វិធីថែរក្សាស្បែកដែលហត់នឿយខ្លាំង ឲ្យប្រែមកស្រស់ថ្លា
- 2019-09-05 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីថែរក្សាស្បែកដែលហត់នឿយខ្លាំង ឲ្យប្រែមកស្រស់ថ្លា
ស្បែកអ្នកនឹងហត់នឿយ ប្រែជាស្រអាប់មិនស្រស់ថ្លានៅពេលអ្នកចំណាយពេលចេញក្រៅដូចជាដើរលេងយូរថ្ងៃ ឬតឹងតែងបំពេញការងារពេក។ ដូច្នេះ បន្ទាប់ពីដឹងថាស្បែករបស់អ្នកហត់ មិនស្អាតដូចមុន អ្នកគួរប្រញាប់កែខៃតាមវិធី៥យ៉ាងខាងក្រោម ដើម្បីទទួលបានសម្រស់ស្រស់ថ្លាមកវិញ។
១. បិទម៉ាស
នៅពេលនេះជំនួយដែលអាចជួយបានលឿនបំផុតសម្រាប់ស្បែករបស់អ្នក គឺបិទម៉ាស។ បើសិនជាស្បែកអ្នកចាប់ផ្ដើមខ្មៅស្រអាប់ រន្ធញើសរីកធំ ប្រភេទម៉ាសដែលគួរប្រើគឺ ម៉ាសដីឥដ្ឋដែលអាចបន្សាបជាតិពុល ឬម៉ាសសន្លឹកដែលស្រូបយកសារធាតុកាបូនពីស្បែកមុខដែលកំពុងខ្វះជាតិទឹក ឬអស់កម្លាំងខ្លាំង។ ម្យ៉ាងទៀត អ្នកអាចបិទប្រភេទម៉ាសបំពេញបន្ថែមជាតិសំណើម និងយប់ឡើងគេងបិទម៉ាសដែលផ្ទុក Hyaluronic Acid ព្រមទាំងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យស្បែកមុខស្រស់ថ្លាឡើងវិញ។
២. ប្រើស្រ្កាប់
ជម្រះស្បែកមុខគ្រឿមរបស់អ្នកដែលហត់នឿយដោយសារដំណើរកម្សាន្តច្រើនថ្ងៃ ដោយប្រើស្រ្កាប់ ដើម្បីបានស្បែកទន់រលោងមកវិញ។ អនុវត្តវានៅពេលល្ងាច ហើយចៀសវាងផលិតផលប្រើសារធាតុគីមីលាបលើមុខ។ លើសពីនេះ ពេលត្រលប់ទៅធ្វើការវិញ កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃផង។
៣ . ប្រើកាកកាហ្វេ ស្ករត្នោតនិងប្រេងដូងលាបរាងកាយ
កុំខ្វល់តែផ្ទៃមុខ ហើយបំភ្លេចស្បែកកាយឲ្យសោះ។ នៅពេលដើរលេងហត់អស់កម្លាំងច្រើនថ្ងៃ មិនមែនតែស្បែកមុខទេដែលហត់នឿយ សូម្បីស្បែកកាយក៏ដូចគ្នា។ ដូច្នេះអ្នកគួរប្រើស្រ្កាប់ធ្វើពីកាកកាហ្វេ ឬស្ករត្នោតលាយជាមួយប្រេងដូង ដើម្បីខាត់ស្បែកឲ្យភ្លឺរលោង។ បន្ទាប់មក កុំភ្លេចលាបឡេថែស្បែកឲ្យទន់ផង ពេលដើរចេញក្រៅ។
៤. លាបក្រែមរលោង ប្រហែលសូម្បីមាត់របស់អ្នក ក៏ឃើញថាប្រែប្រួលទៅជាប្រេះ ឬស្ងួតជាងមុនដែរ។ ដូច្នេះ អ្នកអាចប្រើវិធីងាយៗដោយលាបក្រែមរលោងដែលជួយផ្ដល់សំណើមលើបបូរមាត់។ លើសពីនេះ ក៏ធ្វើឲ្យអ្នកមើលទៅមានសាច់មុខស្មើគ្នា និងបង្កើនភាពជឿជាក់ផងដែរ។
៥. កក់សក់
ដើរលេងអស់ច្រើនថ្ងៃ ថាមិនត្រូវពេលខ្លះស្បែកក្បាលអាចស្ងួតដោយសារធូលី។ ដូច្នេះ អ្នកកុំភ្លេចឆាប់កក់សក់ ដើម្បីជម្រះក្អែលនិងក្លិនមិនល្អដែលទុំជាប់លើសក់។
ចុចអាន៖ ស្បែកមុខទន់រលោងក្នុងរយៈពេលខ្លី ដោយវិធីធ្វើម៉ាស់បិទមុខនៅផ្ទះ