ទោះញ៉ាំច្រើនយ៉ាងណាក៏រាងនៅស្អាតដែរ ឲ្យតែដឹង ៣ តិចនិកនេះ

  • 2019-08-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាយ​ជា​អាហារ​ដែល​ចាំ​បាច់​បំផុត​សម្រាប់​រាង​កាយ​។​ ស្រី​ៗ​ដែល​តម​អាហារ​ដើម្បីសម្រក​រាង​ភាគ​ច្រើន​តែង​តែ​អត់​ញ៉ាំ​បាយ​ ព្រោះ​តែ​ជឿ​ថា​ពេល​ញ៉ាំ​បាយ​កាន់​តែ​ច្រើន​ នោះ​គីឡូ​កាន់​តែ​ធ្ងន់​ដូច​គ្នា​។ តាម​ពិត​ទៅ​ការ​ញ៉ាំ​នៅ​អំឡុង​ពេល​សម្រក​គីឡូ​ អាច​ធ្វើ​ទៅ​បាន​ដោយ​គ្រាន់​តែ​ដឹង​ពី​របៀប​ញ៉ាំ​ឲ្យ​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​។​ យ៉ាង​ណា​មិញ​ ថ្ងៃ​នេះ​ កញ្ញា មាន​ការ​ណែនាំ​​ខ្លះ​ៗ​មក​ចែក​ជូន​មិត្ត​ៗ​នារី​ក្នុង​ការ​ញ៉ាំ​អាហារ​អំឡុង​ពេល​សម្រក​ទម្ងន់​ ហើយ​ទោះ​បី​ញ៉ាំ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ខ្លាច​ឡើង​គីឡូ​ដែរ​។​

១. ញ៉ាំ​បាយ​អង្ករ​សម្រូប

អង្ករ​ដែល​លក់​នៅ​ផ្សារ​មាន​ពីរ​គឺ​អង្ករ​ធម្មតា​ និង​ សម្រូប​។​​ បាយ​ដែល​ដាំ​ដោយ​អង្ករ​សម្រូប​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ​។​ ដោយ​សារ​តែ​ក្រពះ​អាច​រំលាយ​បាន​យឺត​ៗ​ ហើយ​ក៏​មាន​ប្រយោជន៍​ច្រើន​ជាង​អង្ករ​ស​ធម្មតា​ដែរ​ អ្នក​ដែល​សម្រក​ទម្ងន់​​ញ៉ាំ​តែ​បន្តិច​នឹង​ធ្វើ​ឲ្យ​ឆ្អែត​បាន​យូរ​។ លើស​ពី​នេះ​វា​ក៏​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​របស់​យើង​ដែរ​។​

២. ញ៉ាំ​ក្នុង​បរិមាណ​មួយ​ដែល​សមស្រប

ការ​ញ៉ាំ​បាយ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​យើង​ធាត់​ទាំង​អស់​នោះ​ទេ​។​ បើ​សិន​ជា​យើង​ជា​មនុស្ស​ដែល​ញ៉ាំ​ក្នុង​បរិមាណ​មួយ​ដែល​សមរម្យ​ ដូច្នេះ​ហើយ​ បើ​សិន​ជា​ចាំ​បាច់​ត្រូវ​ញ៉ាំ​ គួរ​តែ​ញ៉ាំ​ក្នុង​ចំនូន​មួយ​ត្រឹម​ត្រូវ​ មាន​ន័យ​ថា​ញ៉ាំ​ម៉ា​ឆ្អែត​ តែ​មិន​ច្រើន​ឡើង​ហល់​ ដល់​ថ្នាក់​ក្រពះ​ទទួល​យក​លែង​បានទេ​។ ពេល​ញ៉ាំ​ហើយ​ត្រូវ​ដើ​ទៅ​មក​បន្តិច​ ឬ​ក៏​ធ្វើ​អ្វី​ក៏​បាន​ឲ្យ​រាង​កាយ​មាន​ចលនា​ ដើម្បី​ឲ្យ​ដំណើរ​ការ​នៃ​ការ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ល្អ​ វិធី​នេះ​អាច​ជួយ​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ នឹង​ជួយ​ឲ្យ​យើង​ញ៉ាំ​ច្រើន​ដោយ​មិន​ចាំ​បាច់​ឡើង​គីឡូ​។​

៣. កុំ​ញ៉ាំ​បាយ​ពេល​ល្ងាច​ និង​មុន​ពេល​ចូល​គេង​ដាច់​ខាត

វិធី​សម្រក​គីឡូ​ដ៏​ត្រឹម​ត្រូវ​បំផុត​នោះ​គឹ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ និង​ពេល​ថ្ងៃ​ត្រង់​ដូច​ធម្មតា​។​ តែ​អាហារ​ពេល​ល្ងាច​គួរ​តែ​ជៀស​វាង​ទើប​ល្អ​ ជា​ពិសេស​មុន​ពេល​ចូល​គេង​ហ្នឹង​ហ្មង​។ ដោយ​សារ​វា​ជា​ពេល​ដែល​រាង​កាយ​ត្រូវ​ការ​ពេល​សម្រាក​ ពេល​ដែល​យើង​ញ៉ាំ​កាន់​តែ​ច្រើន​ នោះ​អាហារ​ដែល​ញ៉ាំ​ចូល​ទៅ​ត្រូវ​ស្តុក​ក្នុង​ខ្លួន​ ដោយ​មិន​បាន​រំលាយ​ទេ​ ហើយ​នេះ​ក៏​ជា​ហេតុ​នាំ​ឲ្យ​ស្រី​ៗ​យើង​ឡើង​គីឡូ​ស្រើត​ៗ​ប្រាកដ​ណាស់​។​ យក​ល្អ​នៅ​ពេល​ល្ងាច​យើង​គួរ​តែ​ញ៉ាំ​ជា​ផ្លែ​ឈើ​ ឬ​ធ្វើ​សាឡាដ​ញ៉ាំ​វិញ​ ហើយ​បើ​បាន​ហាត់​ប្រាណ​តិច​ៗ​ទៀត​កាន់​តែ​ល្អ​៕

​ចុចអាន៖ ​ ធ្វើរឿង ៥ យ៉ាងនេះជួយអ្នកកុំឲ្យពូកែឃ្លានពេលយប់

ប្រភព៖ Sanook ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម