ក្នុងចំណោមមនុស្សទាំង ៥ នាក់ តើនរណាជាឃាតករសម្លាប់ពូផ្លយ?

  • 2019-08-24 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក​ពូ ហុក ផ្លយ ជាអ្នក​មាន​ស្តុកស្ដម្ភ​នៅក្នុង​ភូមិមួយ។ គាត់​ត្រូវបាន​ឃាតករ​មិនស្គាល់​មុខធ្វើ​ឃាត​កាល​ពីថ្ងៃអាទិត្យ​សប្តាហ៍​មុននៅ​ពេល​ល្ងាច។ ដោយឡែក នៅក្នុង​ផ្ទះរបស់​គាត់​មាន​មនុស្ស ៥ នាក់​។ ប៉ូលីស​ស៊ើបអង្កេត​បាន​សាកសួរ​ទៅកាន់​ពួកគេ​អំពី​ថ្ងៃ​កើត​ហេតុ​នៅពេល​ល្ងាច​នោះ ពួកគេ​ក៏​ឆ្លើយ​ថា៖

១ ប្រពន្ធ​របស់​ពូផ្លយ៖ ខ្ញុំកំពុង​អង្គុយ​អាន​សៀវភៅ​នៅក្បែរ​ចង្ក្រាន្ត​កម្តៅ។

២ ចុងភៅ​ផ្ទាល់​ខ្លួន​ពូផ្លយ៖ ខ្ញុំកំពុង​ធ្វើ​អាហារ​ពេល​ព្រឹក។

៣ មេ​អ្នក​បម្រើ​ប្រុស៖ ខ្ញុំ​កំពុង​ណែនាំ​អ្នកបម្រើ​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ។

៤ អ្នក​បម្រើ​ស្រី៖ ខ្ញុំកំពុង​លាង​សម្អាត​ចាន។

៥ អ្នក​ថែ​សួន៖ ខ្ញុំ​កំពុង​ស្រោច​ទឹក​ដំណាំ​នៅក្នុង​សួន។

ក្រោយពី​ ពួកគេ​ម្នាក់ៗ​បញ្ចប់​ចម្លើយ​របស់​ពួកគេ​រួចហើយ ប៉ូលីស​ស៊ើបអង្កេត​ក៏ចាប់​ឃាតករ​បាន។ ដល់​វេន​អ្នក​ម្តង តើម្នាក់​ណាជា​ឃាតករ​លាក់​មុខ​នោះ?

ចម្លើយ៖ ឃាតករ​ដែលសម្លាប់​ពូផ្លយ​នោះ គឺ​មេចុងភៅ។ ព្រោះចម្លើយរបស់ចុងភៅមិនស៊ីគ្នានឹងសំណួររបស់ប៉ូលីស។ ប៉ូលីសចង់សួរថាតើពេលល្ងាច ចុងភៅនោះធ្វើសកម្មភាពអ្វី ដោយសារពូ ផ្លយស្លាប់នៅពេលល្ងាច។ តែចុងភៅមិនឆ្លើយពីសកម្មភាពនៅពេលល្ងាច បែរជាឆ្លើយពីសកម្មភាពនៅពេលព្រឹកទៅវិញដែលធ្វើឲ្យប៉ូលីសចាប់ចំណុចខ្សោយបាន។ ម្យ៉ាងទៀត ចុងភៅនោះជាចុងភៅជំនិតរបស់ពូផ្លយ។ សរុបមកបូករួមទាំងការសង្ស័យនិងចាប់ចំណុចខ្សោយធ្វើឲ្យប៉ូលីសស៊ើបអង្កេតសង្ស័យចុងភៅជាឃាតករ។

ចុចអានបន្ត៖

ហេតុអ្វីបានជាស្រ្តីម្នាក់នេះសម្លឹងងាកក្រោយ?

ក្នុងចំណោមនារីទាំង ៣ មួយណារៀបការហើយ?

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម