ថ្ងៃបិណ្ឌ ១ ជិតមកដល់ហើយ តោះស្រីៗសាកមកធ្វើបង្អែម ៣ មុខនេះមើល៍!

  • 2019-09-11 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្ជុំ​បិណ្ឌ​ជិត​ឈាន​ចូលមក​ដល់ ក្នុង​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ​ហើយ តោះ​មក​ដឹង​មុខ​បង្អែម​ពេញ​និយម​ចំនួន ៣ អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ។ ជាការពិត​ណាស់ ប្រជាជន​ខ្មែរ​យើង​មានមុខ​បង្អែម​ជា​ច្រើន​ប្រភេទ។ បង្អែម​ខ្លះ​មាន​អ្នក​ស្គាល់ ហើយ​បង្អែមខ្លះ​ក៏ពុំ​សូវមាន​អ្នកស្គាល់​ច្រើន​ប៉ុន្មាន​ដែរ។​ ប៉ុន្តែ​សម្រាប់​​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅខាង​មុខនេះ យើង​សូមណែ​នាំ​នូវ​មុខ​បង្អែម ៣ ដែល​ងាយ​ស្រួល​ធ្វើ និង​ចំណាយ​ពេល​តិច។ បង្អែម​ទាំងនោះ​រួមមាន៖

​១ ចាហួយ​ឫ​សារ៉ាយ

ចាហួយ​ជាមុខ​បង្អែម​មួយ​ទទួលបាន​ការពេញ​និយម​ខ្លាំង​សម្រាប់​ប្រជាជន​ខ្មែរ​ក្នុង​ពិធី​ផ្សេងៗ។ លើស​ពីនេះ​ទៅ​ទៀត ចាហួយ​ងាយស្រួល​ធ្វើ​និង​ចំណាយ​ថវិកា​តិច។ ដោយ​ឡែក​មាន​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ហៅ​ចាហួយ ហើយ​ខ្លះ​ទៀត​ហៅ​សារ៉ាយ។

គ្រឿង​ផ្សំ៖

· ម្សៅ​ចាហួយ​មួយ​កញ្ចប់​តូច

· ទឹក​លាយ​ជាមួយ​ខ្ទិះ​ដូង ៣ លីត្រ

· ស្ករ ៧ ក្រាម ឫ ពាក់​កណ្តាល​ស្លាប​ព្រា​បាយ

វិធី​ធ្វើ៖

· យកម្សៅ​ចាហួយ​លាយ​ជាមួយ​ទឹកខ្ទិះ​ដូង​និង​ទឹក រួចដាក់​ស្ករ​ចូល កូរ​ចូល​គ្នា​ឲ្យ​សព្វ។

· ដាំឲ្យ​ពុះ​ប្រហែល ២០ ទៅ ៣០ នាទី ភ្លក្ស​មើល​ថា​ល្មម​ឫ​នៅ រួច​ចាក់​ដាក់​ថាស ឬ ចាន​ជ័រតួច​ជាការ​ស្រេច។

បញ្ជាក់៖ ត្រូវទុក​វា​ឲ្យ​រឹង​សឹម​ចាត់ចែង អ្នក​អាច​យក​ចាហួយ​ទៅ​ក្លាសេ​ឲ្យ​ត្រជាក់​រឹត​តែ​ឆ្ងាញ់​ពិសា។

រូបភាព៖ Cooking with SOKHEY KIMHENG

**២ អាកោខ្ទិះ**

អាកោខ្ទិះ​ជាប្រភេទនំ​ដែល​មាន​ការនិយម​ធ្វើ​សម្រាប់​ប្រជាជន​ខ្មែរ វាដូច​ទៅនឹង​នំអាកោ​ធម្មតា​ដែរ​គ្រាន់​តែ​ថា វាមាន​បន្ថែម​ខ្ទិះ​ដូង​ពីលើ។

