ខ្លីៗពីរបៀបផាត់ត្របកភ្នែកដូចនារីកូរ៉េ
- 2019-08-31 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លីៗពីរបៀបផាត់ត្របកភ្នែកដូចនារីកូរ៉េ
សុភាពនារីជាច្រើនប្រហែលជាស្រលាញ់ការផាត់មុខដូចតារាកូរ៉េបែបធម្មជាតិស្តើងៗ។ នៅលើផ្ទៃមុខពេលអ្នក make up ការផាត់ភ្នែកជារឿងដ៏សំខាន់មួយដែរដើម្បីបង្ហាញពីភាពលេចធ្លោប្លែក។ អញ្ចឹងសាកចូលមើលទាំងអស់គ្នាពីការផាត់ត្របកភ្នែកងាយៗមិនពិបាកហើយស្រស់ស្អាតទៀត៖
គ្រឿងតុបតែងមាន៖
-គូល័រផាត់ភ្នែកពណ៌ទឹកក្រូចស្រស់ព្រឿងៗ
-ម៉ាស្ការ៉ា
-ប្រដាប់គូរកន្ទុយភ្នែក(eyeliner)
-គូល័រហាយឡាយពណ៌គុជខ្យង
វិធីផាត់៖
១. យកគូល័រពណ៌ទឹកក្រូចស្រស់ឬពណ៌ផ្សេងដែលអ្នកចូលចិត្តមកផាត់សើៗលើត្របកភ្នែក។ ការផាត់មុខរបស់នារីកូរ៉េភាគច្រើនគឺមិនសូវក្រាស់ៗឡើយ។
២. ទីពីរយកប្រដាប់គូរកន្ទុយភ្នែកឬ(eyeliner) មកគូរលើត្របកភ្នែកឲ្យចេញរាង។ ភាគច្រើនគេប្រើពណ៌ត្នោតឬខ្មៅទៅតាមការនិយម។
៣. លាបម៉ាស្ការ៉ាលើរោមភ្នែក។
៤. ចុងក្រោយយកគូល័រមកផាត់នៅក្រោមភ្នែក បន្ថែមពណ៌កាន់តែស្រស់ស្អាតជាការស្រេច៕
ចុចអានបន្ត៖
លាបពណ៌ក្រចកទាំងនេះហើយ ធានាថាប្រអប់ដៃមើលទៅកាន់តែស្អាត