ម៉ូដសំលៀកបំពាក់ស្អាតៗ និងថ្លៃថ្នូរកប់របស់ IU ក្នុងរឿង Hotel Del Luna
- 2019-08-23 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដសំលៀកបំពាក់ស្អាតៗ និងថ្លៃថ្នូរកប់របស់ IU ក្នុងរឿង Hotel Del Luna
ក្រៅពីសាច់រឿងជក់ចិត្ត ដិតអារម្មណ៍ព្រមទាំងសមត្ថភាពសម្ដែងយ៉ាងធម្មជាតិនោះ សំលៀកបំពាក់របស់តួឯកស្រីដែលជាតារាសម្ដែង និងចម្រៀងជួរមុខកូរ៉េនោះ ក៏ទាក់ទាញទស្សនិកជនមិនធម្មតាដែរ។
ទោះបីជាចាក់បញ្ចាំងបានច្រើនភាគហើយក៏ដោយ តែខ្សែភាពយន្តភាគកូរ៉េបែបអភិនីហារសម័យថ្មី Hotel Del Luna នៅតែទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងច្រើន។ តាមនោះដែរ ខ្សែភាពយន្តខាងលើនៅតែឈរលើតារាងរឿងដែលមានអ្នកទស្សនាច្រើនជាងគេ ក្នុងចំណោមរឿងដែលបញ្ចាំងស្របពេលគ្នា ហើយចំនួននៅតែកើនឡើងជាបន្តបន្ទាប់។
ខណៈមនុសុ្សជាច្រើនមើលរឿងដោយសារសាច់រឿងទាក់ទាញនោះ នៅលើបណ្ដាញសង្គមកូរ៉េ មនុស្សជាច្រើនបានឲ្យដឹងថាពួកគេមើលរឿងនេះគឺដោយសារសម្លៀកបំពាក់របស់ IU ដែលជាតួឯកស្រីទាំងស្រុងតែម្ដង។ តាមនោះដែរ ទោះបីជាខោអាវចេញមកបែបសម័យឆ្នាំ ៧០ និង៨០ ក៏ដោយ តែមើលទៅគឺមិនហួសសម័យទាល់តែសោះ តែផ្ទុយមកវិញគឺមានភាពថ្លៃថ្នូរខ្លាំង។ សម្លៀកបំពាក់ទាំងនេះបានញ៉ាំងឲ្យសម្រស់តួឯកស្រីបានថែមមួយកំរិតទៀតផងដែរ។ ខាងក្រោមនេះគឺជាសម្លៀកបំពាក់របស់ IU ដែលធ្វើឲ្យទស្សនិកជនមើលហើយមិនអាចដកភ្នែកបាន៕
ចុចអាន៖ បណ្តុំរ៉ូបផ្កាស្អាតៗ នារីៗសម្លឹងមើលទុកឲ្យហើយទៅ