រូបភាព៖ khmer / cambodia elvis

គ្រឿង​ផ្សំ៖

· ម្សៅ​អង្ករ​ខ្សាយ ១ ខាំ

· ស្ករត្នោត​ឫ​ស្ករស កន្លះ ខំា

· អំបិល មួយ​ស្លាប​ព្រាបាយ

· ទឹក​មួយ​ចាន​ចង្កឹះ

· មេ​ម្សៅ មួយ​ស្លាប​ព្រាបាយ

· ខ្ទិះ​ដូង ៥ ខាំ

· ល្ង​ម៉ដ្ឋ

· សាច់​ដូង​កោស​ជា​សរសៃ (មាន​សាច់​ខ្នុរ​តាម​ចំណូល​ចិត្ត)

រូបភាព៖ Knowledge Village

វិធី​ធ្វើ៖

· យក​ម្សៅ​អង្ករ​ខ្សាយ មេ​ម្សៅ ស្ករស​ឫ​ត្នោត​ចាក់​ចូល​គ្នា​កូរលាយ​ឲ្យសព្វជាមួយ​ទឹក។

· ទុក​ម្សៅ​ដែល​លាយ​រយៈពេល ២ ម៉ោង រួចដួស​ដាក់​ក្នុង​ចាន​ឫពែង​ទៅតាម​ការ​និយម យក​ទៅ​ចំហុយ​រយៈពេល​៣០នាទី​ឲ្យ​ឆ្អិន​ពិសា។ រួច​ចំហុយ​ជាមួយ​ទឹកខ្ទិះ​រយៈពេល ៥ នាទី​។

· ចុងក្រោយ​កុំភ្លេច​លាយ​ល្ង​និង​ដូងកោស​ទើបធ្វើ​ឲ្យអាកោខ្ទិះ​អ្នកកាន់​តែឆ្ងាញ់​ពិសា​ជាប់​ចិត្ត។

៣ សង់​ខ្យា​ល្ពៅ

សង់ខ្យា​ល្ពៅ​ក៏ជា​មុខបង្អែម​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​និយម​ធ្វើដែរ។ យោង​តាម​វេប​សាយ ​​Glosbe បាន​ឲ្យ​ដឹង​ថា ពាក្យ​សង់​ខ្យាមានន័យ​ថា ឈ្មោះ​នំ​មួយ​ប្រភេទ រួមផ្សំ​ជាមួយ​ស៊ុត​លាយ​ស្ករ ហៅ​ថា​នំ​សង់ខ្យា ឫ​សង់ខ្យា​ល្ពៅ។

រូបភាព៖ khmercookingrecipe

គ្រឿងផ្សំ៖

· ល្ពៅ​ចាស់​មួយផ្លែ

· ពងទា​ឫ​មាន់៥ គ្រាប់

· ខ្ទិះ​ដូង ២ ខាំ

· ស្ករ ៣ ស្លាប​ព្រា

· អំបិល ១ ស្លាប​ព្រាបាយ

វិធី​ធ្វើ៖

· យកល្ពៅ​ចោះ​យកទង​ហើយ​លាង​ទឹក​ដោយ​កោស​យកគ្រាប់​និង​សរសៃ​ចេញ​ឲ្យ​ស្អាត។

· យកពង​ទា​ឫ​មាន់​ផ្នែក​ក្រហម​វាយ​ឲ្យល្អ​លាយ​ជាមួយ​ខ្ទិះ​ដូង។ បន្ទាប់​មក លាយ​ជាមួយ​ស្ករនិង​អំ​បិល​ម្តង​ទៀត​ឲ្យស្មើ​សាច់​ដើម្បីឲ្យ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់។

· ចុងក្រោយ​យកវា​ទៅ​ចំហុយ​ឲ្យឆ្អិន​ល្មម​ពិសា​ជាការ​ស្រច។

រូបភាព៖ khmercookingrecipe

សរុបមក ក្នុងចំណោមមុខបង្ងែមខាងលើអ្នកអាចជ្រើសរើសធ្វើមួយណាមុនក៏បានសម្រាប់ថ្ងៃបិណ្ឌ ១ ខាងមុខនេះ។

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម