៥ តិចនិក ដើម្បី​ឲ្យ​ក្រែម​ជាប់​ពណ៌​បាន​យូរ​ជាង​ធម្មតា

  • 2019-08-30 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗជាច្រើនមាន​ការ​ធុញ​នឹង​រឿង​ក្រែម​ឆាប់​រលុប​ ហើយ​ត្រូវក្រោក​ចូល​បន្ទប់ទឹក​ ដើម្បីថែម​។ ដូចនេះ កញ្ញា សូម​បង្ហាញ​ពី​វិធី​សាស្ត្រ​ងាយ​ៗ ដែល​អាច​ឲ្យ​យើង​រីករាយ​នឹង​ការ​លាប​ក្រែម​មួយ​លើក តែ​អាច​ជាប់​បាន​មួយ​ថ្ងៃ​ពេញ​តែម្ដង៖

.ជំហាន​ដំបូង យើង​ត្រូវ​ជម្រុះ​កោសិកា​ស្បែក​បបូរមាត់​ចាស់​ៗ​ចោល​សិន។ នៅ​ពេល​ស្បែក​មាត់​ទន់​រលោង ទើប​ការ​លាប​ក្រែម​អាច​រក្សា​ពណ៌​បាន​យូរ។ វិធី​ជម្រុះ​កោសិកា​បបូរ​មាត់​មិន​ពិបាក​ទេ គ្រាន់តែ​លាង​សម្អាត​ដោយ​ទឹក​ក្ដៅឧណ្ណៗ​រួច​ជូត​ឲ្យ​ស្ងួត បន្ទាប់មក​ពុះ​ក្រូចឆ្មារ​ជា​ពីរ​ចំហៀង ហើយ​បន្តក់​ទឹកឃ្មុំ​បី​ដំណក់ ឬ​រោយស្ករស ហើយ​យក​មក​ដុស​ថ្នម​ៗ​លើ​មាត់ ៥ នាទី​ចាំ​លោង​ទឹក​ស្អាត​ចេញ។

រូបតំណាង

.លាប​ក្រែម​រលោង​មួយ​ជាន់​ពី​ក្រោម ដើម្បី​ឲ្យ​មាន​ស្បែក​មាត់​មាន​សំណើម​សិន ហើយ​ចាំ​យក​ពណ៌​ក្រែម​ដែល​យើង​ស្រលាញ់​លាប​ពី​លើ​ម្ដង​ទៀត។ ធ្វើ​បែប​នេះជួយ​ឲ្យ​ការ​លាប​ក្រែម​ជាប់​យូរ​ជាង​ធម្មតា ព្រោះ​ក្រែម​រលោង និង​ក្រែម​ដែល​លាប​ពី​លើ​នោះ វា​ខំ​ពណ៌​​បញ្ចូល​គ្នា លើស​ពី​នេះ​ទៅ​ទៀត​មាត់​របស់​យើង​កាន់តែ​បញ្ចេញ​ពន្លឺ​ថែម​ទៀត។

.វិធី​មួយ​ទៀត យើង​គួរ​គូរ​ត្រេរ​បបូរ​មាត់​ជាមុន​សិន បន្ទាប់​មក​ចាំ​យក​ក្រែម​ដែល​មាន​ពណ៌​ដូចគ្នា​មក​លាប​បំពេញ​បបូរមាត់។ ល្បិច​នេះ ពិតជា​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់ ព្រោះ​ខ្មៅដៃ​សម្រាប់​គូរ​មាត់​ជាប់​ពណ៌​បាន​យូរ​ខ្លាំង​ណាស់។ ថែមទាំង​មាន​ប្រយោជន៍​ជាពិសេស​ចំពោះ​អ្នក​មាន​កែម​មាត់​ពណ៌​ខ្មៅ។

.បន្ទាប់ពី​លាប​ក្រែម​រួច យើង​គួរតែ​យក​ក្រដាស​ស្ដើង​មក​ផ្ដិត​ក្រែម​ចេញ​ពី​មាត់។ បើ​វា​រលប់​គួរ​លាប​​បន្ថែម​ពី​ដង​ទៀត ហើយ​ចាំ​ផ្ដិត​ចោល​ទៀត ធ្វើ​បែប​នេះ​ពណ៌​ក្រែម​ដែល​លាប​នឹង​ស្បែក​មាត់​បី​ដង​នឹង​ខាំ​ស្អិត​ចូល​គ្នា ហើយ​វា​ក៏​មិន​ងាយ​រលប់​ទៀត​ដែរ។

រូបតំណាង

.ចំណែក​តិកនិក​មួយ​ទៀត​នោះ គឺ​យក​ម្សៅ​ផាត់​មក​តប​ថ្នម​ៗពី​លើ​ក្រែម ហើយ​នេះ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​អាច​ជួយ​រក្សា​ពណ៌​ក្រែម​ឲ្យ​ជាប់​បាន​យូរ និង​មិន​ងាយ​រលប់ ទោះជា​ត្រូវ​ទឹក​ក៏​ដោយ៕

ចុចអាន៖ត្រូវ​ម៉ាច់! ចង់​បាន​បបូរ​មាត់​ស្រស់​ស្អាត​ទាក់ទាញ មាន​អី​ពិបាក​

ប្រភព៖ Shape ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម