ ទើបស្អាតជាងពេលទៅវត្តអារាម។​

រូបភាព៖ Instagram hin_channiroth

ចុចអានបន្ត៖

ត្រូវម៉ាច់! ពេលភ្ជុំខ្ជិលដើរផ្សារ អាចដេកទិញខោអាវពីផ្ទះ បានទាំងស្អាតហើយបញ្ចុះតម្លៃកប់ទៀត

អត្ថបទ៖ សុវណ្ណ ស្រីពីន