ខុសពីឆ្នាំមុនៗដាច់! លំដាប់ពិន្ទុរបស់សិស្សបាក់ឌុបត្រូវចាំដល់ចេញវិញ្ញាបនបត្រ

  • 2019-09-09 10:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រប​ពេល​ការ​ប្រកាស​លទ្ធផល​បាក់ឌុប​ឆ្នាំ ២០១៩សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ​​ និង​ខេត្ត​កណ្ដាល​​ នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ទី​ ០៩ ​កញ្ញា​ នេះ​ ក្រសួង​អប់រំ យុវជបង្ហាញ​តារាង​លំន​ និង​កីឡា​ មិន​បាន​ដាប់​ពិន្ទុ​​ដល់​បេក្ខជន​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ​ ក្រោម​ហេតុផល​គឺ​ ដើម្បី​បន្ថយ​ការ​ភ័ន្ត​ច្រឡំ​ពី​សាធារណជន​។

ឯកឧត្តម រស់​ សុវាចា អ្នក​នាំ​ពាក្យ​នៃ​ក្រសួងអប់រំ​ បាន​ប្រាប់ Sabay តាម​រយៈ សារ​អេឡិចត្រូនិច​នៅ​មុន​បន្តិច​ថា​ មូលហេតុ​ដែល​ក្រសួង​ធ្វើ​ដូចនេះ ដើម្បី​បន្ថយ​ការ​ភ័ន្ត​ច្រឡំ ​និង​ឆ្លើយតប​មតិ​របស់​សាធារណជន​ ដែល​តែងតែ​ឆ្ងល់​ពី​ការ​គណនា​លំដាប់ពិន្ទុ និង​និទ្ទេស​។ ​

ប៉ុន្តែ​យ៉ាង​ណា ​ក្រសួង​នឹង​បញ្ជាក់​លំដាប់​ពិន្ទុ​របស់​បេក្ខជន​​លើ​វិញ្ញាបនបត្រ​ និង​បញ្ជូន​បញ្ជី​លំដាប់​ពិន្ទុ​របស់​បេក្ខជន​ទៅ​នាយកដ្ឋាន​ពាក់ព័ន្ធ​ក្រសួង​អប់រំ​ ​យុវជន​ និងកីឡា​ ដូចជា ​នាយកដ្ឋាន​ឧត្តម​សិក្សា ដែល​នាយកដ្ឋាន​ត្រូវ​ការ​លំដាប់​ពិន្ទុ​ ដើម្បី​ពិនិត្យ​លទ្ធភាព និង​ផ្ដល់​អាទិភាព​ដល់​បេក្ខជន​ដែល​នឹង​ទទួល​អាហារូបករណ៍

គួរ​បន្ថែម​ថា ​ក្រសួង​នឹង​បញ្ចេញ​បញ្ជី​លំដាប់​ខ្ពស់​សម្រាប់​សិស្ស​​និទ្ទេស​ Aក្នុង​ពេល​បន្ទាប់​។ ​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម