ពិតទេ លាបឡេការពារកម្តៅថ្ងៃ២មុខខុសគ្នាក្នុងពេលតែមួយ ទទួលប្រសិទ្ធភាពខ្លាំង?

  • 2019-08-22 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ដើម្បី​ការពារ​ស្បែក​ពី​ពន្លឺ​ព្រះ​អាទិត្យ ​យុវតី​ជា​ច្រើន​តែង​ជ្រើស​យក​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ ដោយ​ពេល​ខ្លះ​ពួក​គេ​ជឿ​ថា ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​២​មុខ​ខុស​គ្នា​ក្នុង​ពេល​តែ​មួយ ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ពួក​គេ​យល់​ថា លាប​ឡេ​ការពារ​មាន​ SPF ​១៥ ​និង​មួយ​ទៀត​មាន SPF ​៣០ ​ពេល​នោះ​ស្បែក​មុខ​នឹង​មាន​របាំង​ការពារ​ដល់​ទៅ​៤៥​ជាន់។ ​ តើ​ការ​​គិត​បែប​នេះ ​ជា​រឿង​ត្រឹម​ត្រូវ​ឬ​ទេ?

​បើ​តាម​​គ្រូ​ពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​​ប្រាប់​ថា ​​ទោះ​កម្រិត SPF ​នោះ​បូក​ចូល​គ្នា​​ក៏​អ្នក​ទទួល​បាន​ត្រឹម​តែ SPF ​៣០ ​ប៉ុណ្ណោះ។ ​លោក​បន្ត​ថា ​ទោះ​ជា​អ្នក​លាប​បញ្ចូល​គ្នា​នៃ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ក៏​ដោយ ក៏​កម្រិត SPF ​មិន​កើន​ឡើង​ដូច​អ្នក​គិត​ទេ។ ​អ្វី​ដែល​កើន​ឡើង ​គឺ​កម្រិត​ជាតិម្សៅ​ក្នុង​ឡេ​​ឡើង​មើល​ទៅ​ក្រាស់​ឃ្មឹក​លើ​មុខ​អ្នក​ទៅ​វិញ​ទេ។ ​

ទន្ទឹម​នឹង​នេះ ​លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា គ្រប់​ឡេ​ការពារ​​ទាំង​អស់​មាន​​​ម៉ាក​យី​ហោ​ខុស​ៗ​គ្នា ​ហើយ​គ្រឿង​ផ្សំ​វិញ​ក៏​ខុស​គ្នា​ដែរ។ ​ម្ល៉ោះ​ហើយ ​នៅ​ពេល​ដែល​អ្នក​លាប​ឡេ​ខុស​គ្នា​ក្នុង​ពេល​តែ​មួយ​បែប​នេះ ​វា​អាច​​​រលាយ​គ្រឿង​ផ្សំ ​ដែល​បាត់​បង់​​ប្រសិទ្ធភាព​ការពារ​ស្បែក​មុខ​បាន​។

​​សន្និដ្ឋាន​ជា​រួម ​អ្នក​គួរ​តែ​​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​មួយ​ប្រភេទ​បាន​ហើយ ​ដែល​​ត្រូវ​នឹង​ស្បែក​របស់​អ្នក។ ​មួយ​វិញ​ទៀត ​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​រាល់​២​ម៉ោង​ម្ដង បើ​អ្នក​ស្ថិត​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង។ ពេល​ដើរ​ចេញ​ក្រៅ ​អ្នក​ក៏​ត្រូវ​ប្រើ​មួក ​ឬ​ពាក់​ម៉ាស​បន្ថែម​ដើម្បី​ការពារ​ការ​ជះ​​កាំ​រ​ស្មី UV ​មក​លើ​ស្បែក​មុខ៕

​ចុចអាន៖ ​ ស្រាយបំភ្លឺការយល់ខុស រវាងលាបគ្រីមនិងម៉ាសពេលយប់

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម