មើល​ដឹង​តែ​ចាប់​អារម្មណ៍ ឈុត​មុន​ពេល​ចូល​គេង របស់​ស្រី​ស្អាត សន នាង​ផល្លីកា គ្រប់​ម៉ូដ​គ្រប់​ពណ៌

  • 2019-08-21 03:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ស្រី​ស្អាត​តូច​ច្រឡឹង សន នាង​ផល្លីកា បាន​បាត់​មុខ​ឈឹង ក្នុង​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ ដោយ​មក​ដល់​ពេល​នេះ មិន​ទាន់​ដឹង​ថា ស្រី​ស្រស់​នៅ​ទី​ណា​ឡើយ ដោយ​ប្រិយមិត្ត​គ្រាន់​តែ​អាច​ឃើញ​នាង​តាម​រយៈ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ អំពី​សកម្មភាព​នានា​របស់​នាង។

ផល្លីកា បាន​ស្ងប់ស្ងាត់ ក្រោយ​ពី​នាង​បាន​បែក​បាក់​ទំនាក់​ទំនង​ជាមួយ​អតីត​ពិធីករ​ទូរទស្សន៍​ស៊ីធីអិន និង​ម៉ាយធីវី ធីនរៈ រតនា ហៅ វីជេ រតនា អំឡុង​ឆ្នាំ ២០១៤។ ការ​បាក់​បែក​គ្រា​នោះ ក៏​បន្ទាប់​ពី​ស្រី​ស្រស់​បាន​សម្រេច​ឈាន​ជើង​ចូល​ហង្សមាស ដោយ​បាន​ធ្វើ​ឲ្យ​ភាគី​ខាង​ប្រុស​ឈឺ​ចិត្ត​ស្អិត​ទ្រូង ដោយ​សារ​តែ​ពួក​គេ​បាន​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​ក្នុង​នាម​ជា​គូស្នេហ៍​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​អនុស្សាវរីយ​ក៏​មាន​ច្រើន។

ទោះ​យ៉ាង​នេះ​ក្ដី ភាគី​ខាង​ប្រុស បន្ទាប់​ពី​រសាយ​ការ​ឈឺ​ចាប់ លោក រតនា បាន​រក​ឃើញ​អ្នក​ថ្មី និង​បាន​រៀបការ​បង្កើត​គ្រួសារ​ដ៏​កក់ក្ដៅ​មួយ​ជា​មួយ កញ្ញា លឹម លីហ្សា កាល​ពី​ដើម​ឆ្នាំ ២០១៦ ។ មក​ដល់​បច្ចុប្បន្ន​ពួក​គេ​ទទួល​បាន​ចំណង​ដៃ​បុត្រ​ចំនួន ៣នាក់​ហើយ ហើយ​ពួក​គេ​កាន់​ជំនួញ​ជា​ច្រើន​ក្នុង​ដៃ​ថែម​ទៀត។

ដោយ​ឡែក សន នាង​ផល្លីកា វិញ បាន​រសាត់​បាត់​ខ្លួន​ស្ងាត់​ឈឹង ខណៈ​ការងារ​សិល្បៈ​ក្នុង​ផលិតកម្ម​ហង្សមាស ដែល​ជា​ជម្រក​របស់​តារា​ចម្រៀង​ចាស់​ថ្មី​ជា​ច្រើន​នោះ ក៏​មិន​សូវ​ឃើញ​មាន​សកម្មភាព ដោយ​មិន​ដឹង​ថា បច្ចុប្បន្ន​នាង​នៅ​តែ​ជា​តារា​ចម្រៀង​ផលិតកម្ម​នេះ ឬ​យ៉ាង​ណា ឬ​ក៏​បន្សាត់​ខ្លួន​ចេញ​បន្តិច​ម្ដង​ៗ ដូច​រៀម​ច្បង​មួយ​ចំនួន​ដូច​ជា សាពូន មីដាដា ជា​ដើម បាត់​ទៅ​ហើយ ក៏​មិន​ទាន់​ដឹង​ដែរ។

បញ្ហា​នេះ ទាំង​ភាគី​ខាង​ផលិតកម្ម និង​សាមី​ខ្លួន​ផ្ទាល់ នៅ​មិន​ទាន់​អាច​សុំ​ទំនាក់ទំនង​បាន​នៅ​ឡើយ។ នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​តារា​ស្រី​តូច​ច្រឡឹង​រូប​នេះ បាន​បាត់​ខ្លួន​ពី​សិល្បៈ ប៉ុន្តែ​ពី​មុន​មក​នាង​ក៏​ធ្លាប់​រស់​ក្នុង​ភាព​ស្ងប់ស្ងាត់​នេះ​ម្ដង​ជា​ពីរ​ដង​ដែរ។ ការ​ស្ងប់ស្ងាត់​គ្រា​នោះ សន នាង​ផល្លីកា ធ្លាប់​មាន​ចចាមអារ៉ាម​ថា នាង​មាន​អ្នក​ទី​៣​ផ្គត់ផ្គង់ និង​ក្រោយ​មក​ទៀត ល្បី​ថា​នាង​មាន​ផ្ទៃ​ពោះ​ជា​ដើម ដោយ​ចចាមអារ៉ាម​នោះ មិន​ទាន់​ឃើញ ផល្លីកា ចេញ​មក​បញ្ជាក់​នៅ​ឡើយ។

ដោយ​ឡែក ភាព​ស្ងប់ស្ងាត់​នា​ពេល​នេះ មិន​ដឹង​ថា មាន​ហេតុផល​យ៉ាង​ណា​នៅ​ឡើយ​ដែរ។ បើ​ទោះ​ការងារ​សិល្បៈ​មិន​សូវ​មាន​សកម្មភាព ប៉ុន្តែ​នៅ​លើ IG ឯ​ណោះ​វិញ គេ​ឃើញ​ថា នាង​នៅ​តែ​សកម្ម ដែល​ជា​រឿយ​ៗ គេ​ឃើញ​នាង​បង្ហោះ​រូប​របស់​នាង​បន្ត​បន្ទាប់ ហើយ​រូប​ភាគ​ច្រើន​របស់​នាង គឺ​ជា​ឈុត​មុន​ចូល​គេង ដែល​នាង​រមែង​ថត​នៅ​លើ​គ្រែ​គេង ពី​មុខ​កញ្ចក់​មួយ ហើយ​ឈុត​ទាំង​នោះ ភាគ​ច្រើន​បំផុត គឺ​មាន​ម៉ូដ​ខុស​ៗ​គ្នា​ទាំង​អស់។

ឥឡូវ​តោះ...ទស្សនា ឈុត​មុន​គេង​របស់ ផល្លីកា ទាំង​អស់​គ្នា​សិន!

អត្ថបទ៖ ទារិកា