បើចិត្តហត់នឿយហើយសម្រាកទៅ បើបេះដូងកំពុងឈឺខ្លាំងក៏ត្រូវដោះលែងទៅ

  • 2019-09-02 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​មាន​ពេល​ខ្លះ ​យើង​​​ដឹង​ថា​ហេតុ​ផល​ដែល​មនុស្ស​​​​មើល​ទៅ​ដូច​​ធុញ​ៗ​ដោយសារ​គេ​គិត​​ច្រើន​ខ្លាំង​ពេក។ ផ្លូវ​ចិត្ត​ចាប់​ផ្ដើម​រង​ឥទ្ធិពល ហើយ​ជ្រាប​ដល់​សុខភាព​រាង​កាយ​និង​ផ្លូវ​ចិត្ត​។ តាម​នោះ​ដែរ ​មនុស្ស​ម្នាក់​ៗ​ជួន​កាល​ធុញ​ដោយ​សារ​តែ​រឿង​របស់​​អ្នក​ដទៃ ខ្លះ​ទៀត​ដោយ​សារ​តែ​ពួក​គេ​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង។ ​​ភាព​ស្មុគ​ស្មាញ​ទាំង​នេះ​អាច​រត់​ចូល​មក​រក​អ្នក​បាន​ឬ​អត់ ​អាស្រ័យ​ថា​តើ​អ្នក​យល់​ព្រម​ឬ​ទាត់​វា​ចេញ​​?

ថ្វី​ដ្បិត​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​ពោរពេញ​ដោយ​​ទុក្ខ​សោក ​និង​ការ​លំបាក​​ខុស​ៗ​គ្នា តែ​បើ​អ្នក​ចង់​រស់​នៅ​ដោយ​គ្មាន​ការ​​ធុញ​ទ្រាន់ ពេល​ខ្លះ​​ទទួល​ស្គាល់​ថា​វា​ពិត​ជា​​ពិបាក​បន្តិច​ហើយ។ ​ប៉ុន្តែ​ទោះ​យ៉ាង​ណា ​វា​នូវ​តែ​មាន​ច្រក​ចេញ​ជា​និច្ច។

​​ឆាក​ជីវិត​មនុស្ស​យើង​មិន​ខុស​ពី​ផ្លូវ​ថ្នល់​នោះ​ទេ វា​តែង​តែ​មាន​​អ្នក​ដំណើរ​ឆ្លង​កាត់ រហូត​ពេល​ខ្លះ​​ច្រឡំ​ចង់​ជិះ​រថ​ភ្លើង​តែ​ទៅ​រក​កំពង់​ផែ​ក៏​មាន។ ​យ៉ាង​ណា​ក៏​ដោយ គ្រប់​កន្លែង​សុទ្ធ​តែ​មាន​កន្លែង​​​​​ផ្អាក​មួយ​ៗ ដែល​មនុស្ស​បាន​ជួប​ប្រទះ​គឺ​ប្រហែល​ជា​អ្នក​ដើរ​ឆ្លង​កាត់។

ចិត្ត​​អ្នក​អស់​កម្លាំង​ដោយសារ​ប្រឹង​ខ្វល់​លើ​រឿង​ដែល​​មិន​ចង់​បោះ​បង់​ចោល។ ប្រាកដ​​ណាស់ ​ពេញ​មួយ​ជីវិត​របស់​យើង​អ្នក​ណា​ដែល​ថា​គ្មាន​អនុស្សាវរីយ៍​នោះ? វា​ច្បាស់​ជា​មាន​រឿង​រ៉ាវ​បង្កប់​​ច្រើន ដែល​ខ្លះ​ប្រឹង​ឱប​ក្រសោប​ទាំង​ឈឺ​ចាប់​មិន​លែង។ តែ​ពេល​ខ្លះ ​ការ​ព្រម​បោះ​បង់​ចោល​ គឺ​ជា​​កំណប់​ទ្រព្យ​មហាសាល។

យ៉ាង​ណា​ក្ដី ​ទោះ​ខួរ​ក្បាល​អ្នក​​ល្អ​ខ្លាំង​ក៏​ដោយ ​ក៏​រឿង​ខ្លះ​មិន​គួរ​ចង​ចាំ​ទាំង​អស់​ពេក​ដែរ។ ​អ្នក​ត្រូវ​រៀន​បំភ្លេច​រឿង​ណា​ដែល​គួរ​បំ​ភ្លេច​បាន ​ហើយ​ចង​ចាំ​រឿង​​ណា​ដែល​គួរ​ចង​ចាំ​ទៅ​បាន​ហើយ។ ជីវិត​ពិត​គឺ​បែប​នេះ មាន​បញ្ហា​ជា​ច្រើន​ត្រូវ​ប្រឈម។ ​មាន​ពេល​ខ្លះ អ្នក​ចង់​រស់​ដោយ​សប្បាយ​រីក​រាយ​និង​មិន​ខ្វល់​ច្រើន ​តែ​អ្នក​ជិត​ខាង​របស់​អ្នក​បង្ក​បញ្ហា ជះ​សំឡេង​លឺ​ៗ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​អ្នក​ខ្លាំង​តែ​ម្ដង។ ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ជីវិត​របស់​មនុស្ស​ម្នាក់ៗ ​ត្រូវ​ផ្ទុក​នូវ​ពាក្យ​ពីរ​ម៉ាត់​ថា ​បំ​ភ្លេច។

​ពេល​វេលា​ដើរ​លឿន​ណាស់ ​ដូច្នេះ​​ដល់​ពេល​ណាមួយ​ច្បាស់​ជា​រឿង​អាក្រក់​នឹង​រសាត់​ចេញ ​ជំនួស​មក​នូវ​រឿង​ល្អ​ជា​មិន​ខាន។ អ្នក​ប្រាកដ​ជា​ធ្លាប់​លឺ​​ហើយ​នូវ​ឃ្លា​ថា ​​ពេលវេលា​ជា​ឱសថ​ព្យាបាល​របួស​ផ្លូវ​ចិត្ត​ឲ្យ​ជា​សះ​ស្បើយ។ ម្ល៉ោះ​ហើយ ​បើ​ចិត្ត​អ្នក​​រង​ទុក្ខ​​ខ្លាំង ​សម្រាក​​ឲ្យ​យូរ​សិន​ក៏​បាន មុខ​អ្នក​រលោង​ស្រាប់​ហើយ​មិន​ចាំ​បាច់​បន្ថែម​ទឹក​ភ្នែក​ច្រើន​ដង​លើ​​ថ្ពាល់​ឲ្យ​សើម​នោះ​ឡើយ។ រៀន​បោះ​បង់ ​រៀន​បំភ្លេច​ចោល ​ជីវិត​អ្នក​នឹង​ធូរស្រាល​ជាង​មុន៕

ចុចអាន៖ ​​ ៤ សំណួរជួយឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ លែងរសាត់អណ្តែតតទៅទៀត

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម