ខ្ញុំរៀបការជាមួយបុរសដែលខ្ញុំស្រលាញ់ តែចុងក្រោយខ្ញុំត្រូវរស់នៅជាមួយប្រុសម្នាក់ផ្សេង

  • 2019-09-13 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​ និង​ប្តី​ខ្ញុំ​រស់​នៅ​ជា​មួយ​គ្នា​អស់​រយៈ​ពេល​ ៥​ឆ្នាំ​ហើយ​។​ តែ​ខ្ញុំ​ស្រលាញ់​អ្នក​ផ្សេង​។​

ប្រុស​ម្នាក់​នោះ​តែង​តែ​ទិញ​ផ្កា​ឱ្យ​ខ្ញុំ​... ចំណែក​ប្តី​ខ្ញុំ​វិញ​ មិន​ចាំ​សូម្បី​តែ​ថ្ងៃ​ដែល​ពួក​យើង​បាន​រៀប​ការ​។​

រូបតំណាង

ប្រុស​ម្នាក់​នោះ​តែង​តែ​ប្រាប់​ខ្ញុំ​ថា​​ «បង​ស្រលាញ់​អូន​»​... ខណៈ​ពេល​ដែល​ប្តី​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​មិន​ស្អាត​ដូច​ពី​មុន​សោះ​។​

យើង​ទាំង​ពីរ​តែង​តែ​មក​ញ៉ាំ​អាហារ​នៅ​ហាង​ដែល​ពួក​យើង​ចូល​ចិត្ត​... តែ​ប្តី​ខ្ញុំ​វិញ​អង្គុយ​តែ​លើ​សាឡុង​ មើល​ទូរទស្សន៍​ពេល​ល្ងាច​ឡើង​។​

ប្រុស​ម្នាក់​នោះ​តែង​តែ​ឆុង​កាហ្វេ​ឱ្យ​ខ្ញុំ​ព្រឹក​ឡើង​ និង​លើក​តែ​ឱ្យ​នៅ​ពេល​យប់​... តែ​ប្តី​ខ្ញុំ​វិញ​តែង​តែ​ខឹង​​នៅ​ពេល​ខ្ញុំ​អត់​ពេល​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​អាហារ​ពេល​ល្ងាច​។​

ប្រុស​ម្នាក់​នោះ​តែង​តែ​ជួយ​ធ្វើ​ការ​ងារ​ផ្ទះ​​ និង​លើក​ទឹក​ចិត្ត​ខ្ញុំ​... ប្តី​ខ្ញុំ​វិញ​តែង​តែ​រអ៊ូ​ពេល​ដែល​ខ្ញុំ​អត់​បាន​ធ្វើ​អី​។​

ខ្ញុំ​ស្រលាញ់​ប្រុស​ម្នាក់​នោះ​ណាស់​! តែ​ខ្ញុំ​មិន​អាច​ចាក​ចេញ​ពី​ប្តី​ខ្ញុំ​បាន​ទេ​ ព្រោះ​ប្រុស​ម្នាក់​នោះ​គឺ​ជា​ប្តី​របស់​ខ្ញុំ​កាល​ពី​ ៥​ ឆ្នាំ​មុន ជា​បុរស​ដែល​ខ្ញុំ​បាន​រៀប​ការ​ជា​មួយ មិន​មែន​ជា​បុរស​ម្នាក់​ដែល​ខ្ញុំ​កំពុង​តែ​រស់​នៅ​ជា​មួយ​ឥឡូវ​នេះ​ទេ​។​ រាល់​ថ្ងៃ​ខ្ញុំ​ព្យាយាម​យក​អតីត​កាល​ត្រលប់​មក​វិញ​ ខ្ញុំ​ខំ​ស្វែង​រក​ដំណោះ​ស្រាយ​។​

រូបតំណាង

ខ្ញុំ​បាន​កក់​កន្លែង​ញ៉ាំ​បាយ​នៅ​ហាង​ដែល​ពួក​យើង​ចូល​ចិត្ត​! តែ​គាត់​ប្រាប់​ថា​ គាត់​ញ៉ាំ​តែ​ភីហ្សា​នៅ​ផ្ទះ​បាន​ហើយ​ មិន​បាច់​ទៅ​ក្រៅ​ទេ​។​

ខ្ញុំ​ព្យាយាម​យក​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ត្រលប់​មក​វិញ​។​ តែ​ខ្ញុំ​ធ្វើ​មិន​បាន​ ព្រោះ​គាត់​តែង​ប្រាប់​ថា​ គាត់​ចង់​នៅ​ម្នាក់​ឯង​ ​គាត់​ងងុយ​គេង រហូត​។​ ខ្ញុំ​យំ​ហើយ​គិត​ថា​ ​ខ្ញុំ​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ផ្សេង​ទៀត​។​ ខ្ញុំ​ស្រលាញ់​បុរស​ផ្សេង​ មិន​មែន​ប្រុស​ម្នាក់​នេះ​ទេ​។​

រូបតំណាង

ស្នេហា​មិន​មែន​ជា​កាដូ​ ក៏​មិន​មែន​ជា​ការ​ប្រទាន​ពី​ព្រះ​ដែរ​។​ ស្នេហា​ជា​ការ​ងារ​របស់​មនុស្ស​ពីរ​នាក់​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ មិន​អាច​រ៉ាប់​រង​ម្នាក់​ឯង​បាន​ទេ​។​ សូម​ស្រលាញ់​ មើល​ថែ​ ការ​ពារ​ មនុស្ស​តែ​ម្នាក់​ដែល​នៅ​ក្បែរ​អ្នក​។​ ឱ្យ​តម្លៃ​អារម្មណ៍​របស់​អ្នក​ សូម​មើល​ថែ​ក្តី​ស្រលាញ់​របស់​អ្នក​៕​​​​​

ចុចអាន៖ ​​ មន្តស្នេហ៍ពីខាងក្នុង ៤ របស់មនុស្សស្រីដែលធ្វើឲ្យបុរសចង់ទាក់ទងដោយមិនដឹងខ្លួន

ប្រភព៖ fabiosa ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទថ្មី