ប្រុសៗអាចធ្វើរឿងទាំងនេះបាន ប្រពន្ធរឹតតែស្រលាញ់ខ្លាំង មិនសរសើរមិនបាន
- 2019-08-21 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗអាចធ្វើរឿងទាំងនេះបាន ប្រពន្ធរឹតតែស្រលាញ់ខ្លាំង មិនសរសើរមិនបាន
សម្រាប់ប្រុសៗមួយចំនួនតែងមើលរំលងពីកិច្ចការតូចតាចទាំងឡាយ តាមដែលការពិត វាសុទ្ធសឹងតែជាទំនួលខុសត្រូវ ថែមទាំងអាចបង្កើនមន្តស្នេហ៍ទ្វេដង។ មនុស្សប្រុសមិនបាច់ល្អឥតខ្ចោះពេកក៏បាន តែបើចេះធ្វើរឿងទាំងនេះដាក់ប្រពន្ធទៀត នាងច្បាស់ជារំភើប លង់ចិត្តស្រលាញ់កាន់តែខ្លាំង មិនសរសើរមិនបាននោះទេ។
ចេះរៀបចំបែងចែងពេលវេលាបានយ៉ាងល្អ
គ្មាននារីណាដែលមិនសប្បាយចិត្តទៀតនោះ បើប្តីតែងតែចង់ចំណាយពេលវេលានៅក្បែរគ្នា ដើរលេងជាមួយគ្នា បង្កើតអនុស្សាវរីយ៍ល្អៗ មិនដែលទុកចោលឲ្យឯកោម្នាក់ឯង។
បង្ហាញពីអារម្មណ៍ពិត
មនុស្សស្រីស្រលាញ់បុរសដែលរឹងមាំ ហើយនាងកាន់តែលង់ស្នេហ៍ជ្រាលជ្រៅ ប្រសិនបើគាត់ ហ៊ាននិយាយបង្ហាញអារម្មណ៍ពិត និងមិនព្យាយាមលាក់ទុកនូវចំណុចខ្សោយ រួមទាំងបញ្ហាផ្សេងៗដែលគាត់កំពុងជួបប្រទះ។
ធ្វើឲ្យនាងមានអារម្មណ៍កក់ក្តៅពេលនៅតែពីរនាក់
គាត់មិនមែនសម្តែងធ្វើជាផ្អែមល្ហែម ខំប្រឹងយកចិត្តទុកដាក់តែនៅទីសាធារណៈ នៅចំពោះមុខប៉ាម៉ាក់ បងប្អូនឬមិត្តភ័ក្តិឡើយ។ សូម្បីពេលនៅតែពីរនាក់ក្នុងផ្ទះ ក៏គាត់អាចផ្តល់ភាពកក់ក្តៅយ៉ាងពេញលេញសម្រាប់អ្នក។
ចេះធ្វើម្ហូប
សម័យនេះហើយ កុំដាក់បន្ទុកការងារផ្ទះបាយមកលើតែមនុស្សស្រី ព្រោះវាគឺជាទំនួលខុសត្រូវទាំងសងខាង។ ជាពិសេសប្រុសៗដែលចេះធ្វើម្ហូប មើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។
ជូនដើរផ្សារដោយមិនរអ៊ូរទាំ
ពិតហើយ មនុស្សប្រុសភាគច្រើនចូលចិត្តផ្នែកកីឡា ចំណែកឯស្រីចូលចិត្តដើរផ្សារ ទោះមិនបានទិញ បានត្រឹមមើលនេះមើលនោះលេង ក៏ត្រេកអរដែរ។ ហេតុនេះហើយបើដៃគូ អាចយល់ត្រង់ចំណុចនេះច្បាស់ មិនប្រកាន់រអ៊ូច្រើន នាងនឹងឲ្យមេដៃមាសមិនខានទេ។
ចេះកំប្លុកកំប្លែង
ស្រីៗភាគច្រើនចាប់ចិត្តលើសុភាពបុរសម៉ឺងម៉ាត់ច្បាស់លាស់ ប៉ុន្តែបើបែបនេះរហូតពេក វាគួរឲ្យធុញទៅវិញទេ។ ការចេះនិយាយលេងសើចខ្លះ ទើបអាចបង្កើនមន្តស្នេហ៍មួយកម្រិតទៀត។
ព្យាយាមធ្វើអ្វីដើម្បីនាង
ពេលខ្លះទោះបីជាគាត់មិនចូលចិត្ត ប៉ុន្តែគាត់នៅតែព្យាយាម សម្របខ្លួន ហ៊ានធ្វើវាដើម្បីមនុស្សដែលខ្លួនស្រលាញ់មិនរារែក។
ថើប និង ខ្វល់ខ្វាយពីនាង
នេះជាការបង្ហាញនូវភាពផ្អែមល្ហែម និងក្តីស្រលាញ់មិនផ្លាស់ប្តូរ។ ថ្វីត្បិតតែការថើប កាន់ដៃ ឱប ជារឿងដែលអ្នកគិតថាមិនចាំបាច់ សម្រាប់គូស្នេហ៍ស្រលាញ់គ្នាយូរឆ្នាំ។ តាមការពិត បើប្រុសៗនៅតែបន្តធ្វើបែបនេះបាន នាងច្បាស់ជាមានអារម្មណ៍ទុកចិត្ត មិនបារម្ភខ្លាចប្តីប្រែប្រួលចិត្ត។
ស្រលាញ់ក្រុមគ្រួសាររបស់នាង
មនុស្សពីរនាក់រៀបការជាមួយគ្នា ចូលក្នុងគ្រួសារតែមួយ ដូច្នេះហើយក្តីស្រលាញ់ ក៏ត្រូវតែបែងចែកឲ្យស្មើគ្នា មិនលំអៀងចំពោះគ្រួសារទាំងសងខាង៕
ចុចអានបន្ត៖ ជ្រើសរើសរូបបេះដូងមួយដើម្បីដឹងថាអ្នកជាមនុស្សបែបណា ពេលមានស្នេហា